វិធីមួយដែល​ជួយ​ឱ្យ​អ្នក​សប្បាយចិត្ត

មុន​នឹង​ឈាន​ទៅ​យល់​ពី​របៀប​ដែល​យើង​អាច​សប្បាយ​ចិត្ត​បាន​ យើង​អាច​ស្វែង​យល់​ពី​របៀប​នៃ​ការ​គិត​របស់​យើង​សិន។ មា​នរបៀប​ជា​ច្រើន​ផ្សេងៗ​ដែល​យើង​ប្រតិកម្មត​ប​ទៅ​នឹង​រឿង​ជុំ​វិញ​ខ្លួន​យើង។

1. ចំណង់​

ការ​ដែល​ចង់បាន​នេះ​កើត​ចេញ​មក ពី​ការដែល​យើង​ត្រូវ​បាន​គេ​ប្រាប់​ឬមើល​គេមើល​ឯងថា យើង​ត្រូវ​តែ​មាន​អ្វី​មួយ​ដើម្បី​ឈាន​ទៅដល់​គោលដៅ​ណាមួយ​ដើម្បី​ឱ្យ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​ចិត្ត។

យើង​ត្រូវ​ការ​ទូរស័ព្ទ​អាយ​ហ្វូន​ទើបពីចេញ កុំព្យូទ័រ​ទំនើប​ស្ដើង​ ចង់​បាន​ការ​តម្លើង​តំណែង ត្រូវ​ការថត​បង្ហោះ​នូវ​អ្វី​ដែល​យើង​ញាំ​បង្ហោះ​ទៅក្នុង​បណ្ដាញ​សង្គមដើម្បី​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត។

តែ​បើ​គិត​ឱ្យ​មែន​ទែន​ទៅ អ្វីដែល​យើងទិញ ឬ​ក៏រូប​ដែល​យើង​បង្ហោះ​ណឹង ពិត​ណាស់​ថា​វា​បាន​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​អ្នក​នឹង​អស់​អារម្មណ៍​ទៅលើ​វា​ហើយ​អារម្មណ៍ដដែល​នឹង​លេច​ឡើង​មក​ទៀត។

គ្រប់​ពេល​អ្នក​នឹង​មិន​សប្បាយ​នៅ​ក្នុង​ចិត្ត​ឡើយ ចេះ​តែ​ចង់​បាន​នេះ​ចង់បាន​នោះ​ឥត​ឈប់ ហើយ​លុយ​ក្នុង​កាបូប​អ្នក​ក៏ចេះ​តែ​ស្ដើង​ទៅៗ ហេតុ​នេះ​អាច​និយាយបាន​ថា​ការ​បំពេញ​នូវ​ការ​ចង់​បាន​របស់​អ្នក​មិន​មែន​ជា​របស់​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​បាន​នោះ​ទេ។

2. ការ​បដិសេធ

វិធី​ទីពីរ​ដែល​យើង​ប្រតិ​កម្មតប​ទៅ​នឹង​រឿង​ប្រចាំ​ថ្ងៃ​នោះ​គឺ កា​រ​បដិសេធ។ នៅពេល​អ្នក​ភ្ញាក់​ឡើង​ អ្ន​កប្រហែល​ជា​ព្យាយាម​រក​រឿង​ដែល​អ្នក​មិន​ចង់​ធ្វើ​បដិសេធវា​ចោល។

អ្នក​ព្យាយាម​បដិសេធ​ស្ទើរ​តែ​គ្រប់​រឿង​ដើម្បី​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ប៉ុន្តែ​ជាលទ្ធផល​អ្នក​មិន​អាច​គេច​ពីវា​បាន​នោះ​ទេ ចុង​ក្រោយ​អ្នក​នៅ​តែមិន​សប្បាយចិត្តដដែល។

3. ស្រមើស្រម៉ៃ

នៅពេល​ដែល​អ្នក​កំពុងធ្វើ​ការ​ងារ​ ឬកំពុង​អង្គុយ​រៀន​ម៉ោងមុខ​វិជ្ជា​ដែល​ខ្លួន​មិន​ចូល​ចិត្ត​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ហាក់​ដូច​ជា​រវើរវា​យ​ទៅ​ខាង​ក្រៅ​។ វាហាក់​ដូចជា​ខ្លួន​អ្នក​នៅ​អង្គុយ​នៅ​កន្លែង​នោះ​មែន​ តែ​វិញ្ញាណ​របស់​អ្នក​ហោះ​ទៅកន្លែង​ដែល​អ្នក​ស្រមើស្រម៉ៃ​នោះបាត់​ទៅហើយ។

ស្ដាប់​ទៅ​ក៏មិន​មែន​ជា​កន្លែង​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​បាន​ដែរ។

វិធី​ទាំង​បី​នេះ​ មនុស្ស​ស្ទើរ​តែ​៩៩%​បាន​ប្រើ​ប្រាស់​វា​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ប៉ុន្តែ​ពេលខ្លះ​ពួក​គេ​នៅ​តែមាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ ហេតុ​នេះ​តើមាន​វិធី​ណា​ដែល​ប្រសើរ​ជាង​នេះ​ដែរ​ឬ​អត់?

វិធី​មួយ​ទៀត​គឺ​ការដែលទទួល​ដឹង​នូវ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួនអ្នក។ ស្វែង​យល់​ពី​ដំណើរ​របស់​ធម្មជាតិ របៀប​នៃ​ការ​ផ្លាស់ទី ក្លិន រូបរាង​ ដំណើរ​ការ​របស់​ផ្សេងៗ​នៅ​ជុំវិញខ្លួន។

ការ​ផ្ដោត​អារម្មណ៍របស់​អ្នក​ទាំង​អស់​គឺ​នៅ​លើ​រឿង​មួយ​ ឬក៏ព្រិត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ជុំវិញខ្លួនអ្នក ដោយ​សង្កេត​មើលនិង​ស្វែង​យល់​ដោយ​មិន​វិនិច្ឆ័យ។

Check Also

រូបថតទាំង១៩បន្ទាប់ ដែលគួរត្រូវបានគេទុកយូរមក ហើយ

តើអ្នកចាំទេអារម្មណ៍នៅពេលម្តាយ អ្នកសម្រេចចិត្តបង្ហាញរូបថតគ្រួសារ ដល់ភ្ញៀវហើយយកអាល់ប៊ុមគ្រួសារចេញ?

Leave a Reply

Your email address will not be published.