វិធីសាស្ត្រការពារមានភាព លម្អៀងលើការស្រាវជ្រាវ

ការវិភាគទិន្នន័យ ទៅលើគំរោងដែល បានអនុវត្តស្រាវជ្រាវ តែងតែមានភាព លម្អៀងមិនថាតិចឬច្រើន។ ខាងក្រោម នេះគឺជាវិធីសាស្ត្រការពារ៖

1.យកចិត្តទុកដាក់លើព័ត៌មានមិនសមរម្យ
គ្រប់ព័ត៌មាន មិនសុទ្ធតែជាការពិត ទាំងអស់នោះទេ វាអាចជាព័ត៌មានលម្អៀង។ អ្នកគួរតែសុំការបញ្ជាក់ ពីអ្នកផ្តល់ព័ត៌មាន ថាតើព័ត៌មានទាំងនេះ ផ្អែកលើទន្និន័យនិងហេតុការណ៍ពិតប្រាកដ ឬអាចជាការនិយាយបំផ្លើស ការសន្មត់ឬជាការញ្ចេញគំនិត។

2.ស្វែងយល់វិធីសាស្ត្រស្រាវជ្រាវជាប្រចាំ
ដោយសារការសិក្សាស្រាវជ្រាវ មានកំហុសឆ្គងផ្សេងៗគ្នា អ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យលើភាពត្រឹមត្រូវនៃការស្រាវជ្រាវនោះអោយបានហ្មត់ចត់មុនទទួលយកទៅប្រើប្រាស់ ។

3.ធ្វើការវិភាគនិងស្រាវជ្រាវដោយខ្លួនឯង
បើសិនជាអ្នកមានការសង្ស័យ អ្នកអាចធ្វើការស្រាវជ្រាវដោយខ្លួនឯងអោយបានច្បាស់លាស់។ ហើយអ្នកក៏ត្រូវមានចំណេះដឹងខាងផ្នែកស្រាវជ្រាវផងដែរ។

4.សាកសួរអ្នកដែលមានភាពវ័យឆ្លាតជាង
ដើម្បីធ្វើឲ្យការវិភាគ និងការស្រាវជ្រាវរបស់អ្នក មានកម្រិតប្រាកដប្រជាខ្ពស់ អ្នកអាចសាកសួរទៅកាន់អ្នកមានបទពិសោធន៍និងស្ទាត់ជំនាញខាងផ្នែកស្រាវជ្រាវ។

5.គិតពិចារណាលើការស្រាវជ្រាវ
អ្នកត្រូវចំណាយពេលវេលា ធ្វើការគិតពិចារណា ពីកម្រិតលម្អៀងដែលអាចកើតមាន។ កម្រិតលម្អៀង ធ្វើអោយការស្រាវជ្រាវរបស់អ្នក មានលទ្ធផលមិនត្រឹមត្រូវ។

Check Also

១០ ល្បិចគិតគូរដែល បុគ្គលិកកាហ្វេនិងភោជនីយ ដ្ឋានប្រើដើម្បីរៀបចំអោយ យើង

ការបរិភោគគឺពិតជារឿងចុងក្រោយ នៅក្នុងបញ្ជី“ ហេតុអ្វីមនុស្សមកមើល ភោជនីយដ្ឋាននិងហាងកាហ្វេ” ។ Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.