វិធីសាស្ត្រទាំង 8 ដើម្បីធ្វើឲ្យទំនាក់ ទំនងរបស់អ្នក កាន់តែល្អ ប្រសើរឡើង

នៅពេលនិយាយអំពីស្នេហា ការផ្លាស់ ប្តូរខ្នាតតូចទាំងនេះ នឹងធ្វើ ឲ្យពេលវេលាផ្អែមល្ហែម និងចំណង ស្នេហារបស់អ្នកស្ថិតស្ថេរយូរអង្វែង។

អ្នកធ្លាប់បានលឺហើយថា ទំនាក់ទំនង ឬសេចក្តីស្នេហាក្នុងគ្រួសារ គឺមិនមែនងាយស្រួលទេ ហើយអាពាហ៍ពិពាហ៍ ក៏គឺជាការងារដែលត្រូវការការរីកចម្រើនជាបន្តបន្ទាប់ដែរ។

ដោយមានការប្រុងប្រយ័ត្ន គូស្វាមីភរិយាអាចប្រើល្បិចតូចៗទាំង ៨ ខាងក្រោមនេះ (ដែលបង្ហាញដោយអ្នកជំនាញ និងអ្នកវិទ្យាសាស្ដ្រ) ដើម្បីថែរក្សា និងបង្កើនចំណងស្នេហារបស់ពួកគេ។

1. ស្វែងយល់ និងចេះអាណិតអាសូរគ្នាទៅវិញទៅមក
2. កំណត់ពេលវេលាសម្រាប់ភាពស្និទ្ធស្នាលលើគ្រែ យ៉ាងហោចណាស់មួយសប្តាហ៍ម្តង
3. កំណត់ពេលវេលា ដើម្បីជួបពិភាក្សាគ្នាអំពីបញ្ហាផ្សេងនៅក្នុងគ្រួសារ ឬការងារ និងអ្វីផ្សេងទៀតដែលអ្នកចង់ចែករំលែក
4. នៅឲ្យឆ្ងាយពីទូរស័ព្ទបន្តិច មានន័យថា កាត់បន្ថយការប្រើវា នៅពេលអ្នកនៅជិតប្តី ឬប្រពន្ធរបស់អ្នក
5. ផ្ញើអត្ថបទហឹរៗ (សិចស៊ី) ឲ្យគ្នាទៅវិញទៅ
6. រៀបចំផែនការសម្រាប់ថ្ងៃអនាគតឲ្យច្បាស់លាស់
7. និយាយថា សូមអរគុណអ្នកជាញឹកញាប់។
8. គោរព និងឲ្យតម្លៃគ្នា៕

Check Also

វិធីសាស្រ្តក្នុងកាចិញ្ចឹម​ត្រី​ក្រាញ់ ជាលក្ខណៈគ្រួសារនៅ​ក្នុង​ថង់ ​ប្លា​ស្ទិ​ច​

វិធីចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច ​ចិញ្ចឹម​បែបលក្ខណៈគ្រួសារ រឺប្រកបអាជីវកម្មខ្នាតតូចក៏បាន

Leave a Reply

Your email address will not be published.