វីធីសាស្រ្តសន្សំរបស់មហាសេដ្ឋី ដែលយើងគួរអនុវត្តតាមបើ ចង់ក្លាយជាសេដ្ឋី

មានវិធីសាស្រ្តច្រើនណាស់ដែលអាច ធ្វើឲ្យក្លាយជាសេដ្ឋីបាន មិនខ្វល់ ថាអ្នកជាអ្នកណា ឬមកពីណានោះ ទេ។ រឿងមួយក្នុងចំណោម ក្នុងចំណោមវិធីសាស្ត្រទាំងនោះ ដែលយើងគួរតែយកចិត្តទុកដាក់ គឺការគ្រប់គ្រងការចំណាយ ឬអាចនិយាយបានថា ចេះចាយលុយ និងចេះសន្សំលុយ។

មហាជាច្រើននៅលើពិភពលោក សុទ្ធតែបានប្រើនូវវិធីសាស្រ្តក្នុងការសន្សំលុយនេះ ជាពិសេសគឺលោក Bill Gates​ ជាមហាសេដ្ឋីពាណិជ្ជកម្ម សហគ្រិន និងជាសប្បុរសជនមនុស្សធម៌ ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីដែលមានជាងគេលំដាប់លេខពីរលើពិភពលោក និងជាស្ថាបនិកនៃក្រុមហ៊ុន Microsoft Corporation បានប្រាក់ពីគន្លឹះសំខាន់មួយចំនួនពីវិធីសាស្រ្តក្នុងការចាយវា និងសន្សំលុយ ដែលអាចឲ្យអ្នកក្លាយជាសេដ្ឋីបាន។

1.ចំណាយលុយឲ្យចំទិសដៅ កុំខ្ជះខ្ជាយ

មានមនុស្សមួយចំនួន ចូលចិត្តចំណាយលុយទៅលើរឿងដែលមិនចាំបាច់ ឬមិនមែនជាតម្រូវការ ដូចជា ការចេញទៅញាំអាហារខាងក្រៅញឹកញាប់ ការទិញរបស់របរដែលមិនចំបាច់ ដែលធ្វើឲ្យអ្នកចំណាយលុយទៅដោយឥតប្រយោជន៍។ បើសិនជាអ្នក យកលុយទាំងអស់នោះសន្សំទុកធ្វើការវិនិយោគទៅលើអ្វីមួយនោះ វាប្រហែលជាអាចធ្វើឲ្យអ្នកក្លាយជាសេដ្ឋីបានលឿន។

2.ចំណាយលើរបស់ដែលអាចរកចំណូលឲ្យអ្នកបាន

មុននឹងអ្នកសម្រេចចិត្តថាទិញរបស់អ្វីមួយនោះ អ្នកត្រូវគិតថា វាចំាបាច់ដែរឬទេ។ ហើយវាកាន់ល្អ បើសិនជាយើងទិញ ឬវិនិយោគរបស់ណាដែលអាចរកចំណូលដល់យើងបាន។ សូម្បីតែអ្នកទិញកុំព្យូទ័រមួយគ្រឿងយកមកប្រើប្រាស់ បើអ្នកយកមកប្រើដើម្បីមើលវីដេអូកំប្លែង ឬលេងហ្គេមនោះវាគឺជាបំណុលរបស់អ្នក តែបើអ្នកទិញយកមកបម្រើឲ្យក្រុមហ៊ុ ឬ យកមកប្រើប្រាស់ក្នុងរបរអាជីកម្មរបស់អ្នកនោះ វាគឺជាប្រភពចំណូលមួយដែរ។

3.កុំចំណាយឲ្យលើសពីចំណូល

អ្នកត្រូវគិតគូរឲ្យបានល្អិតល្អន់ ពីការចំណាយ និងចំណូលរបស់អ្នក ដើម្បីឲ្យប្រាកដថា អ្នកមិនធ្វើការចំណាយឲ្យលើសពីចំណូលរបស់អ្នកជាដាច់ខាត។ អ្នកត្រូវមានទម្លាប់កត់ត្រា នូវការចំណាយ ឬរាល់គ្រប់ប្រតិបត្តិការណ៍ ទើបយើងអាចដឹងថា យើងបានចំណាយ ទៅលើអីខ្លះ។

បើចង់ក្លាយជាសេដ្ឋី យើងគួរតែរៀនអនុវត្តវីធីសន្សំតាមសេដ្ឋី៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.