សញ្ញា​៣​យ៉ាង​ដែល​បង្ហាញ​ថា​ ​ការងារ​របស់​អ្នក​ដល់ ​​ដំណាក់​កាល ​ទ្រាំ​លែង​បាន​ត្រូវ​​តែ​ដាក់​មេប្រ៉ូច​​

​ការ​បំពេញ​ការងារ​ឱ្យ​គេ​ ជៀស​មិន​ផុត​ពី ​ដំណាក់​កាល​តាន​តឹង​ ​ធុញ​ថប់​ ហើយ ​​មាន​ពេល​ខ្លះ​គឺ​​ដល់​ដំណាក់​​កាល​ដែល​លោក​អ្នក ​គួរ​តែ​សម្រេច​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​តែ​ម្ដង។ ​តើ​​ស្ថាន​ភាព​បែប​នេះ​ដែល​លោក​គួរ​តែ​ចាក​ចេញ?

1.មតិ​យោបល់​ និង​​ដំបូន្មាន​របស់​អ្នក​គ្មាន​អ្នក​ណា​អើពើ​ទាំង​​អស់​៖ ​ប្រសិន​បើ​លោក​អ្នក​ដល់​ដំណាក់​កាល​មួយ​ដែល​មតិ​យោបល់​ ក៏​ដូច​ជា​ដំបូន្មាន​របស់​អ្នក​គ្មាន​នរណា​គេ​ឱ្យ​តម្លៃ​ និង​មើល​ឃើញ​​ហើយ​នោះ​ គឺ​​លោក​អ្នក​មិន​ចាំ​នៅ​យូរ​ទៀត​ទេ ពោល​គឺ​គួរ​តែ​ចាប់​​ផ្ដើម​ស្វែង​រក​កន្លែង​ថ្មី​ហើយ។

2.​សន្យា​បាន​តែ​​សន្យា៖ ​ប្រសិន​បើ​ស្ថាប័ន​ ក៏​ដូច​ជា​​ប្រធាន​ក្រុមហ៊ុន​របស់​អ្នក​មិន​បាន​គោរព​ទៅ​តាម​ពាក្យ​សន្យា​ទេ​នោះ​ ​លោក​អ្នក​ក៏​​គួរ​តែ​ចាប់​ផ្ដើម​សំឡឹង​មើល​ការងារ​ថ្មី​​ដែល​សក្ដិសម​សម្រាប់​អ្នក​ហើយ។ ​ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​ចំណាយ​ពេល​ជា​មួយ​ក្រុមហ៊ុន​បែប​នេះ​ទៀត​ នោះ​អ្នក​នឹង​ខាត​បង់​​ពេល​វេលា​អត់​ប្រយោជន៍។

3.អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជា​ឱ្យ​ធ្វើ​​អំពើ​អសីលធម៌​ អមនុស្ស​ធម៌​ ​ខុស​​ច្បាប់​៖​ ប្រសិន​បើ​​លោក​អ្នក​ត្រូវ​​បាន​​ម្ចាស់​ក្រុមហ៊ុន​ ឬ​​អ្នក​ណា​ម្នាក់​បញ្ជា​ ឬ​ជំរុញ​ឱ្យ​​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​ហេតុផល​ ​​ធ្វើ​បាប​បុគ្គលិក​ កិប​កេង​ប្រយោជន៍​ក្រុមហ៊ុន​ ឬ​ប្រយោជន៍​ជាតិ​ នោះ​​​គឺ​ជា​ពេល​ដែល​លោក​​អ្នក​​ត្រូវ​ឆ្លើយ​តែ​ទេ​ និង​ឈប់​ជា​បន្ទាន់៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.