សណ្ឋាគារលើលំហអាកាសដ៏ ប្រណិតដំបូងគេនឹងបើក ដំណើរការជាមួយថ្លៃស្នាក់នៅ ម្នាក់9.5លានអាមេរិក

សណ្ឋាគារនៅលើលំហអាកាសដំបូងគេនៅលើពិភពលោក នឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២១ ដោយថ្លៃស្នាក់នៅសម្រាប់ម្នាក់ គិតក្នុងតម្លៃ៩.៥លានដុល្លារអាមេរិក។

ក្រុមហ៊ុន ORION SPACE បានបញ្ជាក់ថា សណ្ឋាគារនេះ នឹងបណ្តែតខ្លួននៅលើលំហអាកាសដោយអាចផ្ទុកមនុស្សបានចំនួន៦នាក់ ដោយភ្ញៀវអាចស្នាក់នៅក្នុងសណ្ឋាគារនេះរយៈពេល១២ថ្ងៃរស់នៅដូចជាអ្នកអាវកាសអ៊ីចឹងដែរ។

ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា សណ្ឋាគារនេះត្រូវបានរៀបចំ និងបំពាក់ទៅដោយឧបករណ៍ប្រើប្រាស់ទំនើបទាន់សម័យ សម្រាប់ឲ្យភ្ញៀវប្រើ​ប្រាស់ និងលេងកំសាន្ត។ សណ្ឋាគារនេះទៀតសោត នឹងបណ្តែតខ្លួននៅលើលំហអាកាសផុតពីផែនដីរៀងរាល់៩០នាទីម្តង ដែលធ្វើឲ្យភ្ញៀវអាចមើលឃើញថ្លៃរះ និងថ្លៃលិចជារៀងរាល់ថ្ងៃ។

សម្រួលដោយ: Spring

Check Also

អ្នកជំនាញបង្ហើបថា ការធុញទ្រាន់គឺជាគន្លឹះនៃ ទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ

ទំនាក់ទំនងថ្មីគឺជាការរួមបញ្ចូលគ្នា នៃចំណង់ចំណូលចិត្តនិងភាពសប្បាយ រីករាយដែលធ្វើឱ្យអរម៉ូនរបស់

Leave a Reply

Your email address will not be published.