សមត្ថកិច្ចកំពុងតាម ចាប់ខ្លួន​បុរស​ប្រេី​ហឹង្សា​ លេីស្ដ្រីសិចស៊ីលក់ផលិតផល Live តាម Facebook ថៃ ស្រីនាង

ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹង របស់ស្ដ្រីសិចស៊ីលក់ ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារវាយឲ្យរបួសរួចហើយនោះ នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០ ១៩ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បាន ប្រាប់ឲ្យដឹងថា សមត្ថកិច្ចនគរបាល កំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ជនខ្លួនបុរសដៃដល់ ដែលពាក់ព័ន្ធករណី« ហឹង្សាលើស្ត្រី សិចស៊ីលក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង» ។

សូមជម្រាប់ថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ស្ដ្រីសិចស៊ីលក់ផលិតផល Live តាម Facebook ឈ្មោះ ថៃ ស្រីនាង ដែលត្រូវបានបុរសជាសង្សារវាយឲ្យរបួសនោះ បានដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ស្ត្រីរងគ្រោះ ថៃ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយសារ តែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹងនៅក្នុងបន្ទប់ដេករបស់គាត់ ។

គួររំលឹកថា ស្ត្រីស៊ិចស៊ី Live លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃមុខយ៉ាងដំណំដោយនាងបានអះអាងក្នុង Facebook ថា ត្រូវបុរសជាសង្សារវាយធ្វើបាបជាញឹកញយ មិនតិចជាង១៣០ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សារនេះ បានធ្វើឲ្យអ្នកលេង Facebook នាំគ្នារិះគន់លើជនបង្ក ដែលវាយធ្វើបាបស្ត្រីទន់ខ្សោយ ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.