សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចុះតម្លៃល ក់រាយប្រេងឥន្ទនៈ៤សេនដុល្លារ ក្នុង១លីត្រ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ទនៈ៤សេនក្នុង ១លីត្រ ដើម្បីជួយសម្រួលដល់កម្រិតជីវភាពរបស់ប្រជាបលរដ្ឋ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈ នៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចំនួន ៤ សេនដុល្លារក្នុង១លីត្រ។
ប្រភពបានឲ្យដឹងទៀតថា តាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ នឹងត្រូវលក់៣.៩១០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA 92 និង៣.៧៣៦រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
សូមបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ទនៈ សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែ
កក្កដា ឆ្នាំ២០១៩ និងចុះមក ៣.៧៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA 92 និង៣.៥៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.