សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញា បត្រ និងវិញ្ញាបនបត្រ ជូននគរ បាលជាង១.៤០០នាក់ ស ម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្ រកម្ពុជា

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នេះបានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភីចំនួន ១,៤៦៥នាក់ នៅបណ្ឌិត្យ សភានគរ បាលកម្ពុជា។
តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយសាស្រ្តាចារ្យសេង ផល្លី ប្រធានបណ្ឌិត្យស ភានគរបាលកម្ពុជា ឲ្យដឹងថា បច្ចុប្បន្ននេះបណ្ឌិតសភានគរបាលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងកំណែទម្រង់យ៉ាងសកម្មលើការងារសំខាន់ៗ ទាក់ទងនឹងការដឹកនាំគ្រប់គ្រង និងការបណ្ដុះបណ្ដាលដែលមានការផ្លាស់ប្ដូរ រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ព្រមទាំងកំពុងអភិវឌ្ឍខ្លួនឲ្យមានលក្ខណៈសម្បត្តិសក្កិសមជាអង្គភាព បណ្ដុះបណ្ដាលកងកម្លាំងប្រកបដោយគុណភាពកិត្យានុភាពនិងឧត្ដមភាពស្របតាមស្តង់ដារ កំណត់ហើយអាចប្រៀបធៀបបានជាមួយអង្គភាពបណ្ដុះបណ្ដាលនគរបាលនៃប្រទេសជឿនលឿននានាក្នុងក្របខណ្ឌអាស៊ាននិងតំបន់។បណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការបណ្ដុះបណ្ដាលជំនាញឯកទេសសំខាន់ៗ រួមមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ លើជំនាញនគរបាលយុត្តិធម៌ ជំនាញសណ្ដាប់ ធ្នាប់សាធារណៈ ជំនាញសន្តិសុខ ជំនាញនគរបាលព្រំដែន ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញគ្រប់គ្រងដឹកនាំបញ្ជាជំនាញគ្រប់គ្រងពន្ធនាគារ និងជំនាញព័ត៌មានវិទ្យានិងភាសាបរទេស ចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៩ ឆមាសទី១ ក្នុងរយៈពេល១២ឆ្នាំ ចំនួននិស្សិតនាយនគរបាលបន្តវេនជ័យលាភីចំនួនសរុប ២៣៩៧នាក់ ក្នុងនោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះមានចំនួន៤៩៥៤នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី ៥-៦ សរុបចំនួន១៨០នាក់ថ្នាក់បរិញ្ញាបត្រជំនាន់ទី៥ ៦ ៧ ៨ និង ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ជំនាន់ទី១ សរុបចំនួន៣១៩នាក់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពួកក្រុមអាយស៊ីស បានចូលមកដល់តំបន់អាស៊ានហើយ ដូច្នេះយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្ម ធ្វើយ៉ាងណាកុំឲ្យកម្ពុជាក្លាយជាជម្រកលាក់ខ្លួនរបស់ក្រុមភេរវកម្ម។ សម្តេចតេជោបន្ថែមថា ទោះបីជា ប្រទេសកម្ពុជាមិនមែនជាគោលដៅនៃភេរវកម្មក៏ដោយ ប៉ុន្តែកុំឲ្យប្រទេសយើងក្លាយជាជម្រក ឬការឆ្លងកាត់របស់ក្រុមភេរវកម្ម ហើយក៏កុំឲ្យប្រទេសយើងក្លាយជាកន្លែដែលសម្អាតប្រាក់ ព្រោះបើមានបញ្ហាទាំងអស់នេះកើតឡើង នឹងធ្វើឲ្យប្រទេសមានអសន្តិសុខ។សម្តេចតេជោ បញ្ជាក់ថា បញ្ហានេះ មិនមែនសំរាប់តែកម្ពុជានោះទេ យើងត្រូវធ្វើការសហការគ្នាជាមួយដៃគូ ទាំងអស់ដែលមានការពាក់ពន្ធ័ ទើបការងារទទួលបានជោគជ័យ។ សម្តេច នាយករដ្ឋមន្រ្តី បានថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅតែជាមូលដ្ឋានគ្រឹៈដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើន។ ក្នុងនោះក្រសួងមហាផ្ទៃគឺជាប្រតិបត្តិករដ៏សំខាន់ នៅក្នុងកិច្ចការងារនេះ។ សម្តេចតេជោ បញ្ជាក់ ថា ប្រទេសជាតិ មួយមិនអាចអភិវឌ្ឍន៍បាននោះទេ បើគ្មាន ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដូច្នេះទើបរាជដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.