សម្រាប់អ្នកខ្លះដែលមានអារម្មណ៍ ល្អចំពោះគេ តែមិនច្បាស់ថា ជាអារម្មណ៍ស្រលាញ់

ពេលខ្លះយើងក៏មិនអាចមើលដឹងពីចិត្តរបស់យើងដែរ ។ មិនថាបុរស ឬក៏នារី នៅក្នុងរឿងស្នេហាពេលខ្លះយើងក៏ពិបាកស្មានដែរថា ក្នុងចិត្តយើងម្នាក់នោះមានដំណែងអី ។ ជួនកាលយើងមានអារម្មណ៍ថាយើងស្រលាញ់គេ ជួនក៏មានអារម្មណ៍ថាមិនស្រលាញ់គេ ដូចគ្មានអ្វីប្រាកដប្រជាសោះ!

យ៉ាងណាមិញយើងនឹងជួយអ្នកក្នុងការស្វែងរកចម្លើយពិតតាមរយៈសំណួរទាំង ១០ ខាងក្រោមនេះ៖

1.តើគាត់បានទាញយកភាពលេចធ្លោរបស់អ្នកចេញមក?
គាត់បានជួយអ្នកក្នុងការស្វែងរកខ្លួនអ្នកតាមវិធីរបស់គាត់ ដោយជួយធ្វើកំណែ ឬផ្តល់ជាយោបល់ និងចង្អុលបង្ហាញផ្លូវដ៏ត្រឹមត្រូវដល់អ្នក ។

2.តើគាត់ចង់ឱ្យអ្នកក្លាយជាមនុស្សល្អ?
គាត់តែងតែបង្ហាញទស្សនៈ ឬបំរាមខ្លះដល់អ្នក ហើយគ្រប់យ៉ាងដែលគាត់ធ្វើគឺមិនចង់ឱ្យអ្នកដើរខុសផ្លូវ គាត់ត្រឹមតែចង់ឱ្យអ្នកក្លាយជាមនុស្សល្អម្នាក់ប៉ុណ្ណោះ បើទោះជាពលេខ្លះគាត់បានដឹងថាអ្នកមិនពេញចិត្តនឹងទង្វើដែលគាត់កំពុងធ្វើដាក់អ្នកក៏ដោយ ។

3.តើគាត់ធ្វើឱ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាព?
គ្រប់ពេលដែលអ្នកនៅក្បែរគាត់ អ្នកតែងមានអារម្មណ៍ថា គាត់ជាបង្អែកដ៏រឹងមាំមួយ អាចបាំងខ្យល់ បាំងភ្លៀង និងធ្វើអោយអ្នកមានភាពកក់ក្តៅបាន ។ មានន័យថា គ្រប់ពេលដែលអ្នកជួបបញ្ហា ឬឧបសគ្គអ្វីមួយ គាត់ជាមនុស្សតែម្នាក់ដែលអ្នកអាចពឹងផ្អែកបាន និងផ្តល់នូវអារម្មណ៍សុវត្ថិភាពជូនអ្នក ។

4.តើគាត់តែងធ្វើឱ្យអ្នកសើច?
បើទោះពេលខ្លះគាត់ធ្វើឱ្យអ្នកមិនសប្បាយចិត្ត តែគាត់តែងផ្តល់ឱ្យអ្នកនូវស្នាមញញឹមច្រើនជាងកើតទុក្ខ ។

5.តើអ្នកតែងរីករាយក្នុងការសន្ទនាជាមួយគាត់?
មិនថាជាការសន្ទនាដែលអត់ប្រយោជន៍ ឬជាពេលដែលអ្នកកំពុងតែមានបញ្ហាអ្វីនោះទេ អ្នកតែងមានភាពរីករាយជានិច្ចក្នុងការសន្ទនាជាមួយគាត់ ។

6.តើគាត់ជាអ្នកបន្ថយព្យុះក្នុងជីវិតរបស់អ្នក ឬបង្កើតព្យុះក្នុងជីវិតរបស់អ្នក?
ជីវិតមនុស្សក៏ប្រៀបដូចជាផ្ទៃមេឃអញ្ជឹងដែរ ជួបព្យុះជួបភ្លៀងមិនទៀងទាត់ ក៏ប៉ុន្តែនេះជាច្បាប់ធម្មជាតិ ។ ឯសម្រាប់ជីវិតរបស់អ្នកវិញ មិនមែនធម្មជាតិជាអ្នកកំណត់នោះទេ! អញ្ជឹងអ្នកគួរតែសាកនឹកគិតទៅមើល៎ ថាតើគាត់បានបង្កើតព្យុះភ្លៀងក្នុងជីវិតអ្នក ឬ បង្កើតផ្ទៃមេឃស្រឡះ ដែលពពេញទៅដោយឥន្ធនូ!

7.តើអ្នកគារពគ្នាទៅវិញទៅមក?
ជាភាពចាំបាច់សម្រាប់ទំនាក់ទំនងដៃគូ គាត់មិនដែលតាំងខ្លួនជាខ្លាំងឬអស្ចារ្យជាងអ្នកនោះទេ ហើយតែងមានការគោរពចំពោះការសម្រេចចិត្តរបស់អ្នក ។

8.តើអ្នកមានការតាំងចិត្តដូចគ្នា?
ក្តីស្រមៃរួមមួយ ទើបអាចធ្វើឱ្យអ្នកទាំងពីរងាយស្រួលក្នុងការបន្តដំណើរលើវិថីឧបសគ្គជាមួយគ្នាដោយជោគជ័យបាន ។

9.តើគាត់ប្រជែងនឹងអ្នក?
ការស្រឡាញ់ មិនតម្រូវឱ្យមានការប្រកួតប្រជែងយកចាញ់ឈ្នះគ្នានោះទេ ។ តើគាត់ជាមនុស្សដែលតែងតែចង់ឈ្នះអ្នកគ្រប់ពេលវេលាឬ?

10.តើគាត់ល្អដាក់អ្នកដោយពាក្យសម្តីឬទង្វើ?
ជួនកាលគាត់មិនសូវជាប្រើពាក្យសម្តីល្អៗ ផ្អែមល្ហែមប៉ុន្មាននោះទេ តែគាត់តែងបង្ហាញវាតាមរយៈទង្វើ និងកាយវិការរបស់គាត់ ៕

សម្រួលដោយ: Spring

Check Also

ល្បិចទាំង5យ៉ាងធ្វើឲ្យមិត្ត ប្រុសនឹកអ្នកស្ទើរឆ្កួត

ស្រីៗធ្លាប់គិតថាសង្សាររបស់អ្នក នឹកអ្នកអត់? បើចង់ដឹងថា គាត់នឹកឬ មិននឹក តោះកុំភ្លេចសាក ប្រើល្បិចទាំង ៥

Leave a Reply

Your email address will not be published.