សហគ្រិនដែលជោគជ័យភាគ ច្រើនសុទ្ធតែមានបុគ្គលិក លក្ខណ:ទាំង4យ៉ាងនេះ!

ក្រុមអ្នកចិត្តវិទ្យា បានធ្វើការសិក្សាស្រាវជ្រាវ ទៅលើបុគ្គលិកលក្ខណ: របស់មនុស្សជោគជ័យនានា ពោលគឺ សហគ្រិន នៅលើពិភពលោក ដើម្បីអាចយល់ដឹងអំពីពួកគេ។ ផ្អែកទៅលើការស្រាវជ្រាវ របស់អង្គការផ្នែកចិត្តវិទ្យា បានរកឃើញនូវបុគ្គលិកលក្ខណ:សំខាន់ៗ ចំនួន ៤ ធំៗ ដែលសហគ្រិនជោគជ័យភាគច្រើន តែងតែមានប្រចាំខ្លួនរបស់ពួកគេ។ ដូច្នេះសូមប្រិយមិត្ត ធ្វើការតាមដាន ជាមួយខ្មែរឡូត ទាំងអស់គ្នា៖

1.ពួកគេជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់បំផុត

ស្ថិតិនៅអាមេរិក បានបង្ហាញថា ១ភាគ៣ នៃជំនួញខ្នាតតូច បានដួលរលំ ក្នុងរង្វង់រយ:ពេល តែ ៥ឆ្នាំប៉ុណ្ណោះ ខណ:ដែល ២ភាគ៣ បរាជ័យ ក្នុងរយ:ពេល ១០ឆ្នាំ។ បើយោងតាម អ្នកជំនាញខាងចិត្តវិទ្យា ល្បីឈ្មោះមួយរូប ឈ្មោះ Daniel Kahneman ធ្លាប់ទទួលបានពានរង្វាន់ ណូប៊ល បានឲ្យដឹងថា ទាល់តែមនុស្សពូជពិសេស ទើបមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការប្រឈមមុខជាមួយហានិភ័យ (ភាពខូចខាតដែលអាចនាំឲ្យបរាជ័យ)។ គាត់បាននិយាយថា៖ «ដំណើរការប្រព្រឹត្តទៅ នៅលើពិភពលោកនេះ ចេះតែដើរទៅមុខ និងមានច្រើន ដោយសារតែពពួកមនុស្ស មានជំនឿជឿជាក់លើខ្លួនឯងខ្ពស់។ មនុស្សដែលបើកជំនួញខ្នាតតូច ពួកគេមិនដែលគិតរឿងបរាជ័យទេ។ ពេលពួកគេជួបបញ្ហា ពួកគេមិនគេចវេសទេ តែប្រឈមមុខដោះស្រាយ ហើយតែងតែប្រាប់ខ្លួនឯងជានិច្ចថា ជំនួញពួកគេនឹងជោគជ័យ»។

បើទោះបីជាគំនិតបែបនេះ ស្តាប់ទៅហាក់មានភាព លម្អៀងបន្តិចក៏ពិតមែន តែវាក៏អាចជំរុញ ដល់ការពុះពារ ខ្លាំងឡើង ដើម្បីប្រឈមនឹងបញ្ហា។

2.ពួកគេជាមនុស្សមិនខ្វល់ ពីការមិនយល់ស្របរបស់អ្នកដទៃ

ក្នុងសៀវភៅ របស់លោក Malcolm Gladwell អ្នកនិពន្ធល្បីឈ្មោះមួយរូប បានលើកឡើងថា មនុស្សដែលមានភាពបង្កើតថ្មី ជាប្រភេទមនុស្ស ដែលមិនខ្វល់ពីការមិនយល់ស្រប របស់អ្នកដទៃ។ ពួកគេមិនដែលខ្វាយខ្វល់ ថាខ្លួនឯងត្រូវ អ្នកដទៃគិតយ៉ាងណាខ្លះ មកលើខ្លួនឯងឡើយ។

វាមិនមែនជារឿងងាយស្រួលទេ ក្នុងការប្រឈមនឹងបញ្ហាជាច្រើន ដែលអ្វីមួយយើងចង់ធ្វើ ត្រូវអ្នកដទៃ មិនគាំទ្រ និងមិនយល់ស្របតាម។ បន្ថែមពីនេះទៀត ការសិក្សាមួយរបស់សាកលវិទ្យាល័យ អ៊ីឡេណ័យ បានរកឃើញដែរថា មនុស្សប្រភេទដូចលើកឡើងខាងលើ ជាមនុស្សដែលពូកែខាង បដិសេធសំណើររបស់អ្នកដទៃ ដែលអាចប៉ះពាល់ដល់ពេលវេលារបស់ខ្លួន។ ពួកគេជាអ្នកដែល ពូកែខាងគ្រប់គ្រងពេលវេលារបស់ខ្លួន ថាត្រូវធ្វើអ្វីខ្លះ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រៀបបានដូចជា ប្រតិទិន យ៉ាងអីចឹងដែរ។

3.ពួកគេជាមនុស្សយកចិត្តទុកដាក់

ការសិក្សាមួយ របស់លោកសាស្ត្រាចារ្យ Mark Ciavarella នៃសាកលវិទ្យាល័យបច្ចេកវិទ្យា ភេនស៊ីវេនៀ បានធ្វើការសាកសួរមនុស្ស ១១១នាក់ ដែលបានចាប់ផ្តើមបើកជំនួញផ្ទាល់ខ្លួន តាមរយ:ការធ្វើតេស្តសាកល្បងបុគ្គលិកល្ខណ:។ លទ្ធផលបានបង្ហាញថា អ្នកដែលទទួលបានជោគជ័យ មានតែមនុស្សដែល មានភាពយកចិត្តទុកដាក់ប៉ុណ្ណោះ ដូចជាការបង្កើតគំរោង រៀបចំ និងមានទំនួលខុសត្រូវលើការងាររបស់ខ្លួន បានល្អប្រសើរ។ តាមរយ:លទ្ធផលនេះ ក្នុងន័យចង់ជំរុញដល់ សហគ្រិនទាំងអស់ គួរតែបង្កើនភាពជាអ្នកគ្រប់គ្រង ឬដឹកនាំ ដើម្បីអាចបន្តមុខជំនួញរបស់ខ្លួន ឲ្យនៅមានជីវិតបានយូរអង្វែង។ ប៉ុន្តែបើគ្រាន់តែ ភាពយកចិត្តទុកដាក់មួយមុខ ក៏មិនគ្រប់គ្រាន់ដែរ សំរាប់បុគ្គលដែលជាប្រភេទស្ថានិក (Founder ឬអ្នកបង្កើតដំបូង) ទាល់តែចេះរកចំណូលបានច្រើន និងពេញចិត្តជាមួយការងារ ដែលខ្លួនឯងធ្វើ ទើបរឹតតែល្អ។

4.ពួកគេជាអ្នកធ្វើការងារបានច្រើនបែប ជាជាង ការផ្តោតសំខាន់ទៅលើ តែចំនុចមួយជាក់លាក់

លទ្ធផលបានពីការសិក្សាមួយ របស់ប្រទេសស្វីស-អាល្លឺម៉ង់ ឆ្នាំ២០១៣ បានរកឃើញថា និយោជិក (អ្នកធ្វើការឲ្យគេ) ជាក្រុមមនុស្ស ដែលមានបុគ្គលិកលក្ខណ: ជាអ្នកឯកទេស ឬភាសាអង់គ្លេសហៅថា «Specialist» (មានជំនាញអ្វីមួយជាក់លាក់) ខណ:ដែល សហគ្រិន (អ្នកបើកជំនួញរកស៊ី) មានបុគ្គលិកលក្ខណ: ជាអ្នកមានសមត្ថភាព អាចធ្វើអ្វីមួយបានជោគជ័យ ក្នុងផ្នែកផ្សេងៗ ឬដំណើរការងារ បានច្រើនមុខ ភាសាអង់គ្លេសហៅថា «Generalist»។

បុគ្គលដែលជាអ្នកបង្កើតមុខជំនួញ តែងតែមានជំនាញផ្សេងពីគ្នា ក្នុងការគ្រប់គ្រង និងមើលថែទាំជំនួញនោះ ឲ្យមានភាពរីកលូតលាស់។ ពួកគេ ក៏ជាអ្នកចូលចិត្តបង្កើតឲ្យមាន ទំនាក់ទំនងជាបណ្តាញ (Network) ដើម្បីអាចជួយគ្នា នៅពេលចាប់ផ្តើម បើកដំណើរការក្រុមហ៊ុន។

អ្នកជំនាញខាងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ស្ទេនហ្វត លោក Edward P.Lazear បានលើកឡើងថា អ្នករៀនថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅស្ទេនហ្វត ភាគច្រើន ដែលធ្លាប់បានសិក្សាច្រើនមុខវិជ្ជា និងធ្លាប់ធ្វើការជាច្រើនប្រភេទទៀតនោះ តែងតែងាកមកបង្កើតអ្វីដែលជារបស់ខ្លួន (ជំនួញ ឬ របររកស៊ី)។ ចំណែកការសិក្សាលើករណីនេះ នៅប្រទេសអាល្លឺម៉ង់ ក៏បង្ហាញលទ្ធផលមក ដូចគ្នា នឹងការលើកឡើងខាងលើផងដែរ។

ចុះប្រិយមិត្ត យល់ស្រប ដូចការលើកឡើង ទាំង ៤ចំនុច ខាងលើដែរទេ?

 

លោក Steve Jobs បុគ្គលដែល ជោគជ័យបំផុតមួយរូប

ប្រភព៖ Business Insider

Check Also

ពិនិត្យមើលថាតើម៉ា ស៊ីន Toyota Prius មានរូបរាងយ៉ាងណា បន្ទាប់ពី 303,000 ម៉ាយ

ម៉ាស៊ីន​ Prius នេះ​ត្រូវ​បាន​ គេ​ធ្វេសប្រហែស​ ប៉ុន្តែ​វា​ នៅ​មាន​ជីវិត​ និង​ទាត់​ Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.