សាកស្រមៃមើល៍ថា បើផែនដីឈប់វិល នឹងមានរឿងអ្វីកើតឡើង

សំនួរនេះ មានលក្ខណៈកំប្លែងណាស់នៅ ក្នុងវិទ្យាសាស្រ្ត ដោយសារតែពួកគេធ្វើឲ្យ យើងគិតអំពីអ្វីដែលយើង ធ្លាប់តែគិតក្នុងន័យ ផ្ទុយពីនោះ ដែលអាចធ្វើឲ្យយើងយល់ដឹងបានល្អជាងមុន ក្នុងទំហំមួយធំជាងមុនសំរាប់ផែនដីយើង។

ជាដំបូង សាកស្រមៃមើលថា ផែនដីឈប់វិលក្នុងរយៈពេលមួយវិនាទីទៅមើល៍។ នៅខ្សែរអេក្វាទ័រ វាហាក់ដូចជាឡានដែលធ្វើដំណើរក្នុងល្បឿន១៦៧០គីឡូមែតក្នុងមួយម៉ោង ហើយចាប់ហ្វ្រាំង។ ប្រសិនបើអ្នកស្ថិតនៅក្នុងអគារ ដែលអ្នកនឹងត្រូវបានបោះចូលទៅក្នុងជញ្ជាំងភាគខាងកើត ហើយរីករាយជាមួយនឹងទំនាញដែលខ្លាំងចំនួន៤៧ដងរបស់ផែនដីទៅមើល។ នេះមិនធ្វើឲ្យអ្នកស្លាប់នោះទេ តែអ្វីផ្សេងអាចនឹងធ្វើឲ្យអ្នកស្លាប់។

បើផែនដីនៅនឹង អ្វីផ្សេងៗ នឹងបន្តធ្វើចលនាដដែល ក្នុងល្បឿនដដែល ដូចនឹងពេលដែលផែនដីវិលអញ្ចឹង។ នេះរួមបញ្ចូលក្នុងមជ្ឈដ្ឋាននៃមហាសមុទ្រផងដែរ។ ខ្យល់អាចលឿនជាមុន៤ដង ហើយខ្លាំងជាងមុន និងលឿនជាមុនផងដែរ។ ហើយអ្នកនឹងជួចនឹងព្យុះស៊ូណាមិ ដែលនឹងបំផ្លាញអ្វីៗ ដែលខ្យល់មិនទាន់បានបំផ្លាញ។

កំរិតនៃការបំផ្លាញ នឹងកាន់តែខ្លាំង ប្រសិនបើអ្នកនៅកាន់តែជិតខ្សែរអេក្វាទ័រ ប៉ុន្តែក្នុងរយៈពេលយូរទៅ បើអ្នកនៅកាន់តែជិតតំបន់ប៉ូល វាក៏មិនអាចជួយអ្នកបានដែរ។ ដោយសារតែការវិល ផែនដី មានរាងមូលនៅចំកណ្តាល ដូច្នេះ តំបន់ប៉ូលប្រហែលជាមានចំងាយ២១គីឡូ ជិតទៅនឹងផ្នែកកណ្តាលនៃផែនដីជាងអេក្វាទ័រ។ បើគ្មានការវិលទេ សមុទ្រនឹងរត់ទៅរកតំបន់ប៉ូល ដែលទំនាញមានកំលាំងខ្លាំង។

បើយោងតាមWitold Fraczek មហាសមុទ្រខាងជើង នឹងលាបត្របាក់ផ្នែកជាច្រើននៅអឺរ៉ុប និងរូស្ស៊ី។ ដីបៃតង និងកាណាដា នឹងត្រូវបានលេច ក៏ដូចជាឈីកាហ្កូផងដែរ។ ចំណែកឯញូរយ៉កនៅជិតមហាសមុទ្រ គ្រាន់តែក្នុងទិសដៅផ្សេង។ ចំណែកឯក្នុងប៉ូលខាងត្បូង មហាសមុទ្រ នឹងគ្របដណ្តប់អាហ្សង់ទីន ឈីលី និងញូវស៊ីឡែន ជាដើម។

ដូច្នេះ ប្រសិនបើផែនដីពិតជាជាប់គាំងមែន ទីកន្លែងដែលត្រូវទៅនៅ គឺផ្នែកខាងជើង ដែលត្រូវរស់នៅលើផ្ទះដែលបណ្តែតលើទឹក។ ទីតាំងអាចមានប្រយោជន៍។ ផែនដីនឹងមានតែមួយថ្ងៃទេសំរាប់ពាក់កណ្តាលនៃផែនដី។ ដូច្នេះ ប្រសិនបើមានការបណ្តែតលើទឹក យើងនៅតែអាចធ្វើឲ្យមានការទទួលថ្ងៃយប់ដូចពេលដែលផែនដីវិលដែរ៕

Check Also

រូបថតទាំង១៩បន្ទាប់ ដែលគួរត្រូវបានគេទុកយូរមក ហើយ

តើអ្នកចាំទេអារម្មណ៍នៅពេលម្តាយ អ្នកសម្រេចចិត្តបង្ហាញរូបថតគ្រួសារ ដល់ភ្ញៀវហើយយកអាល់ប៊ុមគ្រួសារចេញ?

Leave a Reply

Your email address will not be published.