សូមប្រយ័ត្នចំពោះអ្នកចូលចិត្ត គេងផ្អៀងចុចទូរស័ព្ទរាល់យប់ មុនចូលគេង

មួយក្នុងចំណោមរឿងចុងក្រោយបង្អស់ ដែលយើងម្នាក់ៗចូលចិត្តធ្វើមុនពេល ចូលគេង គឺការប្រើប្រាស់ទូរស័ព្ទដៃ។ ពិតមែន ហើយ ការសម្រាកដើម្បីធ្វើរឿងនេះ មុនពេលអ្នកគេង នោះវាពិតជាសកម្មភាពដ៏អាក្រក់ខ្លាំងណាស់សម្រាប់រាងកាយរបស់អ្នក ជាពិសេសប្រសិនបើអ្នក «ដេកផ្អៀង» ។

ក្មេងស្រីអាយុ ១៦ឆ្នាំ មកពី Kaohsiung តៃវ៉ាន់ បានជួបបទពិសោធន៍ឈឺចុកចាប់ឆ្អឹងខ្នងដ៏ធ្ងន់ធ្ងរ ដែលបានជម្រុញអោយម្តាយរបស់នាង ត្រូវនាំយកនាងទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យវះកាត់ឆ្អឹង នោះការពិនិត្យជម្ងឺតាមរយៈកាំរស្មី X-Ray ត្រូវបានធ្វើឡើង ហើយលទ្ធផលពិតជាគួរអោយតក់ស្លុត សម្រាប់ក្មេងស្រីនោះ និងម្តាយរបស់នាង។ នេះបើតាមសេចក្តីរាយការណ៏របស់ TVBS។

ជាក់ស្ដែង ផ្នែកខាងឆ្វេងនៃឆ្អឹងខ្នងរបស់នាង បានកោងយ៉ាងខ្លាំងរហូតដល់ ៥០ ដឺក្រេ។ វេជ្ជបណ្ឌិតបានសន្និដ្ឋានថា ភាពកោងខ្លាំងនេះ គឺដោយសារទម្លាប់របស់នាងតែងដេកផ្អៀងទៅខាងស្ដាំនៅលើគ្រែ និងលេងជាមួយទូរស័ព្ទដៃរបស់នាង។ វេជ្ជបណ្ឌិតនិយាយថា រឿងនោះបានដាក់សម្ពាធបន្ថែមទៀត ទៅលើផ្នែកខាងស្ដាំរបស់នាង ជាពិសេសនៅលើឆ្អឹងកងទ្រូង និងឆ្អឹងចង្កេះរបស់នាង។

វេជ្ជបណ្ឌិតបានពន្យល់ថា ក្មេងស្រីរងគ្រោះនោះកម្រធ្វើលំហាត់ប្រាណផងដែរ ហេតុដូច្នេះ សាច់ដុំស្នូលរបស់នាងមិនរឹងមាំគ្រប់គ្រាន់ទេ ដើម្បីទ្រទ្រង់រាងកាយរបស់នាងក្នុងរយៈពេលយូរមួយនោះ។ ពិតមែនហើយ រឿងនេះមិនគ្រាន់តែជាបញ្ហាតែមួយគត់ ដែលវេជ្ជបណ្ឌិតបានជួបប្រទះនោះទេ ដោយលោកបាននិយាយថា មានករណីអ្នកជម្ងឺរបស់លោកបានរងការឈឺចាប់ពីការកោងឆ្អឹងខ្នង ៣៨ ដឺក្រផងដែរ។

ករណីនេះបានកើតឡើង ព្រោះអ្នកជម្ងឺរបស់លោកតែងឈ្ងោកមើលច្រើន ទៅលើទូរស័ព្ទដៃរបស់ពួកគេ ហើយគាត់បានណែនាំអ្នកដទៃ អោយតែងតែធានាអោយបាន ថាទីតាំងរបស់ពួកគេគឺត្រឹមត្រូវ នៅពេលណាក៏ដោយដែលពួកគេកំពុងប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ៕

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.