សូមប្រយ័ត្នជាមួយនឹងពេល វេលាញ៉ាំអាហាររបស់អ្នក! វាទាក់ទងនឹងជំងឺមហារីក!

ជាច្រើនទស្សវត្សរ៍មកហើយ អ្នកប្រហែល ជាធ្លាប់បានលឺគេប្រាប់ថាកុំញ៉ាំអាហារ ភ្លាមចូលគេងភ្លាម។ គំនិតនេះ ត្រូវបានគេប្រើប្រាស់ដើម្បីសំរកទំងន់ និងដើម្បីឲ្យទទួលទានដំណេកបានល្អ។ បច្ចុប្បន្ននេះ ការសិក្សាថ្មីមួយ ផ្តល់នូវភស្តុតាងមួយយ៉ាងសំខាន់ដើម្បីបញ្ជាក់ថាហេតុអ្វីបានជាអាហារពេលល្ងាចសំខាន់ ដែលវាអាចជួយកាត់បន្ថយហានិភ័យមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។

ការសិក្សានេះ ដែលបានធ្វើឡើងដោយវិទ្យាស្ថាន Barcelona បានឲ្យដឹងថា ប្រសិនបើអ្នកធ្លាប់បានទៅដល់ប្រទេសអេស្ប៉ាញ អ្នកអាចដឹងថា ភោជនីយដ្ឋានជាច្រើន ទាល់តែម៉ោង៨យប់ទើបបើកទទួលភ្ញៀវ ហើយការធ្វើបែបនេះ ត្រូវបានគេរកឃើញថា អ្នកដែលចូលញ៉ាំអាហារពេលល្ងាចមុនម៉ោង៨យប់ យ៉ាងហោចណាស់២ម៉ោងមុនពេលចូលគេង អាចកាត់បន្ថយការវិវឌ្ឍនៃមហារីកដល់ទៅ២០%ឯណោះ។

វាមានទំនាក់ទំនងគ្នារវាងប្រភេទនៃរបបអាហារ និងមហារីក។ លោក Manolis Kogevinas ដែលជាអ្នកស្រាវជ្រាវ ISGlobal ចង់ស្វែងយល់ឲ្យបានច្បាស់ប្រសិនបើញ៉ាំអាហារ ទៅតាម daily rhythm នាំឲ្យមានជំងឺ។ គាត់និយាយថា៖ “ការសិក្សារបស់ពួកយើង បានសន្និដ្ឋានថា ការធ្វើតាមនេះ អាចធ្វើឲ្យមានហានិភ័យនៃជំងឺមហារីកទាប។ ការរកឃើញនេះ បានបញ្ជាក់ពី លក្ខណៈសំខាន់នៃការវាយតម្លៃ circadian rhythms នៅក្នុងការសិក្សានៃរបបអាហារនិងជំងឺមហារីក”។

វាលក្ខណៈជាច្រើន ដែលបញ្ជាក់ពីមូលហេតុដែលជំងឺមហារីកផ្តល់សញ្ញាឲ្យបានដឹង។ អ្នកដែលគាំទ្រទ្រឹស្តីOccam’s Razor ត្រូវតែទទួលស្គាល់ថា ជំងឺមហារីកមិនបណ្តាលមកពីរោគតែមួយនោះទេ តែវាកើតឡើងពីបណ្តុំនៃរោគដែលជាហេតុផ្សេងៗទៀត ដែលជាទូទៅ នាំឲ្យកើតមានជំងឺមហារីកនេះ។ ក្នុងការសិក្សានេះដែរ អ្នកស្រាវជ្រាវបានស៊ើបអង្កេតទិន្នន័យ ពីករណីនៃជំងឺមហារីកក្រពេញប្រូស្តាតចំនួន៦២១ និង ករណីជំងឺមហារីកសុដន់ចំនួន១២០៥ ក្នុងរវាងឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៣។

ពួកគេបានកត់សំគាល់ឃើញថា ក្នុងឆ្នាំ ២០១៧ ភ្នាក់ងារអន្តរជាតិនៃការស្រាវជ្រាវលើមហារីក ដែលជាផ្នែកមួយនៃអង្គការសុខភាពពិភពលោក បានបែងចែកវេនធ្វើការរបស់មនុស្ស។ មនុស្សមួយក្រុមមិនដែលធ្វើការដល់យប់ជ្រៅទេ។ សំរាប់អ្នកធ្វើការដល់យប់ជ្រៅ chronotype ត្រូវបានប៉ះពាល់ជាអវិជ្ជមានដោយការប្រែប្រួលដោយ circadian rhythm។

ជាក់ស្តែង ទោះបីជាមនុស្សមានការវិវឌ្ឍក្នុងការញ៉ាំអាហារ ដែលតំរូវឲ្យមានការតបជាដើម ការញ៉ាំអាហារពេលយប់ជ្រៅ ក៏ទាក់ទងនឹង កំរិតក្លុយកូស ដែលជាជាតិស្ករ។ បើផ្អែកតាមលទ្ធផលនេះ អ្នកស្រាវជ្រាវបានរកឃើញថា កាលណាគម្លាតពេលវេលានៃកាញ៉ាំអាហារពេលយប់ និងការគេងកាន់តែឆ្ងាយ ហានិភ័យនៃជំងឺមហារីកក៏កាន់តែធ្លាក់ទាបផងដែរ។

Kogevinas បានកត់សម្គាល់ថា លទ្ធផលនេះ “ជាដំបូន្មានក្នុងការបញ្ជៀសជំងឺមហារីក ដែល មិនពិចារណាទៅលើកត្តាពេលវេលាក្នុងការញ៉ាំអាហារ។ ការប៉ះពាល់អាចសំខាន់នៅក្នុងវប្បធម៌មួយចំនួន ដូចជាអឺរ៉ុបភាគខាងត្បូង ដែលមនុស្សតែងញ៉ាំអាហារពេលយប់ជ្រៅ”។

គាត់ជឿថា អ្នកស្រាវជ្រាវ និងអង្គការជំងឺមហារីក ត្រូវតែពិចារណា ពេលវេលានៃការញ៉ាំអាហារ ប៉ុន្តែអ្នកស្រាវជ្រាវ ត្រូវស្រាវជ្រាវបន្តក្នុងករណីនេះ៕

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.