សៀវភៅ​ ​៤​ក្បាល​ដែល​អាច ​ផ្លាស់​ប្ដូរ​អ្នក​ទៅ​ជា​មនុស្ស​ផ្សេង ​មួយ​ទៀត​

ការ​អាន​សៀវភៅ​​គឺ​​ជា​ទម្លាប់​មួយ​ដែល​មិន ​អាច​ចោល​បាន​នោះ​ទេ​ ​ប្រសិន​បើ​លោក ​អ្នក​ចង់​អភិវឌ្ឍន៍​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​​​ដែល​មាន ​ផលិតភាព​ការងារ​ខ្ពស់​​ ក្រៅ​ពី​រៀន​សូត្រ​ពី​គ្រូ​​នៅ​សាលា​ ឬ​នៅ​កន្លែង​ធ្វើ​ការ។ ​សៀវភៅ​ខាង​ក្រោម​ ៤​ក្បាល​នេះ​ អាច​​ផ្លាស់​ប្ដូរ​អ្នក​​ទៅ​ជា​មនុស្ស​ផ្សេង​ទៀត​បាន៖

1.The Alchemist ​និពន្ធ​ដោយ​ Paulo Coelho៖ បង្ហាញ​ពី​របៀប​​ស្វែង​រក​​សំណាង​ឬ​ជោគ​វាសនា​នៅ​ក្នុង​ជីវិត។ ​សៀវភៅ​នេះ​រៀប​រាប់​ពី​ការ​ស្វែង​រក​​កំណប់​ដ៏​មាន​តម្លៃ​តាម​​រយៈ​សុបិន។

2.he Little Prince ​និពន្ធ​ដោយ​ Antonie de Saint-Exupery៖ ​​រៀប​រាប់​អំពី​សាច់​រឿង​មួយ​ដែល​​អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ធ្លាក់​យន្តហោះ​នៅ​វាល​ខ្សាច់​សាហារ៉ា​​ ហើយ​ក៏​បាន​ជួប​​​ព្រះ​​អង្គម្ចាស់​​ក្មេង​មួួ​អង្គ។ ​ព្រះ​អង្គ​ម្ចាស់​នោះ​បាន​​និទាន​ពី​ដំណើរ​ផ្សព្វ​ព្រេង​នៅ​ភព​ចំនួន​ ៦​ ប្រាប់​អ្នក​បើក​យន្តហោះ​នោះ។ ​នៅ​ក្នុង​ភព​នីមួយៗ​ ព្រះ​អង្គ​ម្ចាស់​តែង​តែ​បាន​ជួប​អ្វី​ម្យ៉ាង​​ដែល​មាន​ឥទ្ធិពល​លើ​ខ្លួន។​ វា​ជា​សៀវភៅ​​សម្រាប់​ក្មេង​អាន​​តែ​​អាច​ការ​ប្រែ​ការ​គិត​របស់​អ្នក​បាន។​

3.The Kite Runner​ និពន្ធ​ដោយ​ Khaled Hosseini៖ ​សៀវភៅ​​នេះ​អាច​ធ្វើ​​​ឱ្យ​អ្នក​យំ​ ​អាច​ធ្វើ​ឱ្យ​​អ្នក​ខឹង​ អាច​ធ្វើ​ឱ្យ​អ្នក​សប្បាយ​។ ​អ្នក​អាន​នឹង​ដឹង​ពី​រឿង​សម្ងាត់​ផ្សេង​ៗ​​នៅ​ក្នុង​គ្រួសារ​ ដឹង​ពី​ជម្រៅ​នៃ​​សេចក្ដី​ស្នេហា​ដំបូង​ និង​សារៈសំខាន់​នៃ​ទំនាក់ទំនង​មិត្តភាព​មាន​ន័យ​ចំពោះ​មនុស្ស​គ្រប់​គ្នា។

4.I am Malala និពន្ធ​ដោយ​ Malala Yousafzai៖ ក្នុង​វ័យ​តែ​ ១៨​ឆ្នាំ​ ​កញ្ញា​ Malala ​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​​ ហើយ​បាន​ចាប់​ផ្ដើម​រៃអង្គាស​ប្រាក់​ ​ហើយ​ក្រោយ​មក​ក៏​បាន​ឈ្នះ​​ពាន​រង្វាន់​ ណូបែល​​សន្តិភាព​មួយ។ ​អាន​សៀវភៅ​ លោក​អ្នក​​នឹង​ដឹង​ពី​តម្លៃ​នៃ​កិច្ចការ​មនុស្ស​ធម៌​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​ធ្វើ៕

ប្រ​ភព៖​​ chapterlilaria.com

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.