សោម សម្បត្តិ៖ចង់ក្លាយ ជាសហគ្រិនជោគជ័យ ត្រូវបណ្តុះចំណុចទាំង5នេះ

ស្ថាបនិកក្រុមហ៊ុនថ្នាំពណ៍ជាតិ Cam-Paint លោកសោម សម្បត្តិ ជាសហគ្រិនចាស់ទុំមួយរូបនៅកម្ពុជា ដែលអាចបង្កើតរូបមន្តថ្នាំពណ៍សម្រាប់ប្រជាជនប្រើទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រិនគ្រប់គ្រងអាជីវកម្មជាង១០ឆ្នាំរូបនេះ បានបង្ហើបចំណុចសំខាន់ៗចំនួន៥ ចំណុចដែលយុវជន ត្រូវខិតខំបណ្តុះបន្ថែម ប្រសិនបើថ្ងៃអនាគតចង់ក្លាយជាសហគ្រិន ដែលអាចបង្កើតការងារ និងបង្កើនការផលិតនៅក្នុងស្រុកផង។
លោកបន្ថែមថា ចំណុចទាំង៥ នេះ នឹងនាំអោយមនុស្សទទួលបានជោគជ័យស្ទើរគ្រប់រឿងនៅក្នុងជីវិត បើទោះបីមិនមែនចង់ក្លាយខ្លួនជាសហគ្រិនក្តី ដែល Business Cambodia សូមលម្អិតចំណុចនីមួយៗដូចខាងក្រោម៖

1.មហិច្ចតា
លោកបានរៀបរាប់ថា “ជាទូទៅមនុស្សមានមហិច្ចតា ជាអ្នកដែលខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃអត់ឈប់” ចំណែកមនុស្សចង់បានអ្វីមួយវិញ បើចិត្តចង់ធ្វើក៏ធ្វើ មិនចង់ក៏ហី ដែលនេះមិនមែនជាមហិច្ចតានោះទេ ហើយក៏មិនអាចសម្រេចកិច្ចការធំបានឡើង បើខ្វះមហិច្ចតា។ លោកបន្ថែមថា មនុស្សមានមហិច្ចតា គេព្យាយាមទាំងយប់ទាំងថ្ងៃ ឬលើសពី១២ម៉ោងក្នុង១ថ្ងៃ ដើម្បីរត់ទៅរកមហិច្ចតារបស់អ្នក។

2.គំនិតច្នៃប្រឌិត បង្កើតថ្មី
ផ្លូវទៅកាន់មហិច្ចតារបស់មនុស្សណាម្នាក់ គឹការបង្កើតអ្វីមួយថ្មីអោយចេញជារូបរាងឡើង។ កាលណាមនុស្សម្នាក់ចង់បង្កើតអ្វីមួយដែលថ្មី ពិតណាស់បុគ្គលម្នាក់នោះត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ និងការប្រឹងប្រែងស្រាវជ្រាវច្រើនផងដែរ។ លើសពីនេះទៅទៀត លោកបន្ថែមថា ចង់បង្កើនគំនិតច្នៃប្រឌិតរបស់ខ្លួនឯង យើងត្រូវចេះសេពគប់ជាមួយក្រុមមនុស្សដែលមានគំនិតល្អច្រើន និងទៅតាមជំនាញដែលទាក់ទងនឹងក្តីស្រមៃរបស់យើង ហើយអាចយកគំនិតទាំងនេះ ទៅបំបែកអោយចេញជាគំនិតជាច្រើនទៀត។

3.ស៊ូទ្រាំ
លោកលើកឡើងថា ប្រសិនបើមនុស្សមានមហិច្ចតា និងអាចបង្កើតថ្មីបាន ប៉ុន្តែខ្វះការតស៊ូក្នុងការនាំយកផលិតផលនោះទៅដល់គោលដៅនៃមហិច្ចតាខ្លួនឯង ធ្វើអោយអ្នកមិនអាចទទួលជោគជ័យបានឡើយ ។ លោកបន្ថែមថា ចង់សម្រេចអ្វីមួយមនុស្សត្រូវតែស៊ូទ្រាំ និងអត់ធ្មត់ ឬអាចនិយាយបានថា ជាមនុស្សក្បាលរឹងក៏ថាបាន។
លោកបានលើកជាឧទាហរណ៍ថា លោក John Pemberton បានបង្កើតរូបមន្ត Coca Cola ឡើង ប៉ុន្តែមិនដឹងធ្វើទីផ្សារដោយរបៀបណាទើបផ្ទេរអោយ លោក Frank Robinson ទៅវិញ។ ទោះបីបានរូបមន្តមកហើយក្តី លោក Frankនៅតែមិនទាន់អាចធ្វើអោយផលិតផលនេះ ទទួលការចាប់អារម្មណ៍អ្វីឡើយ ក្រោយគាត់ស្លាប់បាត់រូបមន្តនេះ បានធ្លាក់ដល់ដៃលោក Asa Griggs Candler ក្នុងតម្លៃត្រឹមតែ៥៥០ដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយតស៊ូដល់កម្រិតក្នុងការពង្រីកទីផ្សារ និងភាពវៃឆ្លាត ទើបគាត់អាចទទួលបានជោគជ័យដល់សព្វថ្ងៃ។

4.ឆ្លាត
លោកបាន បកស្រាយថា ជាទូទៅសហគ្រិនដែលល្បីដរាបណាគាត់ជាមនុស្សម្នាក់ដែលឆ្លាតម្នាក់ផងដែរ មានន័យថា មនុស្សដែលល្បី គាត់អាចជាមនុស្សដែលគិត វិភាគ បានរហ័សរហួន យល់បានលឿន មើលបានឆ្ងាយ និងឆ្លើយតបបានទាន់ពេលវេលា។ ដោយឡែកបើងាកមើលភាពវៃឆ្លាតរបស់បុរសដែលធ្វើអោយ Coca Cola ល្បីល្បាញវិញ គាត់បានធ្វើ់នូវអ្វីដែលអ្នកដទៃមិនធ្លាប់ធ្វើ គឺគាត់បានយកផលិតផលរបស់គាត់អោយគេសាកសិន ទើបអោយគេទិញតាមក្រោយ ។ លើសពីនេះទៅទៀតគាត់បាន បោះយីហៅកូកាកូឡា នៅលើប្រតិទិន សៀវភៅតូចៗ ហើយបានចែកទៅឲ្យមនុស្សជាច្រើន ធ្វើអោយអោយយីហោនេះ ក្លាយជាយីហោទី១ដែលមានមនុស្សជាច្រើនស្គាល់ និងគាំទ្រ។

5.ជំនះហានិភ័យ
លោក សោម សម្បត្តិ បានលើកឡើងថា ចំណុចចុងក្រោយនេះ សំខាន់ជាងគេ ក្នុងផ្លូវទៅកាន់ភាព ជាសហគ្រិន ព្រោះថាក្នុងដំណើរនៃការតស៊ូព្យាយាមសម្រេចអ្វីមួយ មិនប្រាកដថាទទួលបានជោគជ័យក្នុងរយៈពេលខ្លីនោះទេ។ យ៉ាងណាមិញ ផ្លូវជីវិតរកស៊ីរមែងឲ្យអ្នកបានជួបនូវលទ្ធផលខុសពីការរំពឹងទុក ជួនត្រូវខូច ពេលខ្លះក៏ខាត ឬធ្វើខុសខ្លះមិនខាន។ លោកបន្ថែមថា បើចង់ក្លាយជាសហគ្រិនម្នាក់ ពេលខុសសូមកុំភ័យ បើខាតក៏កុំភ័យ ទោះបរាជ័យរឹតតែកុំភ័យដូចគ្នា ព្រោះបរាជ័យកើតឡើងបណ្តោះអាសន្នប៉ុណ្ណោះ ហើយជោគជ័យកើតចេញពីបរាជ័យនេះឯង ដូច្នេះសូមកុំខ្លាចទទួលយកហានិភ័យ៕

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.