ស្តាប់ Jack Ma បញ្ចុះបញ្ចូលមិត្ត ភក្តិតាំងពី ១៩៩៩ ឱ្យចូមរួមជា មួយអាលីបាបា អ្នកអាចនឹងកែ ទម្លាប់ ៣៦០ ដឺក្រេ!

ចិន៖ ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ហើយ ថា លោក Jack Ma ជានរណានៅពេល បច្ចុប្បន្ន ប៉ុន្តែនៅមានរឿងមួយចំនួនដែលលោក អ្នកមិនបានដឹងអំពីគាត់ មុននឹងក្លាយជាសហគ្រិនដ៏ជោគជ័យបំផុតមួយក្នុងប្រទេសចិន និងពិភពលោក។

ក្នុងចំណោមនោះ យើងសូមបង្ហាញវីដេអូមួយតាំងពីឆ្នាំ ១៩៩៩ អំពីការខិតខំបញ្ចុះបញ្ចូលមិត្តភក្តិឱ្យចូលរួមជាមួយក្រុមហ៊ុនអាលីបាបា ដោយពន្យល់ពីផែនការសកម្មភាពដែលពោរពេញទៅដោយការតាំងចិត្តខ្ពស់ ហើយបើយើងមិនឃើញសមិទ្ធផលរបស់គាត់សព្វថ្ងៃទេ អ្នកខ្លះច្បាស់ជាគិតថាមិនអាចទៅរួចឡើយ។

លោក Jack Ma ពេលបញ្ចុះបញ្ចូលមិត្តភក្តិ
នេះជាខ្លឹមសារដែលប្រែសម្រួលទាំងស្រុងតាមវីដេអូ៖

“ថ្ងៃនេះយើងមកពិភាក្សាពីអ្វីដែលគួរធ្វើក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំទៅមុខ។ ដូច្នេះ អាលីបាបា នឹងក្លាយជាអ្វីនៅពេលអនាគត? តាំងពីយើងធ្វើការលើគេហទំព័រចិនជាច្រើន ខ្ញុំតែងនិយាយថាដៃគូប្រកួតប្រជែងរបស់យើងមិនមែនជាវិបសាយក្នុងស្រុកទេ តែជាវិបសាយបរទេស។ គូប្រជែងរបស់យើងមិននៅក្នុងប្រទេសចិនទេ ប៉ុន្តែនៅតំបន់ Silicon Valley របស់អាមេរិក។

“ហេតុនេះទី១ យើងគួរតែដាក់គោលដៅឱ្យអាលីបាបា ជាវិបសាយដ៏ធំលំដាប់សាកលលោកមួយ មិនមែនត្រឹមជាវិបសាយក្នុងស្រុកទេ។ ទី២ យើងចាំបាច់ត្រូវស្វែងយល់ពីស្មារតីប្រឹងប្រែងរបស់ក្រុមហ៊ុននៅ Silicon Valley។ ប្រសិនបើយើងទៅធ្វើការនៅម៉ោង ៨ ព្រឹក ហើយមកផ្ទះវិញម៉ោង ៥ ល្ងាច អាហ្នឹងគេមិនហៅថាក្រុមហ៊ុនបច្ចេកវិទ្យាទេ ហើយអាលីបាបាក៏គ្មានថ្ងៃជោគជ័យដែរ។ បើទឹកចិត្តយើងនឹកឃើញតែរឿងធ្វើការម៉ោង ៨ ព្រឹក និងមកផ្ទះម៉ោង ៥ ល្ងាចនោះ អីចឹងធ្វើអ្វីផ្សេងវិញទៅល្អជាង។

“ពួកអាមេរិកខ្លាំងខាងគ្រឿងកុំព្យូទ័រ និងប្រព័ន្ធរបស់វា។ ប៉ុន្តែចំពោះព័ត៌មាន និងកម្មវិធីកុំព្យូទ័រវិញ ខួរក្បាលចិនមិនចាញ់ខួរក្បាលពួកហ្នឹងឡើយ។ ខួរក្បាលយើងគ្រប់គ្នា គឺល្អដូចខួរក្បាលពួកគេអីចឹង។ នេះជាមូលហេតុដែលយើងហ៊ានប្រកួតជាមួយពួកអាមេរិក។ ប្រសិនបើយើងជាក្រុមដ៏ល្អមួយ ហើយដឹងថាយើងចង់ធ្វើអ្វីឱ្យច្បាស់លាស់ នោះគ្នាយើងម្នាក់អាចឈ្នះគ្នាគេដប់នាក់ឯណោះ។”

“យើងអាចយកឈ្នះភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនល្បីៗធំៗជាច្រើន ក៏ព្រោះតែស្មារតីច្នៃប្រឌិតថ្មីៗរបស់យើង ពុំនោះទេ តើយើងនិងគេមានអ្វីខុសគ្នាទៅ? អ្នកណាៗក៏ដឹងដែរថា អ៊ីនធើណិតគឺជាពពុះមួយដែលរីកកាន់តែធំទៅៗ ប៉ុន្តែដឹងយ៉ាងម៉េចទេនៅពេលវាផ្ទុះ? ភាគហ៊ុនរបស់ Yahoo នឹងធ្លាក់ចុះ ខណៈភាគហ៊ុនរបស់ eBay នឹងកើនឡើង ហើយប្រហែលជាក្រោយពីភាគហ៊ុនរបស់ eBay កើនឡើង ភាគហ៊ុនរបស់អាលីបាបាក៏កើនឡើងដូចគ្នា ដូច្នេះកុំបារម្ភ។

“ក្តីស្រមៃផ្នែកអ៊ីនធើណិតនឹងមិនផ្ទុះទេ។យើងនឹងលះបង់ខ្លាំងបំផុតក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀត។ វាជាវិធីតែមួយគត់ដែលយើងអាចជោគជ័យ។ ដូច្នេះគោលដៅរបស់យើងគឺ ប្រមូលទុនដោយលក់ភាគហ៊ុនជាលើកដំបូង (IPO) ក្នុងឆ្នាំ ២០០២ អោយបាន៕”

សូមទស្សនាវីដេអូខាងក្រោម៖

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.