ស្ទះផ្លូវពេក ប្រធានាធិបតីឥណ្ឌូនេ ស៊ីចុះពីឡានជិះម៉ូតូធំទៅចូលរួម បើកកម្មវិធី Asian Games តែម្តង (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កម្មវិធីប្រកួត Asian Games ឆ្នាំ២០១៨ បានចាប់ផ្តើមហើយ ដោយប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ ផ្ទះរៀបចំកម្មវិធីនេះ។ ក្នុងកម្មវិធីបើកសម្ពោធកម្មវិធីប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (ឬជាធម្មតាគេហៅគាត់ថា Jokowi) ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺលោកប្រធានាធិបតី Joko Widodo បានបង្ហាញខ្លួនដោយការជិះម៉ូតូដោយខ្លួនឯង និងមើលទៅគឺដូចជាក្រុមអ្នកជិះម៉ូតូហោះអាជីព ឬតារាសម្តែងឈុតជិះម៉ូតូក្នុងខ្សែភាពយន្តអញ្ចឹង ។

មូលហេតុដែលគាត់សម្រេចជិះម៉ូតូដោយខ្លួនឯងដូចនេះ ដោយសារចរាចណ៍កកស្ទះពេក ហើយបើគាត់ជិះរថយន្តគឺទៅមិនទាន់ពេលបើកកម្មវិធីនោះទេ។ ជម្រើសរបស់គាត់គឺមានតែជិះម៉ូតូដោយខ្លួនឯងទើបអាចទៅទាន់ពេលវេលា។ ឥរិយាបថរបស់ប្រធានាធិបតីរូបនេះ ទទួលបានការគោរព កោតសរសើរយ៉ាងខ្លាំងព្រោះតែគាត់មិនប្រកាន់ខ្លួន ហើយអ្នកខ្លះបានមើលឃើញថា គាត់ដូចជាក្រុមអ្នកជិះម៉ូតូហោះអាជីពអីចឹង៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.