ស្មាតហ្វូនក្រុមហ៊ុនGoogle មានលក្ខណៈពិសេសច្រើន តែមិនសូវមានអ្នកចាប់ អារម្មណ៍ទៅវិញ

ស្មាតហ្វូនរបស់ក្រុមហ៊ុន Google មានលក្ខណៈពិសេសច្រើន តែមិនសូវមានអ្នកចាប់អារម្មណ៍ទៅវិញ នេះក៏ដោយសារមនុស្សភាគច្រើននិយមស្មាតហ្វូនរបស់ក្រុមហ៊ុនយក្សធំៗនាពេលបច្ចុប្បន្ននេះច្រើន។

កាលពីពេលកន្លងទៅក្រុមហ៊ុន Google បានបញ្ចេញនៅស្មាតហ្វូន Google Pixel 2 XL ដែលមានលក្ខណៈល្អៗច្រើនមិនចាញ់ស្មាតហ្វូនថ្លៃៗបច្ចុប្បន្ននោះទេ។

ស្មាតហ្វូន Google Pixel 2 XL ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google បានបំពាក់មកដោយចំណុចគួរឲ្យទាក់ទាញច្រើន ដោយផ្នែកខាងមុខរបស់ Google Pixel 2 XL បានបំពាក់ដោយអេក្រង់ ៦ អ៊ីញ ប្រភេទកញ្ចក់ P-OLED ដែលជាកញ្ចក់ថ្មីមួយសម្រាប់ស្មាតហ្វូននេះ ជាពិសេសវាអាចបង្ហាញរូបភាពក្នុងកម្រិត ១៤៤០ x ២៨៨០ ភីកសែល ជាមួយកញ្ចក់ Corning Gorilla Glass 5 នឹងមានកាមេរ៉ាខាងមុខ ៨ មេហ្គាភីកសែល បង្ហាញរូបភាពបាន ១០៨០ ភីកសែល​ផងដែរ។

សម្រាប់ផ្នែកខាងក្រោយរបស់ ​ម៉ូដែលនេះវិញ វាបំពាក់មកដោយ កាមេរ៉ាមួយគ្រាប់ ទំហំ ១២.២ មេហ្គាភីកសែល តែមួយគ្រាប់របស់ Google Pixel 2 XL នេះពិតជាធ្វើការបានល្អក្នុងការថតរូប ដោយមួយគ្រាប់របស់វា​ បានបំពាក់មកដោយ OIS ជំនួយពេលថតជាលក្ខណៈវីដេអូ ជាមួយនឹងភ្លើងផ្លាស់ LED មកជំនួយក្នុងការថតរូបពេលយប់បានកាន់ប្រសើរផងដែរបើធៀបនឹងស្មាតហ្វូនដទៃ យើងក៏អាចនិយាយបានដែរថា កាមេរ៉ារបស់ Google Pixel 2 XL ពិតជាកាមេរ៉ាល្អមួយព្រោះវាមានតែកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះតែវាអាចធ្វើការបានច្រើនរួមទាំង OIS មកជំនួយផងដែរ ខុសពីកាមេរ៉ាស្មាតហ្វូនមួយចំនួនផងដែរ។

ចំណែកប្រព័ន្ធប្រតិបត្តិការខាងក្នុងរបស់ស្មាតហ្វូននេះវិញ ដំណើរការដោយ Android 8.0 (Oreo) ដើមចេញពីក្រុមហ៊ុនតែម្ដង ជាមួយអង្គចងចាំ ៦៤ នឹង ១២៨ នឹង ៦ ជីហ្គាបៃ មាន CPU Octa-core, GPU Adreno 540 នឹង បន្ទះឈីប Qualcomm MSM8998 Snapdragon 835 មកស្រាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា ម៉ូដែលនេះក៏មានបញ្ហាមួយចំនួនផងដែរ​ដូចជាកញ្ចក់របស់វា ដែលបង្ហាញរូបភាពមិនសូវបានល្អ តែវាមានចំណុចល្អច្រើនខុសពីស្មាតហ្វូនដទៃ ដូចជាវាមានកាមេរ៉ាល្អ​ ប្រព័ន្ធដំណើរការក្នុងម៉ាស៊ីនចេញពីក្រុមហ៊ុនផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា នេះជាស្មាតហ្វូនចុងក្រោយរបស់ក្រុមហ៊ុន Google ដែលបានផលិតមកសម្រាប់ប្រគួតប្រជែងជាមួយស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុនធំៗមួយចំនួនទៀត ហើយម៉ូដែលនេះដែរ ក៏មានលក់នៅទីផ្សារស្រុកយើងដែរ។

សម្រួលដោយ: Spring

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.