ស្ដ្រីម្នាក់ស្រឡាញ់ពស់ថ្លាន់ដូចកូនបង្កើត របស់ខ្លួន! ប៉ុន្ដែថ្ងៃមួយវាស្រាប់ តែមិនស៊ីអាហារ ពេលនាងយកទៅពេទ្យ សត្វពិនិត្យមើល រឿងរន្ធត់បានកើតឡើង!
ស្រ្តីម្នាក់នេះមានពស់ថ្លាន់មួយក្បាល ដែលនាងស្រឡាញ់ដូចជាកូនបង្កើតរបស់នាងអ៊ីចឹង។ ប៉ុន្ដែថ្ងៃមួយ ពស់ថ្លាន់ដ៏មានសុខភាពល្អរបស់នាង ឈប់ស៊ីអាហារ។
ស្ដ្រីដ៏អស់សង្ឃឹមម្នាក់នេះ បានសម្រេចចិត្តយកពស់ថ្លាន់ជាទីស្រឡាញ់របស់ខ្លួនទៅពេទ្យសត្វ។ ពេលទៅដល់ពេទ្យសត្វ វេជ្ជបណ្ឌិតបានសួរទៅស្ដ្រីនោះថា “តើពស់ថ្លាន់របស់អ្នកនាង មានរុំខ្លួនវាក្បែរអ្នកនាងទេ និងលាតសន្ធឹងខ្លួនវាវិញនៅពេលយប់ដែរឬទេ?”។
ស្ដ្រីនោះតបវិញថា “ចា៎ៗៗៗ! គឺបែបហ្នឹងហើយ! វាធ្វើឱ្យខ្ញុំពិបាកចិត្តណាស់ ដោយសារតែខ្ញុំមិនអាចជួយវាឱ្យល្អប្រសើរឡើងវិញមិនបាន”។
បន្ទាប់មកពេទ្យសត្វនិយាយទាំងភ្ញាក់ផ្អើលថា “ពុទ្ធោអ្នកនាង! ពស់ថ្លាន់របស់អ្នកនាងមិនឈឺនោះទេ។ វាគ្រាន់តែរៀបចំខ្លួនដើម្បីលេបអ្នកនាងប៉ុណ្ណោះ។ រៀងរាល់ពេលវាឱបអ្នកនាង គឺវាគ្រាន់តែពិនិត្យមើលទំហំខ្លួនអ្នកនាង ដើម្បីរៀបចំកន្លែងឱ្យល្មមលេបអ្នកនាងងាយប៉ុណ្ណោះ។ ហើយវាគឺជាមូលហេតុ ដែលវាមិនស៊ីអ្វីសោះ”។
*** កុំខ្លាចសត្រូវដែលវាយប្រហារអ្នកអី តែត្រូវខ្លាចមិត្តក្លែងក្លាយដែលសម្ខំនៅក្បែរខ្លួនអ្នក៕