ស្វែងយល់ទំលាប់ទាំង4យ៉ាង ជួយអោយលោកអ្នកទទួល បានភាពជោគជ័យក្នុងជីវិត!

តើអ្នកដឹងទេថាដើម្បីទទួលបាន ភាពជោគជ័យ ក្នុងជីវិត អ្នកមិនត្រឹមតែ ត្រូវខិតខំ ប្រឹងប្រែងធ្វើការ តែប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវតែ ខិតខំធ្វើការ ដោយភាពឆ្លាតវៃ ផងដែរ។

មនុស្សគ្រប់រូប តែងតែចង់បាន នូវជីវិតជោគជ័យ ប៉ុន្តែ មនុស្សភាគច្រើន បានខិតខំធ្វើការខ្លាំង យ៉ាងណាក៏ដោយ ក៏នៅតែ មិនអាចជោគជ័យ។ យ៉ាងណាវិញ អ្នកនឹងអាច ទទួលបាន ភាពជោគជ័យ ក្នុងជីវិត ដោយគ្រាន់តែ អនុវត្តន៍ តាម ទំលាប់សាមញ្ញ និង ឆ្លាតវៃ ខាងក្រោម ៖

ទំលាប់ភ្ញាក់ពីព្រលឹម ៖ តើអ្នកដឹងទេថា ពេលព្រឹកគឺ ជាពេលវេលាដ៏ មានឥទ្ធិពល ខ្ពស់បំផុត សំរាប់ការ ធ្វើការរបស់អ្នក ព្រោះតែ សុខភាព ផ្លូវចិត្ត និង ផ្លូវកាយ របស់អ្នក មានភាព ស្រស់ថ្លា។ ហើយមិនត្រូវ ចាប់ផ្តើមការងារ របស់អ្នក នៅក្នុងការិយាល័យ ភ្លាមៗទេ ត្រូវចាប់ផ្តើមវា មុនពីរម៉ោង។ ម្យ៉ាងវិញទៀត ត្រូវធ្វើគំរោង ថាតើអ្នកនឹងត្រូវ ធ្វើអ្វី រូចកត់ត្រា ដាក់ក្នុងសៀវភៅ ហើយត្រូវបា្រកដ ថាអ្នកនឹងធ្វើតាម វាអោយបាន ខ្ជាប់ខ្ជួន។

ធ្វើលំហាត់ប្រាណ ៖ រាងកាយមំាមួន ធ្វើអោយអ្នកមាន ជីវិតប្រកបដោយ សុខភាពល្អ ដែលជា កាតាលីករ ដ៏សំខាន់បំផុត ក្នុងការជួយ អ្នកឆ្ពោះ ទៅរកភាពជោគជ័យ។ ដូច្នេះ អ្នកត្រូវធ្វើលំហាត់ប្រាណ ជារៀងរាល់ថ្ងៃ ដើម្បីអោយរាង កាយអ្នក តៀមខ្លួន សំរាប់ការធ្វើការ ដ៏មមាញឹកដើម្បី ទទួលបានភាព ជោគជ័យ។

រៀបចំខ្លូនអោយស្អាតជានិច្ច ៖ ភាពជោគជ័យ អាចកើតឡើង បានលុះត្រាតែ អ្នកជឿជាក់ លើខ្លួនឯង។ ហើយ ការរៀបចំខ្លួនអោយ បានស្អាតនោះ ធ្វើអោយ អ្នកមានជំនឿចិត្ត លើខ្លួនឯង ពេលដែលអ្នក ដើរទៅណា មកណា ឫ ក៏ ធ្វើអ្វីមួយ នឹងទទួលបាន ភាពជោគជ័យ។

ជ្រើសរើសអាហារដែលត្រឹមត្រូវ ៖ ត្រូវជ្រើសរើស អាហារណាដែល មិនធ្វើអោយ អ្នកងងុយគេង ។ ប្រសិនអ្នកទទួលទាន អាហារ ដែលធ្វើអោយអ្នក ងងុយគេង ឫ ក៏ ឈឺក្បាល វិលមុខ នោះត្រូវ ផ្លាស់ប្តូរ ទំលាប់ញាំរបស់អ្នក វិញ រូច ជ្រើសរើស យកអាហារ ណាដែល ធ្វើអោយអ្នក មានអារម្មណ៍ ស្រស់ថ្លា មកទទួលទានវិញ ដូច្នេះ អ្នកនឹងមាន អារម្មណ៍ ស្រស់ថ្លា ធ្វើអោយអ្នកធ្វើការ បានល្អ ដែលជាគន្លឹះ ឆ្ពោះទៅ រកភាពជោគជ័យ។

ប្រភព ៖ timesofindia.indiatimes

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.