ទូរទស្សន៍ បានក្លាយជាចំនែកមួយ នៃជីវិតរបស់មនុស្សយើងគ្រប់ គ្នាទៅហើយហើយពួកយើង មើលទូរទស្សន៍ដើម្បីឲ្យយើង មាន ភាពសប្បាយរីករាយ នៅពេលដែលពួកយើង មានពេលទំនេរ។ ប៉ុន្តែ អ្នកមិនគួរមើលទូរទស្សន៍ ច្រើនពេកទេ ដោយមូលហេតុខាងក្រោម៖
1.ធ្វើអោយអ្នកគេងលក់ស្រួល ៖ ជាធម្មតានៅពេល ដែលអ្នកមើលទូរទស្សន៍ មុនពេលចូលគេង វាអាចធ្វើអោយអ្នក ចូលគេងយឺតពេល។ ប្រសិនបើអ្នកចូលចិត្ត មើលកម្មវិធីណាមួយហើយ អ្នកនឹងបន្តមើលវារហូតទាល់តែចប់។ ដូច្នេះ ប្រសិនបើអ្នក មិនបានគេងគ្រប់គ្រាន់ទេ វានឹងធ្វើឲ្យមានបញ្ហាសុខភាព។ សំរាប់អ្នកដែលមាន ទម្លាប់មើលទូរទស្សន៍ ច្រើនម៉ោង មិនមានសុខភាពល្អឡើយ ពីព្រោះតែពេលគេង របស់គេ ត្រូវជំនួសឲ្យពេល មើលទូរទស្សន៍។
2.អាចឲ្យអ្នកមានពេលវេលា នៅជាមួយអ្នកដែល អ្នកស្រលាញ់៖ ទូរទស្សន៍ បានក្លាយជា របស់ជំនួស ឲ្យការទំនាក់ទំនង របស់អ្នក និង គ្រួសារបន្តិចម្តងៗ ហើយប្រសិនបើអ្នក ចង់ជៀសវាងនូវ បញ្ហាទាំងអស់នេះ អ្នកគួរតែចំនាយពេល នៅជាមួយពូកគេ ជាជាងចំនាយពេល មើលទូរទស្សន៍ច្រើនម៉ោង៊។
3.កាត់បន្ថយកាឡូរី៖ ប្រសិនបើអ្នក អាចជៀសវាងមើល ទូរទស្សន៍ច្រើនម៉ោងបាន អ្នកនឹងអាចមាន សុខភាពល្អជាងមុន។ ពីព្រោះតែ មើលទូរទស្សន៍ ពេញមួយថ្ងៃ ធ្វើឲ្យអ្នកឡើងទម្ងន់។ ដូច្នេះអ្នកគួរតែ មើលទូរទស្សន៍ អោយបានសមស្រប ហើយយកពេលវេលា ដែលទំនេរ ពីការងារ ទៅលេងកីឡា ឫ ហាត់ប្រាណជាការល្អ។ ម្យ៉ាងវិញទៀត ការហាត់ប្រាណ វាក៏អាចកាត់បន្ថយ កាឡូរីបានយ៉ាងមាន ប្រសិទ្ធភាព ផងដែរ។
4.បង្កើនគំនិតច្នៃប្រឌិតរបស់អ្នក៖ គំនិតច្នៃប្រឌិត ជាវត្ថុពិសេសម្យ៉ាង ដែលធ្វើឲ្យជីវិតរបស់ យើងមានន័យ និង សប្បាយរីករាយ។ ជាញឺកញាប់ ពូកយើងតែងតែ ចង់ធ្វើអ្វី មួយសំរាប់ តុបតែងផ្ទះ ឫ គិតពីរឿងអ្វីមួយ ដើម្បីអាជីពរបស់យើង។ ដូច្នេះ ការដែលអង្គុយតែមុខ ទូរទស្សន៍ មិនមែនជា វិធីល្អសំរាប់ មានគំនិតច្នៃប្រឌិតឡើយ។ កំចាត់ទម្លាប់មិនល្អនេះ ចោល ហើយចាប់ផ្តើមរកអ្វីដែលថ្មី សំរាប់ជីវិត នោះអ្នកនឹងមាន ភាពសប្បាយរីករាយ ជារៀងរាល់ថ្ងៃ។
5.បង្កើនចំនេះដឹង៖ ប្រសិនបើអ្នកចង់ បង្កើនចំនេះដឹង ទូរទស្សន៍មិនមែនជា ជាវិធីល្អដែលអ្នក គូរតែមើលវាច្រើនទេ។ ខួរក្បាលរបស់អ្នក មិនធ្វើការច្រើន នៅពេលដែលអ្នក មើលកម្មវីធី ដែលមិនសូវមានប្រយោជន៍នោះ។ ដូច្នេះហើយ អ្នកគួរតែធ្វើអ្វីផ្សេង ដើម្បីបង្កើ់នការយល់ដឹង របស់អ្នក ដូចជា អានសៀវភៅ សរសេរកំណត់ហេតុ ជាដើម -ល-។ សកម្មភាព ទាំងនេះហើយ ដែលអាចជួយឲ្យអ្នក បង្កើនការយល់ដឹង យ៉ាងមានប្រសិទ្ធភាព ជាជាងការមើល ទូរទស្សន៍។
6.ធ្វើអោយអ្នកមិនសូវឃ្លាន ៖ អ្នកប្រហែលជា ញុំាអាហារសំរន់ នៅពេលដែលអ្នកកំពុងមើល ទូរទស្សន៍ ហើយទម្លាប់នេះហើយ ដែលធ្វើអោយអ្នក ឡើងទម្ងន់នោះ។ ហើយ ម្យ៉ាងវិញទៀត ពេលដែលអ្នកមើល ទូរទស្សន៍ អ្នកតែងតែ ឃើញគេផ្សព្វផ្សាយ ពាណិជ្ជកម្ម ពីអាហារឆ្ងាញ់ៗ ធ្វើអោយអ្នក ទិញយកមកញុំា។ ដូច្នេះអ្នកគួរតែផ្លាស់ ប្តូរទម្លាប់នេះចោល ដើម្បីទទួលបាន សុខភាពល្អ។
7.បន្ធូរភាពតានតឹង៖ អ្នកប្រហែលជាមាន ការភ្ញាក់ផ្អើលហើយ នៅពេលដែលដឹងថា មើលទូរទស្សន៍ច្រើនពេក អាចធ្វើអោយអ្នក មានភាពតានតឹងនោះ។ អ្វីៗដែលអ្នកមើល នៅក្នុងទូរទស្សន៍ គឺជាការសម្តែង នៃជីវិតពិត ដែលការពារមិនឲ្យអ្នក មានទំនាក់ទំនងល្អ ជាមួយមនុស្សដែល នៅជុំវិញខ្លួនអ្នក។ មនុស្សមួយចំនួន តែងតែគិតថា គេអាចជៀសពីបញ្ហា របស់ពូកគេ នៅពេលដែលមើលទូរទស្សន៍ ហើយស្រម៉ៃ ទៅពិភពលោក ពោរពេញដោយក្តីស្រមៃ។ ដូច្នេះ នៅពេលណាដែលអ្នក មានអារម្មណ៍ថា ធុញ ឫ ក៏មានភាពតានតឹង អ្នកអាចចេញទៅក្រៅ ជាមួយមិត្តភក្តិរបស់អ្នក ឬ ក៏ទៅកន្លែងដែល មានខ្យល់អាកាស ល្អដើម្បី បន្ធូរភាពតានតឹង។
ក្រោយពីបានអានកត្តាទាំង ៧ យ៉ាង ដែលអ្នកមិនគូរមិន មើលទូរទស្សន៍ សង្ឃឹមថាប្រិយមិត្ត អាចកាត់បន្ថយពេលវេលា មើលទូរទស្សន៍ហើយ ចំនាយពេលធ្វើអ្វីផ្សេង ដើម្បីសុខភាព និង ជីវិតរីករាយ៕
ប្រភព ៖ en.amerikanki