ហួសចិត្ត……អាណិតនាងណាស់ ទិញ​បង់​រំលស់​​​ថ្មីៗ និងមិន​ទាន់​​​​បាន ​ចាំ​ស្លាក​លេខ​​​​​​ផង

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទិញ​ម៉ូតូ​ស្គូ​ពី ​មួយ​គ្រឿង​បង់​រំលស់​ ទើបបាន​មួយ​អាទិត្យ ​ទុក​ក្នុង​បន្ទប់​ជួល ​រួច​ចេញ​ទៅ​ទិញ​អាហារ​ហូប ​មួយ​ភ្លែត ស្រាប់តែ​ត្រូវ​ចោរ​គាស់​ទ្វារ​លួច​យក​បាត់​រួមនឹង​លុយកាក់​មួយ​ចំនួន​ផង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ា​នី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន vivo ឯ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់រួម​មាន លុយ​មួយ​ចំនួន និង​ម៉ូតូ​ស្គូ​ពី​ស៊េរី​ឆ្នាំ​២០១៩ មួយ​គ្រឿង ពណ៌​ស ទិញ​បង់​រំលស់​ទើបបាន​១​អាទិត្យ មិន​ទាន់​ទាំង​ចាំ​ស្លាក​លេខ​ច្បាស់​នៅឡើយ ឯកា​ត​គ្រី​នៅ​ក្រុមហ៊ុន​ទុក​ទៀត ។ តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​កើតហេតុ​នោះ រូប​នាងបាន​ទៅ​ចូលរួម​កម្មវិធី​មិត្តភក្ដិ ដោយ​ទុក​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ជួល ចាក់សោ​បន្ទប់​ត្រឹមត្រូវ ។

រហូត​ដល់​ម៉ោង​១២​អធ្រាត្រ នាង​ត្រឡប់​មក​វិញ​ចាក់សោ​ទ្វារ​ឃើញ​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ធម្មតា​ទេ ប៉ុន្តែ​ដោយ​ឃ្លានបាយ​ក៏​បិទទ្វារ​ចេញ​ទៅ​រក​ទិញ​ចំណី​ហូប​នៅ​ខាងក្រៅ​ប្រមាណ​១៥​នាទី ។ ពេល​ត្រឡប់​មក​វិញ​ឃើញ​ទ្វារ​បន្ទប់​ចំហ ក៏​សង្ស័យ​រត់​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់ ឃើញ​សភាព​រាយ​ប៉ាយ ហើយ​បាត់​ម៉ូតូ​ទើបនឹង​ទិញ​ទៀត ធ្វើ​ឲ្យ​នាង​ហួសចិត្ត​យ៉ាង​ខ្លាំង និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ។

ប្រភព​ដដែល​បញ្ជាក់​ថា នៅផ្ទះ​ជួល​ខាងលើ​នោះ​ឧស្សាហ៍​មាន​ចោរ​ចូល​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ​ច្រើន​ដង​មក​ហើយ មិនដឹង​ថា​ជនសង្ស័យ​បាន​សោ​របង​ផ្ទះ​មកពីណា​ចាក់​ចេញចូល​បាន​ស្រួល​ម្លេ​៉ះ ព្រោះ​មាន​តែ​អ្នក​រស់នៅ​ក្នុងផ្ទះ​នោះ​ប៉ុណ្ណោះ​ទើប​មាន​សោ​របង​ផ្ទះ ។

នៅ​ពេល​មាន​បញ្ហា អ្នក​រស់នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំ​ម្ចាស់ផ្ទះ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆែក​ឲ្យ​មើល​ទេ មិនដឹង​ជា​គាត់​មាន​មូលហេតុអ្វី​ឡើយ ។ ក្រោយ​កើតហេតុ នារី​រង​គ្រោះ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​១​តែ​ប៉ុណ្ណោះ ទាំង​មិន​សង្ឃឹមថានឹង​រក​ឃើញ​ម៉ូតូ​ត្រឡប់​មក​វិញ​ឡើយ ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.