ហេតុតែស្រុកគេទំនើបសូម្បីតែ ធ្វើមាន់ក៏សុទ្ធតែឆ្លងកាត់ ម៉ាស៊ីនដែរ

សត្វមាន់ គឺជាសត្វដែលពេញនិយម បំផុតសម្រាប់មនុស្សគ្រប់ជាតិសាសន៍ ទូទាំងពិភពលោក។ ប៉ុន្តែផ្ទុយពីទំនៀម ទំលាប់ដូចជានៅប្រទេសកម្ពុជាដែលយើងតែងតែធ្វើមាន់បរិភោគដោយដៃខ្លួនឯងនោះ សាច់មាន់នៅក្រៅប្រទេសត្រូវបានគេរៀបចំធ្វើវាយ៉ាងចម្លែក ពោលគឺរួមមានទាំងម៉ាស៊ីនផ្សេងៗ មើលទៅពិតជាឡូយមែនទែន។

ដោយសារតែតម្រូវការប្រជាជននៅក្រៅប្រទេសមានទំហំធំ ម្យ៉ាងកម្លាំងពលកម្មមានចំនួនតូច ដូច្នេះការពារជាច្រើនដែលធ្លាប់ធ្វើដោយមនុស្សត្រូវបានជំនួសមកធ្វើអោយគ្រឿងម៉ាស៊ីនទាំងអស់ មិនថាសូម្បីតែការស្លាប់ និងលាងសម្អាតសត្វមាន់ទុកយកទៅដាក់លក់នៅលើទីផ្សារ។​

នៅក្នុងវីដេអូកម្រដែលបង្ហាញពីការរៀបចំធ្វើសត្វមាន់អោយក្លាយទៅជាម្ហូបសម្រាប់លក់នោះនៅក្នុងទីផ្សារ ដែលក្នុងនោះវាបង្ហាញជាសង្វាក់ផលិតកម្មតាំងពីមាន់នៅរស់រហូតដល់មាន់ត្រូវបានបោចរោមអស់លាងសម្អាត កាត់ដៃកាត់ជើង យកគ្រឿងក្នុងចេញ និងវេចខ្ចប់អោយមានអនាម័យជាដើម។​

ការសម្លាប់ និងសម្អាតមាន់តាមបែបទំនើបបែបនេះអាចជាចំនុចល្អមួយដែរ ព្រោះថាវាមើលទៅមានអនាម័យជាងមនុស្សធ្វើដោយខ្លួនឯង។ ម្យ៉ាងទៀត វាអាចជួយសន្សំកម្លាំងមនុស្សបានយ៉ាងច្រើន ហើយវាក៏ជួយការពារមនុស្សពីជម្ងឺផ្សេងៗដែលអាចឆ្ងងពីការប៉ះពាល់សត្វដោយផ្ទាល់ផងដែរ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.