ហេតុអ្វី បណ្ដាកំពូលអ្នកមាន ភាគច្រើន មិនមានលុយច្រើន នៅក្នុងកុងធនាគារ?

មនុស្សមួយចំនួនអាចគិតថា បណ្ដាម ហាសេដ្ឋីដែលមានទ្រព្យរាប់ពានើលានដុល្លារ សុទ្ធតែរក្សាលុយរបស់ពួកគាត់ភាគ ច្រើននៅធនាគារធំៗ លំដាប់កំពូលលើពិភពលោក។ តាមពិតទៅ ពួកបណ្ដាពួកអ្នកមានកំពូលៗ មិនរក្សាទុកលុយច្រើននៅធនាគារនោះទេពោលគឺខុសពី មនុស្សធម្មតាឲ្យតែបានលុយគឺពួកគាត់តែងញាត់ចូលកុងធនាគារតែម្ដង។

ចុះហេតុអ្វី បានជាអ្នកមានភាគច្រើន មិនមែនលុយច្រើន នៅក្នុងកុងធនាគារ ដូចមនុស្សធម្មតា។ ខាងក្រោមនេះ គឺជាមូលហេតុដែលពួកគាត់មិនមានលុយច្រើននៅក្នុងកុងធនាគារ៖

1.ដាក់លុយនៅធនាគារមិនអាចបង្កើនបានច្រើនទេ

តាមពិតទៅបណ្ដាពួកអ្នកមាន មានគំនិតវៃឆ្លាតក្នុងការបង្កើតលុយ ហើយពួកគាត់យល់ថា ការទុកនៅច្រើននៅក្នុងកុងធនាគារ មិនមែនជារឿងល្អប៉ុន្មាននោះទេ។ ពួកគាត់យល់ថាការទុកលុយច្រើននៅធនាគារ មិនអាចធ្វើឲ្យទ្រព្យរបស់ខ្លួនកើនឡើងបានឡើយពោលគឺវាអាចនឹងថយចុះទៅវិញទេ។ ហេតុអ្វីពួកគាត់គិតថាទុកលុយនៅធនាគារលុយថយចុះវិញ? ចម្លើយគឺ អតិផរណា អាចនឹងស៊ីលុយពួកគាត់។ ឧទាហរណ៍៖ ថ្ងៃនេះ លុយចំនួន ១ម៉ឺនរៀល អ្នកអាចទិញពងទា បានចំនួន ២០គ្រាប់ តែឆ្នាំក្រោយ ចំនួនលុយដដែលនេះ អាចនឹងទិញពងទារបានតែ ១៩គ្រាប់ប៉ុណ្ណោះ។ នេះមានន័យថាលុយរបស់អ្នកមានឱនភាពតម្លៃ ព្រោះតម្លៃទំនិញ ឬសេវាកម្មលើទីផ្សារឡើងថ្លៃ ចំណែកតម្លៃលុយអ្នកនៅដដែល។

2.ពួកអ្នកមានលុយរបស់ខ្លួនធ្វើការជំនសខ្លួន

ដូចដែលនិយាយខាងលើរួចមកហើយ បណ្ដាពួកអ្នកមានពិតប្រាកដ គឺមានគំនិតក្នុងការបង្កើតលុយ ដូចជាពួកគាត់ មិនទុកលុយឲ្យនៅស្រណុកសុខស្រួលនៅក្នុងកុងធនាគារ ដោយមិនធ្វើការអីសោះនោះទេ។ អ្នកប្រហែលជាអ្នកលឺឃ្លាថា” ប្រើប្រាស់លុយដើម្បីបង្កើតលុយ”។ ជាការពិតណាស់ ពួកអ្នកមាន តែងតែលុយទៅបង្កើតលុយ តាមរយៈការប្រើប្រាស់លុយរបស់ខ្លួនក្នុងការវិនិយោគលើអាជីវកម្មផ្សេងៗ។ ផ្ទុយទៅវិញ មនុស្សធម្មតាមពេល មានលុយ គឺពួកគាត់គិតតែយកទៅញាត់កុងធនាគារ ព្រោះពួកគាត់ មិនទាន់ចេះប្រើប្រាស់លុយឲ្យធ្វើការជំនួសខ្លួនឡើយ។

3.ពួកអ្នកមានលុយទិញអចលនទ្រព្យជំនួសឲ្យទុកលុយក្នុងកុងធនាគារ

តាមពិតទៅ ការទិញអចលនទ្រព្យជាច្រើនកន្លែងនេះគឺជាវិធីសាស្រ្តក្នុងការរក្សាទុកលុយរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព។ ការទិញអចលនទ្រព្យ មិនដូចយើងទិញ រថយន្តនោះដែលតម្លៃរបស់វាកាន់តែបាត់បង់។ ចំណែក អចលនទ្រព្យវិញ តម្លៃរបស់វាមិនងាយបាត់បង់នោះទេ ពោលគឺតម្លៃរបស់អាចនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះហើយទើប បណ្ដាអ្នកមានជាច្រើនចូលចិត្តចាយលុយលើអចលនទ្រព្យព្រោះវាជាក្បួនរក្សាទុកលុយ ហើយលុយកើនឡើងខ្លាំងជាងដាក់លុយនៅធនាគារ។

ការទិញអចលនទ្រព្យរបស់ពួកអ្នកមាន​ មិនមែនមានលុយចេះតែទិញនោះ ពោលគឺពួកគាត់ទិញលក្ខណៈជាការវិនិយោគ ដោយទិញនៅតំបន់ឬកន្លែងណាដែលមានសក្ដានុពល ព្រោះវាអាចធ្វើឲ្យតម្លៃអចលនទ្រព្យរបស់ពួកគាត់ឡើងថ្លៃនាពេលអនាគត៕

Check Also

ដំណើរការ​អាជីវកម្ម​បាន​ល្អ​ស ហគ្រិន​ត្រូវ​មាន​កត្តា ៣យ៉ាង

មុន​នឹង​សម្រេច​ចិត្ត​ឈាន​ជើង​ចេញ​រក​ស៊ី អ្នក​គួរ​ដាក់​ក្ដី​ស្រមៃ​ឲ្យ​ធំ និង​គិត​ ពី​និរន្តរភាព​របស់​អាជីវកម្ម​អ្នក ហើយ​ចាប

Leave a Reply

Your email address will not be published.