ហេតុ​អ្វី​បាន​ជា​ការ​រៀប​ចំ​ពេល ​វេលា​ពិត​ជា​សំខាន់​សម្រាប់ ​សិស្សានុសិស្ស​?

ពិត​ណាស់​ដើម្បី​ឲ្យ​ការ​សិក្សា​ទទួល​បាន​ភាព​ ជោគ​ជ័យ ការ​រៀប​ចំ​ពេល​វេលា​គឺ​ពិត​ជា​សំ ខាន់​ខ្លាំង​​ណាស់​​។ ដើម្បី​ដឹង​កាន់​​តែ​ច្បាស់​ថា​ តើ​ការ​រៀបចំ​ពេល​វេលា​បាន​ផ្តល់​​ផល​ប្រយោជន៍​ និង​មានសារៈសំខាន់​យ៉ាង​ណា​នោះ​ អត្ថ​បទ​ខាង​ក្រោម​នេះ​នឹង​រៀបរាប់​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​រៀបចំ​ពេល​វេលា​សម្រាប់​សិស្សានុសិស្ស៖​​

1.អ្នក​នឹង​ក្លាយ​ទៅ​ជា​​មនុស្ស​ដែល​មាន​របៀប​៖ ជា​ការ​ពិត​ណាស់​ផ្នែក​មួយ​ដែល​សំខាន់​សម្រាប់​ការ​រៀប​ចំ​​ពេល​វេលា​នោះ​គឺ​ការ​​រៀប​ចំ​គម្រោង​​ដែល​វា​ជួយ​ឲ្យអ្នក​មាន​ការ​រៀប​ចំ​នៅ​ពេល​វេលា​ច្បាស់​លាស់​សម្រាប់​រំលឹក​មេរៀន​​ណា​ដែល​អ្នក​មិន​ទាន់​មិន​យល់ ឬក៏​មុន​ពេល​ប្រឡង​ និង​ម្យ៉ាង​វិញ​ទៀត​ដើម្បី​បំពេញ​កិច្ច​ការ​ងារ​សាលា​បាន​ទាន់​ពេល​វេលា​ល្អ​។ ​លើស​ពី​នេះ​ទៅ​ទៀត​​ការ​​រៀប​ចំ​គម្រោង​នេះ​ផង​ដែល​អ្នក​អាច​បែង​ចែក​វា​ជា​កាលវិភាគ​មួយ​ដែល​រួម​ផ្សំ​ជា​មួយ​នឹងការ​រៀបរាប់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង។​ ការ​ដែល​អ្នក​ក្នុង​នាម​ជា​សិស្ស​​ចេះ​រៀបចំ​បែប​នេះ​វា​នឹង​ក្លាយ​ជា​ទម្លាប់​មួយ​ដ៏​ល្អ​​​ វា​បាន​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​រីករាយ​នឹង​ការសិក្សា​ព្រោះ​ថា​រាល់​កិច្ច​ការងារ​សាលា​​ទាំង​ឡាយ​​អ្នក​បាន​បំពេញ​រួច​រាល់​ទាន់​ពេលវេលា។

2.​អ្នក​បាន​កសាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​មួយ៖ ពិត​ណាស់​បន្ទាប់​ពី​អ្នក​មាន​ភាព​ល្អ​ប្រសើរ​នៅ​ផ្នែក​រៀប​ចំ​បែង​ចែក​ពេលវេលា​​ អ្នក​​នឹង​ទទួល​លទ្ធផល​ល្អ​មួយ​ពី​ការសិក្សា​របស់​អ្នក​ លើស​ពី​នេះ​ទៅ​ទៀត​ទម្លាប់​​​បែប​នេះ​នឹង​បន្ត​នាំ​អ្នក​រហូត​ដល់​អ្នក​មាន​ការងារ​ធ្វើ​ នៅ​ពេល​ដែល​អ្នក​មាន​ការងារ​ធ្វើ​ដែល​អ្នក​ប្រាកដ​ជា​បុគ្គលិក​ម្នាក់​ដែល​ឆ្នើម​ដោយ​សារ​តែ​អ្នក​ជា​មនុស្ស​ម្នាក់​មាន​ភាព​ល្អ​ប្រសើរ​ទៅ​លើ​ការ​រៀបចំ​ការងារ​បាន​ល្អ​ប្រកប​ទៅ​ដោយ​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​។

3.អ្នក​​មាន​ពេល​វេលា​ច្រើន​សម្រាប់​​ជីវិត​ផ្ទាល់​ខ្លួន​៖ ដើម្បី​​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​រីករាយ​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​សិក្សា​ផង​នោះ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ព្រោះ​ថា​អ្នក​ត្រូវ​តែ​មាន​ការ​បែង​ចែក​​ឲ្យ​ច្បាស់​រវាង​ការសិក្សា​និង​ជីវិត​ផ្ទាល់។​ ពិត​ណាស់​ការ​សិក្សា​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​សម្រាប់​ការ​ជួបជុំ​ជាមួយ​​មិត្ត​ភក្តិ ឬ​ក៏​ក្រុម​គ្រួសារ​ផង​ដែរ។​ យ៉ាង​ណា​មិញ​​អ្នក​នឹង​​ទទួល​បាន​ពេល​វេលា​សម្រាក​បែប​ជីវិត​ផ្ទាល់​ខ្លួន​ ជា​មួយ​មិត្ត​ភក្តិ ឬ​ក៏​ក្រុម​គ្រួសារ​ប្រសិន​បើ​អ្នក​មាន​ការ​រៀបចំ​​បែង​ចែក​ពេល​វេលា​បាន​ល្អ​​ ព្រោះ​ថា​ការ​រៀបចំ​ពេល​វេលា​បាន​ល្អ​​វា​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​រីករាយ​ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​ ព្រោះ​ថា​​អ្នក​អាច​មាន​ពេល​វេលា​ជួបជុំ ​ដោយ​កិច្ច​ការងារ​ទាំង​ឡាយ​របស់អ្នកបាន​បំពេញ​ចប់​រួច​រាល់​ទៅ​ហើយ៕​​

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.