រឿងក្នុងសង្គមបច្ចុប្បន្ននេះ បើមិន រៀនយល់ពីគ្នាខ្លះទេ ការរស់នៅ ជាមួយគ្នា និងមិនមានសេខក្ដីសុខ នោះទេ ។ ហើយនៅក្នុងរូបភាពនេះ បង្ហាញអោយឃើញពីជីវិតប្ដីប្រពន្ធពីរនាក់ ប្រើការគិតរៀងៗខ្លួន ដោយមិនបានសួរនាំយូរៗទៅទំនាក់ទំនងរវាងគ្នានិងគ្នាមានអារម្មណ៍ថាឃ្លាតឆ្ងាយបន្តិចម្ដងៗរហូតលែងត្រលប់បកក្រោយបាន ។
ប្តី៖ ហេតុអ្វីក៏ប៉ុណ្ណឹងតោងមិនជាប់ ?
ប្រពន្ធ៖ ហេតុអ្វីក៏ប៉ុណ្ណឹងទាញខ្ញុំឡើងមិនរួច? រឺក៏មិនចង់?
ទាំងអស់នេះសុទ្ធតែជាការគិតរបស់ខ្លួនឯងរៀងៗខ្លួន ដោយមិនបានពិចារណាសួរហេតុផល ប្តីមិនបានដឹងថាខាងក្រោមមានសត្វពស់ទេ ដូច្នេះមានហេតុផលអ្វីដែលអោយគាត់ដឹងថាប្រពន្ធរងទុក្ខឈឺចាប់ខ្លាំងប៉ុណ្ណា? ចំណែកឯប្រពន្ធវិញ ក៏មិនបានដឹងថាខាងលើមានដុំថ្មដ៏ធំសង្កត់លើប្តីដែរ តើមានហេតុផលអ្វីដែលអោយនាងគិតថាប្តីរបស់នាងមានសម្ពាធនឹងបន្ទុកធំនិងធ្ងន់ប៉ុណ្ណា? ដូចសង្សារប្តីប្រពន្ធសព្វថ្ងៃ ពេលខ្លះរវល់ខ្លាំងរាងខ្លួនរហូតដល់ភ្លេចមានពេលនៅជាមួយគ្នា រៀបរាប់ រឿងលំបាកក្នុងចិត្តប្រាប់គ្នាអោយដឹងពីការឈឺចាប់សម្ពាធរបស់ខ្លួនម្នាក់ៗ តែបែរជាប្រើការគិតរៀងៗខ្លួន ដោយមិនបានសួរនាំយូរៗទៅទំនាក់ទំនងរវាងគ្នានិងគ្នាមានអារម្មណ៍ថាឃ្លាតឆ្ងាយបន្តិចម្ដងៗរហូតលែងត្រលប់បកក្រោយបាន ទៅអ្នកទាំងអស់គ្នាចង់អញ្ចឹងដែរទេ? រៀនយល់ពីគ្នាខ្លះទើបនៅជាមួយគ្នាបានសុខ ។

Slight unpleasantness in family with two kids indoor