អស្ចារ្យណាស់! Amazon បើកសម្ពោធហាងមិនមាន អ្នកគិតលុយ

សហរដ្ឋអាមេរិក៖ ថ្មីៗនេះក្រុមហ៊ុនលក់របស់ របរអនឡាញដែលគេស្គាល់ថាជាក្រុមហ៊ុនយក្ស ដែលមានប្រាក់វាលលានក្នុងដៃ Amazon ទើបតែបើកសម្ពោធហាងរបស់ខ្លួនដែលមិនមានអ្នកគិតលុយ ( Cashier ) ក្នុងការទូទាត់សាច់ប្រាក់របស់អតិថិជនទូទៅ នៅទីក្រុង New York។

ដោយសារបច្ចេកវិទ្យាសព្វថ្ងៃមានការរីកចម្រើននិងឈ្លាសវៃខ្លាំង ទើបក្រុមហ៊ុនមួយនេះសម្រេចចិត្តមិនរើសបុគ្គលិកផ្នែកគិតលុយដើម្បីទូទាត់លុយរបស់អតិថិជនក្នុងការទិញអីវ៉ាន់ទេ។ ផ្ទុយទៅវិញពួកគេបែរជាស្វែងរកត្រឹមអ្នកដឹកអីវ៉ាន់ សន្តិសុខ និង អ្នកចាត់ការទូទៅប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូន និងមើលថែរបស់របរក្នុងហាងរបស់ពួកគេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពួកគេនឹងប្រើកម្មវិធី (Amazon Go app​) នៅក្នុងទូរស័ព្ទរបស់អតិថិជនផ្ទាល់ដើម្បីជាការទូទាត់សាច់ប្រាក់ទៅតាមមុខទំនិញរបស់ពួកគេ ជំនួសការជួលមនុស្សឲ្យមកទូទាត់។

ទីស្នាក់ការថ្មីរបស់ក្រុមហ៊ុនយក្ស Amazon​ ក្នុងទីក្រុង New York​

មនុស្សមួយចំនួនគិតថា ការមិនរើសអ្នកគិតលុយគឺជាកំហុសមួយរបស់ Amazon ពីព្រោះវាបានធ្វើឲ្យហាងទាំងមូលមានចំនួនបុគ្គលតិច និងអាចជាកត្តាមួយដែលនឹងធ្វើឲ្យអត្រាមនុស្សអត់ការងារធ្វើកើនឡើងបើគម្រោងរបស់ពួកគេទទួលជោគជ័យ។ ពួកគេបន្ថែមទៀតថា គួរតែឲ្យការងារនោះទៅមនុស្សដែលត្រូវការវាជាចាំបាច់ ពិសេសសិស្ស និសិ្សត ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសាលា ហើយត្រូវចំណាយពេលចុងសប្ដាហ៏ ឫ ពេលទំនេររបស់ពួកគេទៅធ្វើការក្រៅម៉ោងដើម្បីយកចំណូលទាំងអស់នោះទៅបង់ថ្លៃសាលារៀនរបស់ពួកគេ។ ផ្ទុយទៅវិញមនុស្សមួយក្រុមផ្សេងទៀតបានគាំទ្រនូវគម្រោងថ្មីរបស់ Amazon នេះ ពួកគេយល់ឃើញថា បើគម្រោងនេះទទួលបាននូវភាពជោគជ័យវិញនោះ ពិភពលោកនឹងមានការផ្លាស់ប្តូរនាពេលអនាគត៕

កន្លែងលក់អីវ៉ាន់របស់ Amazon

 

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.