អាថ៌កំបាំងពីក្រោយភាព ជោគជ័យ របស់មហាសេដ្ឋី ទី១នៃប្រទេសកូរ៉េខាងត្បូង

មហាសេដ្ឋីសហគ្រិនដែលមានជាង គេងបំផុតទី១របស់កូរ៉េខាងត្បូង​លោក Lee Kun-hee​ ដែលជាប្រធានក្រុមហ៊ុន Samsung Group។ លោក Lee Kun-hee ជាកូនប្រុសពៅរបស់លោក Lee Byung-Chull ដែលបានអ្នកបង្កើតក្រុមហ៊ុន Samsung តាំងពីឆ្នាំ ១៩៩៣៨។

គាត់មានជំនាញផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waseda ទីក្រុងតូក្យូ និងទទួលបានសញ្ញាបត្រគ្រប់គ្រងរដ្ឋបាលអាជីវកម្មនៅសាកលវិទ្យាល័យចចវ៉ាស៊ីនតោន (George Washington University ) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

បន្ទាប់ពីឪពុកលោកបានស្លាប់នៅឆ្នាំ ១៩៨៧ លោកបានក្លាយជាប្រធានក្រុមហ៊ុន Samsung ហើយនៅក្នុងឆ្នាំ ១៩៩៣ លោក បានកសាងស្នាដៃដ៏អស្ចារ្យ ដោយបានដឹកនាំក្រុមហ៊ុនមួយនេះ ក្លាយជាក្រុមហ៊ុនដ៏ធំជាងគេបំផុតនៅអាស៊ី ជាមួយនឹងការប្រកួតប្រជែងនឹងក្រុមហ៊ុនអន្តរជាតិជប៉ុន។

ជាយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលលោក Lee បានធ្វើការដឹកនាំក្រុមហ៊ុនមួយនេះ ដោយផ្តល់សិទ្ធឲ្យរាល់បុគ្គលិកក្រោមបង្គាប់ទាំង ត្រូវតែហ៊ានចង្អុរបង្ហាញ ពីកំហុសរបស់ចៅហ្វាយនាយរបស់ពួកគេ។​ក្រៅពីការដឹកនាំបុគ្គលិក​លោក​ក៏​ជាមនុស្សដែលបានផ្លាស់ប្តូរយុទ្ធសាស្រ្តរកសុីរបស់​ដ៏ធំ។​លោកមានពោលហើយថា​បើចង់រកសុីជោគជ័យ​អ្នកត្រូវតាំងចិត្ត​ហ៊ានផ្លាស់ប្តូរ​អ្វីៗទាំងអស់​​លើកលែងតែប្រពន្ធកូនប៉ុណ្ណោះ​។

លោកក៏ជាមនុស្សម្នាក់ស្ថិតនៅក្រោយការកើនឡើងនៃការវិនិយោគ លោក Lee ក៏មានបំណងផលិតនូវផលិតផល ២០% នៃផលិតផលរបស់ Samsung នៅខាងក្រៅប្រទេស នៅឆ្នាំ២០០០។

លោកបានសាងសង់រោងចក្រអេឡិតត្រូនិចនៅ Wynyard, Eng និងរោងចក្រផលិតឧបករណ៍អេឡិតត្រូនិចនៅទីក្រុង Austin រដ្ឋ Texas និងទីក្រុងស៊ូចូវប្រទេសចិន។

គាត់ក៏បានទិញក្រុមហ៊ុនផលិតកុំព្យូទ័រអាមេរិក AST Research ក្រុមហ៊ុន Rollei Camera ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុន Lux ដែលជាក្រុមហ៊ុនផលិតឧបករណ៍សម្លេងរបស់ជប៉ុន។

នៅឆ្នាំ ១៩៩៦ ក្រុមហ៊ុន Samsung ត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកនាំមុខគេ នៃបន្ទះឈីប ហើយចំណូលសរុបក្រុមហ៊ុននេះនៅឆ្នាំ ១៩៩៥ បានកើនឡើងដល់ ៨៧ពាន់លានដុល្លារ ស្មើនឹង​ ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូង។

ទោះបីយ៉ាងណានៅដើមខែមេសាឆ្នាំ ២០០៨​ លោក Lee Kun-hee​ ត្រូវបានគេចោទប្រកាន់រំលោភការទុកចិត្ត និងការកេចវេសពន្ធ ហើយមិនយូរប៉ុន្មានគាត់ក៏បានលាលែងពីដំណែងពីប្រធានក្រុមហ៊ុន។

បន្ទាប់ពីទទួលការពិន័យជាប្រាក់ចំនួន ៨០លានដុល្លារ និងត្រូវគេជាប់គុកចំនួន៣ឆ្នាំ លោក Lee លោកត្រូវបានលើកលែងទោសដោយរដ្ឋភិបាលនៅឆ្នាំ ២០០៩។ រហូតមកដល់ឆ្នាំ ២០១០ នាយកប្រតិបត្តិក្រុមហ៊ុន Samsung Group បានប្រកាសឲ្យលោក Lee Kun-hee​ ឡើងកាន់ដំណែងជាប្រធានក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុធំបំផុតរបស់ Samsung Group៕

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.