អាថ៌កំបាំង៤យ៉ាង​ ​អំពី​ការ គ្រប់គ្រង​ពេលវេលា

ការយល់ដឹងពីវិធីនៃការគ្រប់គ្រងពេល វេលាឲ្យមានប្រសិទ្ធភាព នឹងជួយអ្នកឲ្យ ផលិតនូវកិច្ចការរួចរាល់បានច្រើនជាង មុន ព្រមទាំងជំរុញអ្នកឲ្យឆាប់ទៅដល់គោលដៅផងដែរ។ ដោយសារសារៈសំខាន់នៃការចេះគ្រប់គ្រងពេលវេលា បានបំពេញតួនាទីដ៏ចម្បងក្នុងការងាររបស់អ្នក ដូច្នេះហើយ អ្នកត្រូវរៀនស្វែងយល់ពីវា ហើយអាថ៌កំបាំង៤យ៉ាងខាងក្រោមនេះ នឹងជួយអ្នកក្នុងរឿងនេះបានយ៉ាងមានប្រសិទ្ធភាព៖

ប្រ​ភព៖​​ pexel.com

1.ផ្ដល់ពេលវេលាឲ្យកិច្ចការសំខាន់ និងបន្ទាន់ជាមុន៖ បើអ្នកដឹងថាកិច្ចការណាមានភាពសំខាន់ និងបន្ទាន់ជាងគេ នោះអ្នកគួរតែផ្ដល់អាទិភាពទៅលើវាមុនគេ ហើយពេលខ្លះការងារទាំងនោះហើយ ដែលទាមទារឲ្យអ្នកចំណាយពេលដ៏ច្រើនទៅលើវា។ ម្យ៉ាងទៀត ការសម្រេចកិច្ចការដែលលំបាកជាមុន អាចបង្កើតនូវអារម្មណ៍ធូរស្រាលដល់អ្នកសម្រាប់បំពេញកិច្ចការដទៃៗទៀតដែលនៅសេសសល់បាន។

2.បិទចោលនូវបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក៖ ការបង្កើតលេសឲ្យខ្លួនឯងដោយនិយាយថានឹងឆែកមើលពត៌មានថ្មីៗត្រឹមតែប៉ុន្មាននាទី គឺជាអ្នកដែលទាញយកពេលវេលារបស់អ្នកទៅច្រើនយ៉ាងពិតប្រាកដ ព្រោះថាតែប៉ុន្មាននាទីអាចក្លាយជាច្រើនម៉ោង នោះអ្នកនឹងខាតបង់ពេលវេលាអស់ច្រើន ដើម្បីបំពេញកិច្ចការរបស់អ្នកមិនខាន។ ហេតុនេះ នៅពេលអ្នកផ្ដោតលើការងារ អ្នកចាំបាច់ត្រូវបិទវាចោល ព្រមទាំងចាកចេញពីរឿងមិនសំខាន់ផ្សេងៗទៀតដែលរំខានអ្នកផងដែរ។

3.ត្រូវដឹងថាពេលណាត្រូវបដិសេធចំពោះរឿងមួយចំនួន៖ ថ្វីត្បិតតែការទទួលបន្ទុកលើការងារច្រើន មានផលវិជ្ជមានរបស់វា ប៉ុន្តែអ្នកក៏ត្រូវដឹងថាតើអ្នកអាចរ៉ាប់រងវាទាំងអស់បានដែរឬទេ ពុំនោះទេអ្នកនឹងផលិតបានការងារច្រើនដែលគ្មានគុណភាពជាក់ច្បាស់ហើយ។ ឬក៏អ្នកអាចស្វែងរកជំនួយពីនរណាម្នាក់មកជួយសម្រាលការងាររបស់អ្នក ក៏ជាដំណោះស្រាយដ៏ល្អមួយដែរ។

4.មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ៖ ស្របពេលដែលមនុស្សមួយចំនួនពូកែធ្វើការងារច្រើនក្នុងពេលតែមួយ រីឯអ្នកខ្លះទៀតមិនពូកែ ហើយបើអ្នកនៅក្នុងចំណោមមនុស្សប្រភេទទី២នេះ អ្នកគួរងាកមកផ្ដោតតែទៅលើកិច្ចការមួយៗឲ្យបានច្បាស់លាស់ នោះអ្នកនឹងសម្រេចកិច្ចការទាំងអស់បានយ៉ាងឆាប់រហ័សជាងមុន៕

ប្រភព៖www.lifehack.org

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.