អាថ៌កំបាំង​នៃ​ភាព​រឹងមាំ​ របស់​សំបុក​ពីងពាង

(ជប៉ុន)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិក បាននិយាយថា ការសិក្សា មួយចំនួន អំពីសំបុកពីងពាង បាន បង្ហាញអំពីមូលហេតុ ដែលសំបុកពីងពាងមានលក្ខណៈវេញចូលគ្នា ជារាងមូល ហើយមានគុណភាពរឹងមាំ ជាងខ្សែខ្ទង់ព្យាណូដល់ទៅ ៥ដង។ នេះបើយោងតាម គេហទំព័រព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃ ច័ន្ទទី២៦ ខែមិថុនា ឆ្នាំ ២០១៧។

ការប្រើប្រាស់ឧបករណ៍ បែបវិទ្យាសាស្រ្ត ដើម្បីធ្វើការសិក្សា ក្រុមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ អារីហ្សូណា សហរដ្ឋអាមេរិក បានធ្វើការកំណត់ថា សំបុកពីងពាង មានគុណភាពយ៉ាងល្អប្រសើរ ដោយវាមានលក្ខណៈទន់ ហើយស្វិត។

លោកសាស្រា្តចារ្យ ខាងផ្នែកគីមីវិទ្យា និងជីវគីមី Jeffery Yarger បាននិយាយថា «សរសៃសូត្រដែលចេញពីសត្វពីងពាង ឬ សំបុកពីងពាង គឺជាការរួមបញ្ចូលតែមួយគត់ នៃគុណភាពទន់ ហើយស្វិតរឹងមាំ ឬក៏អាចនិយាយបានថា វាគឺវាវត្ថុដែលមានលក្ខណៈស្វិតជាងគេបំផុត ដែលពួកយើងធ្លាប់ដឹងពីមុនមក»៕

Check Also

រឿងសាមញ្ញៗទាំង ១០ ដែលស្ត្រីត្រូវបានហាម ឃាត់ពីការធ្វើ ១០០ ឆ្នាំ

ទូទាំងប្រវត្តិសាស្ត្រស្ត្រីតែងតែតស៊ូ ដើម្បីសិទ្ធិជាមូលដ្ឋាន។ កាល ពីជាង ១០០ ឆ្នាំមុនស្ត្រីមិនត្រូវបាន

Leave a Reply

Your email address will not be published.