អាថិ៍កំបាំង ៦យ៉ាងអំពីក្តី ស្រលាញ់ដែលអ្នកមិនធ្លាប់ បានដឹង

ជាការពិតណាស់ មនុស្សគ្រប់គ្នា រមែងចង់ ទទួលបាននូវសុខភាពល្អ និងអាយុវែងជាដើម។ ដើម្បីទទួលបាន សុខភាពល្អ និងអាយុវែង វាអាចមានកត្តាច្រើនយ៉ាង ក្នុងនោះ សេចក្តីសេ្នហា និងផ្លូវភេទក៏ជាកត្តា មួយជួយអោយ យើងមានសុខភាពល្អផងដែរ។ ថ្ងៃនេះយើង នឹងបង្ហាញ លោកអ្នកពីការពិត៦ យ៉ាងដែលទាក់ទងនឹងសេចក្តីសេ្នហា និងផ្លូវភេទ ដែលអាចធ្វើ អោយអ្នក មានការភ្ញាក់ផ្អើល៖

1.ប្តី និងប្រពន្ធអាចនឹងមាន DNA ដូចគ្នា

អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សមុននឹងចាប់ផ្តើមស្រលាញ់ គ្នាអាចនឹងមើលទៅលើ ចំណង់ ចំណូល ចិត្ត ឬលក្ខណៈដែលស្រដៀងគ្នារបស់ ពួកគេមានដូចជា៖ អាយុ ការប្រណាំងប្រជែង សាសនា ប្រាក់ចំណូល និង ការអប់រំក្មេងរបស់ពួកគេ ជាដើម – ល -។ ក៏ប៉ុន្តែថ្មីៗនេះ ការសិក្សា របស់ វិទ្យាស្ថាន ជាតិ វិទ្យាសាស្ត្រ (National Academy of Science) មួយបានរកឃើញថាមនុស្សដែល ស្រលាញ់គ្នាគឺ ដោយសារពួកគេមាន DNA ស្រដៀងគ្នា។ តាមការសិក្សា ប្តីប្រពន្ធដែលបានស្រលាញ់ គ្នាគឺមាន DNA ដែលខុសគ្នា តិចតួចបំផុត បើធៀបទៅនឹងមនុស្ស ប្រុសស្រី ដែល មិន ស្រលាញ់គ្នាហើយត្រូវបាន គេយក DNA របស់ ពួកគេយកមកសិក្សា ដែរនោះ។

2.ការមើលរឿងបែប រ៉ូមែនទិច និង កំប្លែង អាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍ពួកគេ

ការមើលខ្សែភាពយន្តអាចជាគន្លឹះ នៃសុភមង្គលរបស់គ្រួសារ នេះបើតាមការអោយដឹងរបស់ លោកវេជ្ជ បណ្ឌិត Matthew Johnson ។ ក្នុងការសិក្សារបស់គាត់ គូស្នេហ៍គួរតែមើលខ្សែភាពយន្ត ណាដែល បង្ហាញពីការថែរក្សា ចំណងស្នេហ៍ ឬក៏រឿងដែល បង្ហាញ ពីផលវិជ្ជមាន នៃការស្រាយបញ្ហា។ វិធីសាស្រ្ត ទាំងនេះអាចអាចកាត់បន្ថយអាត្រា នៃការលែងលះគ្នាជាង ៥០%។

3.ស្ត្រីគួរតែធ្វើសំលេងរបស់គេអោយកាន់តែ សិចស៊ី

ការសិក្សាក្នុងឆ្នាំ ២០១៤ ផ្នែកស្រាវជ្រាវនៃសាកលវិទ្យាល័យ Albright បានរកឃើញថាស្រ្តីអាច ប្តូរ សំលេង របស់គាត់អោយកាន់ តែមានភាព ទាក់ទាញបានយ៉ាងងាយ នៅពេល ដែលពួកគាត់ រាប់លេខ ពីលេខ១ ដល់ លេខ១០ ប៉ុន្តែសំរាប់បុរសវិញ សំលេងរបស់គេ កាន់តែអាក្រក់ ស្តាប់ បើសិន ជាគាត់ ព្យាយាម ធ្វើវាអោយ ស៊ិចស៊ីដូចស្ត្រី។ នៅពេលដែល ស្រី្តនិយាយ សំលេងតិចៗ គាត់នឹងទទួល បានការ ចាប់អារម្មណ៍ខ្លាំងព្រោះ បុរស ចូលចិត្តស្ត្រី ដែលមានសំលេង បែបទន់ភ្លន់ម្ញិម៉្ញក់។

4.ការរួមភេទអាចបន្ថយការ ខ្ពើមរអើមរបស់មនុស្ស

ការពិសោធន៍មួយ របស់សាកលវិទ្យាល័យ Groningen របស់ប្រទេសហូឡង់បានបង្ហាញថា នៅពេល ដែល អ្នកស្រាវជ្រាវ អោយមនុស្សស្រី្ត២រូប មើលវីដេអូ២ផ្សេងគ្នា ដោយម្នាក់មើល រឿងអាសអាភាស ហើយម្នាក់ទៀតមើលកម្មវិធីកីឡា បន្ទាប់មកគេធ្វើជាយកពែងទឹកដែលមាន សត្វកន្លាត យកមកផឹក ភ្លាមនោះគេ សង្កេតឃើញថាស្ត្រី ដែលមើលកម្មវិធីកីឡា មានអាការៈចង់ក្អួតខ្លាំង ជាងស្ត្រីដែលមើលវីដេអូ អាសអាភាស។

5.ស្នេហាអាចជួយពង្រឹងឆ្អឹងរបស់អ្នក

បុរសដែលរៀបការរួចមានគ្រោងឆ្អឹងរឹងមាំ ជាងបុរសនៅលីវ ពិសេសអ្នកដែលរៀបការ នៅអាយុ២៥ឆ្នាំ នេះបើយោងតាមការសិក្សា របស់សាកល វិទ្យាល័យ Los Angeles នៅ California ស.រ.អា។ អ្នក ស្រាវជ្រាវ មិនបានបកស្រាយ ប្រាប់ពីមូលហេតុ របស់វានោះទេ ប៉ុន្តែគេបានប្រាប់ថា អាពាហ៍ពិពាហ៍ តែងតែជាប់ពាក់ព័ន្ធ ជានិច្ចជាមួយសុខភាព របស់មនុស្ស។ ការសិក្សាផ្សេងទៀតក៏បាន បញ្ជាក់ផងដែរ ថាអ្នកដែលរៀបការ តែងតែ រស់នៅបានយូរជាអ្នកនៅលីវ ហើយអាចជួយពួកគេ អោយគេចផុតពីជំងឺ មហារីកបានទៀតផង។

6.ស្នេហាក៏សំខាន់ផងដែរសំរាប់មនុស្សចាស់

ចំណង់ផ្លូវភេទ និងតួនាទីរបស់វាតែងតែត្រូវបានគេ មើលរំលងដោយសារបញ្ហាអាយុ និងវ័យ។ យុវវ័យ ចាប់ផ្តើមប្រើប្រាស់ថ្នាំដើម្បីជំនួយ ក្នុងការ រួមភេទ មិនមែនមានន័យថាមនុស្សចាស់ មិនអាចប្រើប្រាស់ ថ្នាំ ដែរបាននោះទេ។ មនុស្សជាច្រើនបន្តការរួមភេទ របស់គេរហូតដល់វ័យ ចាស់ ហើយ ខ្លះទៀតគឺ រួមភេទ រហូតដល់ពេលដែលពួកគេស្លាប់ក៏មាន។

ប្រភព៖ time

Check Also

វិធីសាស្រ្តក្នុងកាចិញ្ចឹម​ត្រី​ក្រាញ់ ជាលក្ខណៈគ្រួសារនៅ​ក្នុង​ថង់ ​ប្លា​ស្ទិ​ច​

វិធីចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច ​ចិញ្ចឹម​បែបលក្ខណៈគ្រួសារ រឺប្រកបអាជីវកម្មខ្នាតតូចក៏បាន

Leave a Reply

Your email address will not be published.