អ្នកចាប់ផ្តើមការងារថ្មីៗ ក្នងក្រុមហ៊ុនសូមកុំធ្វើ រឿងទាំងអស់នេះ

ក្នុងរយៈពេល៣ខែ នៃការចាប់ផ្តើមការងារថ្មី គឺជាដំណាក់កាលនៃការសាកល្បង និងស្ថិតក្រោមការសង្កេតពីអ្នកគ្រប់គ្រងនិងថៅកែរបស់អ្នក។ ដើម្បីអោយអ្នកអាចឆ្លងផុតដំណាក់កាលនេះ សូមកុំធ្វើរឿងទាំងនេះ៖

1. គិតថាការងារបានចុះកិច្ចសន្យារួចហើយ

អ្នកមិនត្រូវធ្វើការលេងៗនោះទេ ព្រោះអ្នកគ្រប់គ្រងរបស់អ្នកកំពុងតែធ្វើការសង្កេតលើការងាររបស់អ្នក ថាតើអ្នកធ្វើការងារបានល្អ និងត្រូវជំនាញរបស់អ្នកដែរឬអត់។

2. ប្រើពាក្យសម្តីខ្លាំងៗជាមួយអ្នករួមការងារ

បើសិនជាអ្នកអាចមានជម្លោះជាមួយបុគ្គលិកដូចគ្នា ហាមផ្តាច់កុំប្រើពាក្យអសុរោះ ឬធ្វើអ្វីមួយដែលនាំអោយមានការឈឺចាប់ដល់ពួកគេ ទោះនៅក្នុងក្រុមហ៊ុនឬតាមបណ្តាញសង្គមក៏ដោយ។ មិនចាំបាច់មានភាពស្និតស្នាលជាមួយពួកគេពេកនោះទេ អ្នកគ្រាន់តែស្គាល់ពួកគេ ដើម្បីអោយការងាររបស់អ្នកដំណើរការបានល្អទៅ បានហើយ។

3. ធ្វើសកម្មភាពអ្វីមួយដោយមិនមានការយល់ព្រមពីអ្នករួមការងារ

អ្នកពិតជាចង់អោយការងារថ្មីរបស់អ្នកមានការផ្លាស់ប្តូរទៅមុខ។ ដូចនេះមុននឹងធ្វើកិច្ចការទាំងនេះអ្នកត្រូវចំណាយពេល ៣ ទៅ ៤ថ្ងៃ ស្វែងយល់ ពីភាពខ្លាំងភាពខ្សោយនិងជំនាញ របស់អ្នករួមការងារម្នាក់ៗសិន ដើម្បីអោយមានការជឿជាក់និងមានការគាំទ្រលើរូបអ្នក។

4. មិនបានអនុវត្តតាមបទបញ្ជា

អ្នកត្រូវតែគោរពតាមបទបញ្ជា ដែលអ្នកគ្រប់គ្រងឬចៅហ្វាយរបស់អ្នក បានដាក់អោយ។ អ្នកមិនអាចបំពានលើពួកគាត់បានទេ ទោះជាអ្នកស្គាល់ពួកគាត់ជិតស្និទ្ធ យ៉ាងណាក៏ដោយ អ្នកត្រូវតែធ្វើតាម។

អនុវត្តតាមវិធីទាំងនេះ អ្នកនឹងអាចឆ្លងផុត ពីដំណាក់កាលសាកល្បងនេះដោយជោគជ័យ។

Check Also

អ្នកជំនាញបង្ហើបថា ការធុញទ្រាន់គឺជាគន្លឹះនៃ ទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ

ទំនាក់ទំនងថ្មីគឺជាការរួមបញ្ចូលគ្នា នៃចំណង់ចំណូលចិត្តនិងភាពសប្បាយ រីករាយដែលធ្វើឱ្យអរម៉ូនរបស់

Leave a Reply

Your email address will not be published.