អ្នកជំនួស Jack Ma នៅ Alibaba មិនធម្មតាមែន! មួយថ្ងៃរកចំណូល បានជាង ២៥ ពាន់លានចូលក្រុមហ៊ុន!

កន្លងមកលោក Jack Ma ដែលជា សហស្ថាបនិកក្រុមហ៊ុន Alibaba បានបោះសម្ដី និងផែនការចូលនិវត្តន៍នៅឆ្នាំ ដែលគ្រោង លើកលោក Daniel Zhang ឲ្យឡើងកាន់តំណែងជំនួសលោក នៅឆ្នាំ ២០១៩ ខាងមុននេះ ។

តើមូលហេតុអ្វីដែលធ្វើឲ្យលោកក្លាយជាមនុស្សខ្លាំងនៅចិនដែលលក់ទំនិញអនឡាញប្រើរយៈពេលត្រឹមមួយថ្ងៃ អាចរកចំណូលបានរហូតដល់ ២៥ ពាន់លានដុល្លារចូលក្រុមហ៊ុន Alibaba ។

លោក Daniel Zhang កើតនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៩៧២ ដែលមកដល់ទល់នឹងបច្ចុប្បន្ននេះលោកមានអាយុ ៤៦ ឆ្នាំហើយ ដែលមានកន្លែងកំណើតនៅ សៀងហៃ ប្រទេសចិន ជាមួយនឹង Jack Ma ហើយលោក Daniel Zhang ក៏ជានិស្សិតម្នាក់រៀនចប់ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុនៅទីក្រុង សៀងហៃ ប្រទេសចិនដែរ ។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើឲ្យក្រុមហ៊ុនលក់ទំនិញអនឡាញនៅលើពិភពលោកផ្សេងទៀតហាក់ ស្ទើមិនជឿដែលលោកអាចរកលុយបានរហូតដល់ ២៥ ពាន់លានក្នុងមួយថ្ងៃប៉ុណ្ណោះ ។

នៅក្នុងប្រទេសចិនគឺគេបានបង្កើតថ្ងៃមួយ ដែលគេហៅថាថ្ងៃ Singles’ Day ដែលតម្រូវឲ្យប្រជាជនទូទាំងប្រទេសឈប់សម្រាកក្នុងរយៈពេលមួយថ្ងៃនេះដើម្បីដើរកំសាន្ដ ទិញឥវ៉ាន់ ឬ ជួបជុំគ្រូសារជាដើម ហើយក៏ជាថ្ងៃនៃក្ដីស្រលាញ់ទៀតនោះ ។

Singles’ Day នេះត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ ១១ ជារៀងរាល់ឆ្នាំ​។ ហើយ Singles’ Day ត្រូវបានគេបង្កើតឡើងនៅថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១១ នៅក្នុងប្រទេសចិន ហើយក៏ជាទិវាឈប់សម្រាកធំជាងគេដែរ ។ក្នុងកំឡុងពេលនោះ លោក Daniel Zhang គឺជាមនុស្សដែលមើលឃើញឳកាស និងតម្រូវការរបស់គ្រួសារលោក ព្រមទាំងអ្នកផ្សេងទៀតនោះ លោកក៏បានយកថ្ងៃនេះ មកធ្វើជាថ្ងៃដែលលក់ទំនិញបញ្ចុះតម្លៃធំជាងគេប្រចាំឆ្នាំ ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ រឿងដែលនឹងស្មានមិនដល់គឺក្នុងរយៈពេលប៉ុន្មានម៉ោង ​មានមនុស្សរាប់លានអ្នកបានទិញទំនិញរាប់រយមុខ ដើម្បីជូនមនុស្សជាទីស្រលាញ់ គ្រូសារ បងប្អូន សាច់ញាតិ ។

ជាងនេះក៏មានបណ្ដាប្រទេសផ្សេងមួយចំនួនទៀតក៏មានការទិញច្រើន ដើម្បីយកទៅលក់ ក៏ដូចជាអតិជនជាច្រើនទៀត ដែលទិញសម្រាប់ខ្លួនឯង និងមិត្តភក្កិ ។លើសពីនេះដែរ លោក Daniel Zhang ក៏បានជួយក្រុមហ៊ុន Tmall.com ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba ជាច្រើនមកហើយ ព្រោះលើកជាមនុស្សស្មោះត្រង់ការងារនិង ជាមនុស្សដែលស្រលាញ់ការងារ ដូចលោក Jack Ma ផងដែរ ។

គួរបញ្ជាក់ដែរថាលោក Daniel Zhang ក៏កំពុងត្រៀមខ្លួនឡើងកាន់តំណែងជា CEO របស់ក្រុមហ៊ុនលក់ទំនិញអនឡាញនៅឆ្នាំក្រោយនេះដែរ ដែលលោក Jack Ma និងចុះចេញពីតំណែងនៅឆ្នាំក្រោយ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ឆ្នាំក្រោយនេះ ហើយជំនួសដោយ CEO ថ្មីនេះតែម្ដង៕ (businesscambodia)

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.