អ្នកដែលធ្លាប់ឆ្លងកាត់ ការលំបាក អាចរៀនចេះ ចំណុចដ៏ប្រសើរទាំង៩យ៉ាង នេះដោយមិនដឹងខ្លួន

វាជាការពិត មនុស្សយើងម្នាក់ៗ គ្មានអ្នកណាចង់ជួប ស្ថានភាពលំបាកឡើយ ព្រោះថានៅពេលដែល វាកើតឡើងយើង នឹងអាចមានអារម្មណ៍ ឯកោ ពិបាកចិត្ត និងគិតថាខ្លួនឯងគ្មានតម្លៃជាដើម ក៏ប៉ុន្តែរឿងរ៉ាវទាំងនេះ បានបង្រៀនឲ្យអ្នកយល់ដឹង នូវចំណុចដ៏ល្អប្រសើរ ៩យ៉ាង ដោយខ្លួនឯង ហើយវាមានតម្លៃណាស់ សម្រាប់បទពិសោធន៍ក្នុងជីវិតរបស់យើង ដើម្បីបន្តដំណើរតទៅមុខទៀត។

ខាងក្រោមនេះ អ្នកនឹងដឹងថាតើខ្លួនអាចយល់ដឹង និងរៀនចេះអំពីចំណុចដ៏ល្អប្រសើរ ទាំង៩យ៉ាងអ្វីខ្លះ ក្រោយពីបាន ឆ្លងកាត់ពេលវេលាដ៏លំបាករួចមក៖

1.អ្នកអាចយល់ដឹងនូវ អ្វីដែលថ្មី

នៅពេលដែលអ្នក ឆ្លងកាត់ស្ថានភាពលំបាក នៅក្នុងជីវិត ពេលនោះអ្នកប្រាកដ ជាមានអារម្មណ៍អាក្រក់ជាច្រើនដូចជា ព្រួយបារម្ភ នឿយហត់ និងទទួលរងសម្ពាធ ជាដើម។ ដូច្នេះហើយនៅពេលនោះ អ្នកនឹងរៀនចេះ អំពីរបៀបក្នុងការគ្រប់គ្រង អារម្មណ៍អាក្រក់ទាំងនោះ ព្រមទាំងអាចធ្វើការ នៅក្រោមសម្ពាធបានទៀត ហើយវាក៏ជាផលប្រយោជន៍ ដ៏ល្អបំផុតមួយ សម្រាប់អ្នកបន្តដំណើរ ជីវិតតទៅមុខទៀត។

2.អ្នកអាចមានភាពសកម្ម រឹតតែខ្លាំង

ពេលវេលាលំបាក គឺតម្រូវឲ្យអ្នកមានភាពសកម្មជានិច្ច បើទោះជាអ្នកមិនចង់យ៉ាងណាក៏ដោយ ហើយនៅពេលដែលអ្នក មានសកម្មភាពរឹតតែច្រើន លទ្ធផលដែលអ្នកទទួលបាន​ ក៏ច្រើនទៅតាមហ្នឹងផងដែរ។ ដូច្នេះហើយពេលវេលាលំបាក គឺបានបង្រៀនឲ្យអ្នក រឹតតែមានភាពសកម្ម ខ្លាំងជាងមុនទៅទៀត ដើម្បីអាចឲ្យអ្នកទទួលបាន ផ្លែផ្កានៅក្នុងជីវិត រឹតតែល្អប្រសើរ។

3.អ្នកនឹងយល់ច្បាស់អំពី អត្ថន័យនៃការ ទទួលខុសត្រូវ

ការមានទំនួលខុសត្រូវផ្ទាល់ខ្លួន ទៅលើរឿងទាំងអស់ ដែលយើងបានធ្វើ គឺជាលក្ខណៈនិស្ស័យ ដ៏ល្អមួយដែល មនុស្សមួយចំនួន មិនមាននោះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកកំពុងតែ ឆ្លងកាត់ស្ថានភាពលំបាក ចូរប្រកាន់យកនូវ ការទទួលខុសត្រូវ លើខ្លួនឯង ហើយចាប់ផ្តើមធ្វើការ ដោយកុំចំណាយពេល ទៅលើការរអ៊ូរទាំ ឬក៏គុំគួនទៅនឹង រឿងអតីតអ្វីនោះឡើយ ដូច្នេះលទ្ធផលល្អៗ នឹងមករកអ្នកជាបន្តបន្ទាប់ មិនខាន។

4.អ្នកនឹងអាច ម្ចាស់ការលើកិច្ចការលំបាកៗ

អារម្មណ៍មិនល្អ តែងកើតមាននៅអំឡុងពេល ដែលអ្នកស្ថិតនៅក្នុង ស្ថានភាពលំបាក

មនុស្សដែលមានភាពសកម្ម និងមានទំនួលខុសត្រូវ ច្បាស់ជាមិនខ្លាច នឹងធ្វើរឿងរ៉ាវដែល ពិបាកនោះឡើយ ព្រោះថាគេអត់ធន់ និងយល់ដឹងច្រើន អំពីរបៀបក្នុងការ ជំនះរាល់ឧបសគ្គដែល កើតមានឡើងចំពោះមុខ។

5.អ្នកនឹងទទួលបាន ការគាំទ្រពីមនុស្សដែល មានប្រយោជន៍

ជាទូទៅនៅពេលដែលយើង បានឃើញនរណាម្នាក់ ប្រឹងប្រែងធ្វើការ ពួកយើងគឺចង់ជួយម្នាក់នោះ សម្រេចការងាររបស់គេ ដោយសារយើងអាច ដឹងច្បាស់ថាមនុស្សប្រភេទនោះ នឹងបកត្រឡប់មក ជួយពួកយើងនៅពេល ដែលចាំបាច់ណាមួយ។ ដូច្នេះនេះជាកត្តា ដ៏ល្អប្រសើរមួយ ដែលទទួលបាន ក្រោយពេលដែលយើង បានឆ្លងកាត់ស្ថានភាព ដ៏លំបាក។

6.អ្នកទទួលបាន ការជឿទុកចិត្ត ពីមនុស្សនៅក្បែរខ្លួន

វាជារឿងពិតមួយ នៅពេលដែលយើង កំពុងស្ថិតក្នុងស្ថានភាព ដ៏លំបាកហើយយើង មិនដែលត្អូញត្អែរ និងតែងទទួលខុសត្រូវ លើកិច្ចការរបស់ខ្លួន នោះអ្នកនៅក្បែរខ្លួន នឹងមានជំនឿចិត្ត យ៉ាងខ្លាំងទៅលើ អាកប្បកិរិយាដ៏ល្អបែបនេះ របស់យើង។ ហើយនេះគឺជា កត្តាដ៏ល្អប្រសើរបំផុតមួយ ដែលយើងទទួលបាន ក្រោយពេលឆ្លងកាត់ ស្ថានភាពលំបាក នានាកន្លងមក។

7.អ្នកនឹងមានភាព ជឿជាក់លើខ្លួនឯង រឹតតែអស្ចារ្យថែមទៀត

នៅពេលដែលអ្នក ឆ្លងកាត់ស្ថានភាពលំបាក ជាច្រើនហើយនោះ អាកប្បកិរិយារបស់អ្នក ក៏ផ្លាស់ប្តូរបន្តិចម្តងៗ ផងដែរ ហើយលើសពីនេះទៀត អ្នកក៏អាចឃើញ លទ្ធផលវិជ្ជមានជាច្រើន នោះអ្នកនឹងកាន់តែ មានភាពជឿជាក់លើខ្លួនឯង រឹតតែខ្លាំង នៅក្នុងការបំពេញការងារ។

8.អ្វីៗក៏លែងក្លាយទៅ ជារឿងដ៏សែនពិបាក សម្រាប់អ្នកទៀតដែរ

អ្នកបានឆ្លងកាត់រឿងរ៉ាវពិបាកៗ ជាច្រើនមកហើយ ដូច្នេះពេលនេះអ្នកលែង ត្រូវការជំនាញ ឬក៏ចំណេះដឹង អ្វីទៀតឡើយ ផ្ទុយទៅវិញអ្នកត្រូវការ តែភាពជឿជាក់តែប៉ុណ្ណោះ ព្រោះមិនថាវា ពិបាកយ៉ាងណាទេ អ្នកក៏ធ្លាប់កាត់ និងមានបទពិសោធន៍ច្រើន ដើម្បីដោះស្រាយវា រួចជាស្រេចទៅហើយ។

9.ភាពភ័យខ្លាច នៅក្នុងខ្លួនអ្នកនឹង លែងមានដូចមុនទៀត

វិធីតែមួយគត់ ដើម្បីកំចាត់ភាពភ័យខ្លាច នោះគឺបញ្ចេញសកម្មភាព។ ហើយមកទល់ពេលនេះ អ្នកនឹងលែងមាន ភាពភ័យខ្លាចដូចមុនទៀតហើយ ព្រោះថាអ្នកបាន បញ្ចេញសកម្មភាព យ៉ាងច្រើនទៅហើយ។ អ្នកមានទំនួលខុសត្រូវ ហើយនៅពេលដែល មានមនុស្សល្អត្រឹមត្រូវ គាំទ្រពីក្រោយអ្នក នោះភាពជឿជាក់ក៏វា កើនឡើងទៅតាមហ្នឹងដែរ។

ទាំងនេះគឺជាកត្តា ដ៏ល្អប្រសើរទាំង៩យ៉ាង ដែលអ្នកនឹងទទួលបាន ក្រោយពីអ្នកបានឆ្លងកាត់ ស្ថានភាពលំបាក ឬក៏ព្យុះភ្លៀង នៅក្នុងជីវិត មិនថាវាជាការងារ ឬក៏អ្វីនោះឡើយ ដូច្នេះចូរកុំចុះចាញ់ រឿងលំបាកទាំងនោះ តែត្រូវតាំងចិត្តឲ្យរឹងម៉ាំ ដើម្បីប្រឈមមុខនឹងវា៕

កុំខ្លាចចំពោះស្ថានភាពលំបាក​ តែត្រូវតាំងអារម្មណ៍ឲ្យល្អ ដើម្បីដោះស្រាយវា

ប្រភព៖ Lifehack

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.