១៧​ឃ្លា​ជ្រាលជ្រៅ​​​ ​មនុស្ស​ពេញ​ វ័យ​គួរ​អាន​យ៉ាង​តិច​ម្ដង​កុំ ​ឲ្យ​ភ្លេច​គោលដៅ​ជីវិត

ជីវិត​គឺ​ជា​ការ​រសាត់​អណ្ដែត រវាង​ថ្ងៃ​ស្ងប់ស្ងាត់ ឲ្យ​តែ​អ្នក​ឆ្លង​ផុត​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច ព្រោះ​គ្មាន​ជីវិត​ អ្នក​ណា​ដែល​ល្អ​គាប់​ជា​រៀង​រហូត​ឡើយ។ គ្រាន់​ តែ​អ្នក​ជម្នះ​ទៅ​មុខ​រួច ឬ​អត់​តែ​ប៉ុណ្ណោះ។ ដើម្បី​ដឹង​ថា​មាន​អ្វី​រង់​ចាំ​អ្នក​នៅ​ខាង​មុខ អាច​អាន​ឃ្លា​ខាង​ក្រោម​បាន។

1.នៅ​ក្នុង​ពិភព​របស់​មនុស្ស​ពេញ​វ័យ គ្មាន​ឡើយ​ពាក្យ​ថា “ងាយ​ស្រួល” ដូច្នេះ​កុំ​ខំ​ប្រឹង​ទៅ​រក​វា​អី។

2.នេះ​គឺ​ជា​សម័យ​ដែល​គេ​មើល​មុខ​ដើម្បី​និយាយ​គ្នា មិន​ថា​ចិត្ត​អ្នក​ល្អ ឬ​ស្អាត​យ៉ាង​ណា​ឡើយ បើ​មុខ​អ្នក​អត់​ស្អាត គេ​ទៅ​រក​អ្នក​ផ្សេង​ហើយ។ ដូច​នេះ​ ទោះ​ជា​យ៉ាង​ម៉េច​ក៏​ត្រូវ​តែ​ធ្វើ​ខ្លួន​ស្អាត​ឲ្យ​ទាល់​តែ​បាន។

3.បច្ចុប្បន្ន លុយ​គឺ​សំខាន់​​បំផុត បន្ទាប់​មក​គឺ​រូប​សម្បត្តិ។ ម្ល៉ោះ​ហើយ​បើ​គ្មាន​រូប​សម្បត្តិ ​យើង​ក៏​ត្រូវ​មាន​លុយ។

4.ឃើញ​លុយ​ជួល​ផ្ទះ និង​រាល់​ការ​ចាយ​វាយ​ទាំង​ឡាយ​ដែល​ត្រូវ​បង់ ធ្វើ​ឲ្យ​ចរិត​ឆ្មើងឆ្មៃ​របស់​អ្នក​លេង​ឫក​ខ្លះ​ រលាយ​អស់។

5.ក្រោយ​ពេញ​វ័យ​ទើប​ដឹង​ថា កម្រិត​វប្បធម៌​ពិត​ជា​សំខាន់ សម្រស់​ពិត​ជា​សំខាន់ លុយ​គឺ​រឹត​តែ​សំខាន់។

6.ស្រលាញ់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ ទើប​ដឹង​ថា​លំបាក​យ៉ាង​ណា តែ​បើ​ឆ្លង​កាត់​បាន ទើប​រក​ឃើញ​អ្នក​ដែល​ស្រលាញ់​យើង​ពិត។

7.ធំ​ដឹង​ក្ដី​ហើយ ខ្លួន​ឯង​នេះ​ហើយ​ដែល​ជា​ជម្រក​សម្រាប់​ខ្លួន​ឯង មិន​បាច់​ទៅ​រក​កន្លែង​ណា​ទៀត​ឡើយ។

8.កាល​ពី​ក្មេង មិន​យល់​ថា​ហេតុ​អី​ប៉ាម៉ាក់​ចូល​ចិត្ត​ងើប​ពី​ភ្លឺ​ម្ល៉េះ។ ធំ​ហើយ​ទើប​ដឹង​ថា មិន​មែន​គាត់​ភ្ញាក់​ដោយ​សារ​ម៉ោង​រោទិ៍​ទេ គឺ​ដោយ​ជីវិត និង​ទំនួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ​មួយ​នេះ។

9.ចិត្ត​ល្អ​មិន​មែន​គ្មាន​តម្លៃ​ទេ តែ​អ្នក​ត្រូវ​តែ​ស្អាត​ទៀត​ទើប​ត្រូវ​បាន​គេ​កត់ស​ម្គាល់។ បើ​យើង​អាក្រក់ ប្រហែល​ពាក្យ​អរគុណ​ក៏​គ្មាន​ផង​បែប។

10.ការ​ពិត​ទៅ ជីវិត​ក្មេង​វិទ្យាល័យ​កន្លង​ហួស​លឿន​ជាង​យើង​គិត​ឆ្ងាយ​ណាស់ ហើយ​វា​ក៏​ជា​ពេល​ដែល​យើង​មាន​សុភមង្គល និង​អនុស្សាវរីយ៍​ច្រើន​ដែរ។

11.អ្នក​សុំ​ទាន​ម្នាក់​អាច​នឹង​មិន​ច្រណែន​នឹង​សេដ្ឋី​ម្នាក់ តែ​គេ​នឹង​ច្រណែន​នឹង​អ្នក​សុំ​ទាន​ម្នាក់​ទៀត ដែល​សុំ​បាន​ច្រើន​ជាង​គេ។ បើ​យើង​សម្លឹង​មើល​មិន​ឆ្ងាយ​ទេ គ្មាន​ថ្ងៃ​ណា​ទៅ​មុខ​ឡើយ។

12.ជំនឿ​ទុក​ចិត្ត​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​បាត់​ហើយ មិន​អាច​យក​វិញ​បាន ដូច​នេះ​គួរ​ស្មោះ​ត្រង់​តាំង​ពី​ដើម ព្រោះ​នៅ​ក្នុង​សាលា​បើ​ខុស អាច​លុប​បាន ក្នុង​ជីវិត​បើ​ខុស គ្មាន​ទេ​ទឹក​លុប។

13.កុំ​គិត​ពី​អតីតកាល បើ​វា​មាន​តែ​ទឹក​ភ្នែក។ កុំ​គិត​ដល់​អនាគត បើ​វា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច។ រស់​នៅ​បច្ចុប្បន្ន​ឲ្យ​ពេញ​លេញ​ទៅ ព្រោះ​មិន​ប្រាកដ​ថា​ស្អែក ជីវិត​នៅ​តែ​ក្រៀមក្រំ​រហូត​ឡើយ។

14.ជីវិត​នេះ​ពិត​ជា​ខ្លី​ខ្លាំង​ណាស់ កុំ​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​មនុស្ស​ដែល​គ្មាន​ពេល​សម្រាប់​អ្នក​អី វា​មិន​ស័ក្ដិសម​ឡើយ។

15.មនុស្ស​កើត​មក​ដើម្បី​ស្រលាញ់ របស់​បង្កើត​មក​គឺ​សម្រាប់​ប្រើប្រាស់ តែ​ដោយ​ហេតុ​ផល​ណា​មួយ របស់​ត្រូវ​បាន​គេ​ស្រលាញ់ ឯ​មនុស្ស​ត្រូវ​គេ​ប្រើ​ប្រាស់​ទៅ​វិញ។

16.កាក់​មាន​មុខ​២​មែន​ពិត តែ​នៅ​តែ​មាន​តម្លៃ​តែ​មួយ។ មនុស្ស​មាន​មុខ​តែ​១​មែន​ពិត តែ​តម្លៃ​ថោក ឬ​ថ្លៃ​អាស្រ័យ​លើ​ចរិត​របស់​ពួក​គេ។

17.សូម្បី​តែ​ផ្លូវ​ទាល់​យ៉ាង​ណា​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ដែរ ប្រសិន​បើ​អ្នក​ចេះ​បែរ​ខ្នង៕

Check Also

១០ ល្បិចគិតគូរដែល បុគ្គលិកកាហ្វេនិងភោជនីយ ដ្ឋានប្រើដើម្បីរៀបចំអោយ យើង

ការបរិភោគគឺពិតជារឿងចុងក្រោយ នៅក្នុងបញ្ជី“ ហេតុអ្វីមនុស្សមកមើល ភោជនីយដ្ឋាននិងហាងកាហ្វេ” ។ Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.