​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំ និត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

សព្វ​ថ្ងៃ​នេះ​អ្នក​រក​ស៊ី​ដ៏​ជោគជ័យ​គឺ​ ជា​សហគ្រិន​ដែល​តែង​តែ​មាន​គំ និត​ឆ្នៃ​ប្រឌិត​ប្លែក​ៗ​គ្នា​​ក្នុង​ការ​ដោះ ស្រាយ​បញ្ហា​នានា​។ នេះ​គឺ​ជា​ចំណុច​សំខាន់​ៗ​ទាំង​៥​​​ដែល​អ្នក​គួរ​យក​ទៅ​អនុវត្ត​ក្នុង​ការ​រក​ស៊ី​របស់​អ្នក៖
1.ត្រូវ​រៀន​ពី​គំនិត​អ្នក​ដទៃ​៖ ជា​ការ​ពិត​ណាស់​មាន​គំនិត​តែ​មួយ​វា​ហាក់​ដូច​ជា​ទាល់​ច្រក​ពេក​ណាស់​សម្រាប់​អ្នក​។ គំនិត​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នឹង​បង្រៀន​អ្នក​អោយ​ស្គាល់​កាន់​តែ​ច្រើន​ពី​អ្វី​ដែល​ហៅ​ថា​ភាព​ចេះ​ឆ្នៃ​ប្រឌិត​។ ​ដូច្នេះ​ ​ត្រូវ​ចេះ​ដាក់​ខ្លួន ​ដើម្បី​ស្ដាប់​គំនិត​ផ្សេងៗ​ពី​មនុស្ស​ជុំវិញ​ខ្លួន​។
2.​សម្រាក៖ អ្នក​ស្រាវជ្រាវ​បាន​​រក​ឃើញ​ថា​អ្នក​អាច​នឹង​ទទួល​បាន​គំនិត​ថ្មី​ៗ​ ​​និង ល្អ​ៗ​បន្ថែម​ទៀត​នៅ​ពេល​អ្នក​ចេះ​​ផ្ដល់​ពេលវេលា​សម្រាក​ដល់​ខ្លួន​ឯង។ ដូច​នេះ​គួរ​កុំ​ធ្វើ​ខ្លួន​អោយ​ស្មុគស្មាញ​​នឹង​ការងារ​ខ្លាំង​ពេក។
3.កាត់​បន្ថយ​ពេលវេលា​មាន​សម្ពាធ​ខ្លាំង​ពេក​៖ ពេល​វេលា​មួយ​ដែល​មាន​សម្ពាធ​​អាច​នឹង​ជំរុញ​អោយ​ការងារ​អ្នក​ទៅ​មុខ​ដោយ​មិន​រលូន។ ​សាក​ល្បង​កាត់​បន្ថយ​សម្ពាធ​ដែល​យើង​មាន​នោះ​អ្នក​នឹង​ទទួល​បាន​គំនិត​ថ្មី​ៗ​​​ព្រម​ទាំង​បង្រៀន​ខ្លួន​ឯង​អោយ​ចេះ​​គេច​​ពី​ភាព​ស្មុគស្មាញ​ផង​ដែរ​​។
4.ផ្លាស់​ប្ដូរ​បរិយាកាស៖ អ្នក​គួរ​ចេះ​ស្វែង​រក​បរិយាកាស​ណា​ដែល​អំណោយផល​ដល់​ការ​ធ្វើការ​របស់​អ្នក។​ គួរ​ចេះ​បត់​បែន​ធ្វើ​អ្វី​ដែល​អាច​អោយ​អ្នក​គិត​ពី​អ្វី​​ៗ​​បាន​ដោយ​​ទូលំទូលាយ​​​ជាង​មុន​។
5.ទទួល​ស្គាល់​​ភាព​បរាជ័យ៖ មនុស្ស​គ្រប់​រូប​តែង​​​​​ជួប​ភាព​បរាជ័យ​​ហើយ​មនុស្ស​ដែល​ជោគជ័យ​​មិន​ដែល​​ខ្មាស​អៀន​នូវ​អ្វី​ដែល​ពូក​គេ​ធ្លាប់​ធ្វើ​ខុស​នោះ​ទេ។ ដោយ​សារ​តែ​គេ​គិត​ថា​មាន​តែ​ភាព​បរាជ័យ​នេះ​ទេ​ដែល​ជា​គ្រូ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​ជីវិត​គេ៕
​ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា
​ដោយ​៖ www.entrepreneur.com

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.