ឡូហ្គោដែលល្អបំផុតគឺជាស្លាកសញ្ញា ដែលលេចធ្លោក្នុងពេលមួយប៉ប្រិច ភ្នែក ហើយគួរតែធ្វើឲ្យមានចំណាប់ អារម្មណ៍ក្នុងរយៈពេលយូរ។ តែឡូហ្គោ ល្អមួយ គឺពិបាកក្នុងការរចនាណាស់ព្រោះ យើងមិនអាចប្រាប់ពីអត្ថន័យរបស់វា ឬក៏រឿងរ៉ាវក្នុងស្លាកសញ្ញានោះអស់ទេដោយសារតែស្លាកសញ្ញាមិនមានទំហំធំគ្រប់គ្រាន់ដើម្បីរៀបរាប់នោះទេ។
ខាងក្រោមនេះគឺជាសំនួរសំខាន់ៗទាំង១០ដែលអ្នកគួរតែសាកសួរមុនពេលធ្វើការរចនាឡូហ្គោរបស់ក្រុមហ៊ុនអ្នក៖
1.តើឡូហ្គោមានប៉ុន្មានប្រភេទ?
ស្លាកសញ្ញាមាន៤បែបគឺ៖
បែបជាពាក្យ៖ eBay, IBM, Google, CNN, Kleenex and Saks Fifth Avenue
បែបផ្គុំអក្សរចូលគ្នា៖ Honda, Uber, Unilever, Beats and McDonald’s
បែបដាក់ជារូបភាព៖ Starbucks, Twitter and Playboy
បែបជាទម្រង់រាង៖ Nike
2.តើឡូហ្គោប្រភេទណាដែលសាកសមនឹងក្រុមហ៊ុនអ្នកជាងគេ?
ចម្លើយគឺផ្អែកទៅលើឈ្មោះក្រុមហ៊ុន និង អ្វីដែលក្រុមហ៊ុនអ្នកធ្វើ។ ប្រសិនបើឈ្មោះក្រុមហ៊ុនរបស់អ្នកខ្លី អ្នកអាចប្រើឡូហ្គោបែបជាពាក្យ ព្រោះថាវាសាកសមជាងគេ។
3.តើអ្វីទៅជាចំណុចសំខាន់ដែលទាក់ទងរវាងក្រុមហ៊ុននិងសញ្ញារបស់អ្នក?
តាំងពីពណ៌ និង ទ្រង់ទ្រាយស្លាកសញ្ញារបស់អ្នកគួរដែលបញ្ជាក់បានថានៅពេលដែលគេមើលឃើញស្លាកសញ្ញាហើយ គេអាចដឹងបានថាក្រុមហ៊ុនអ្នកធ្វើពីអ្វី។
4.តើពណ៌ណាមួយដែលសក្ដិសមបំផុត?
ការជ្រើសរើសពណ៌គឺពិតជាសំខាន់ណាស់ ហើយអ្នកក៏គួរតែជ្រើសពណ៌ណាដែលខុសពីក្រុមហ៊ុនប្រកួតប្រជែងរបស់អ្នកដែរទើបជាការល្អ។
5.តើទម្រង់អក្សរបែបណាដែលអ្នកគួរជ្រើសរើស?
ទម្រង់អក្សរក៏មានភាពសំខាន់មិនចាញ់ការជ្រើសរើសពណ៌ប៉ុន្មានទេ ហើយទម្រង់អក្សរក៏ផ្ដោតទៅតាមអាជីវកម្មរបស់អ្នកដែរ។
6.តើអ្នកគួរបង្ហាញឡូហ្គោរបស់អ្នកនៅកន្លែងណា?
អ្នកគួរតែផ្សព្វផ្សាយវានៅតាមប្រព័ន្ធអ៊ីនធឺណិតដូចជា Facebook, Instagram, Twitter, និងPinterest ជាដើម ឬក៏អាចនៅលើអាវ និងនៅលើផលិតផលរបស់អ្នកជាដើម។
7.តើគួរតែគិតពីប្រជាប្រិយភាពនៃឡូហ្គោរបស់ក្រុមហ៊ុនអ្នកក្នុងរយៈពេល១០ឆ្នាំទៀតដែរឬទេ?
ពិតណាស់អ្នកគួរតែគិតគូរឲ្យបានម៉ត់ចត់ព្រោះថាក្រុមហ៊ុននិមួយៗមិនងាយផ្លាស់ប្ដូរស្លាកសញ្ញា របស់ក្រុមហ៊ុនខ្លួននោះទេ។ វាជាអារម្មណ៍ដែលធ្វើឲ្យអតិថិជនដិតដាមជាមួយផលិតផលរបស់អ្នក៕
ប្រភព៖ www.entrepreneur.com