​ពាក្យ​សម្ដី​អត់ប្រយោជន៍​​៤​ឃ្លា​នេះ ​ថ្នាក់​លើ​​មិន​ចង់​ស្តាប់​ឭ​ពី​មាត់ ​បុគ្គលិក​របស់​ខ្លួន​ឡើយ​!​

​​ថ្នាក់លើ​គ្រប់រូប​ ​ពិត​ជា​ចង់​ឃើញ​បុគ្គ លិក​របស់​ខ្លួន​ធ្វើ​ការ​ឲ្យ​អស់​ពី​លទ្ធភាព ​​និង ខិតខំ​ទោះបីជា​ជួប​បញ្ហា​ច្រើន​ប៉ុណ្ណា ​ក៏​ដោយ ​ព្រោះ​បើ​បុគ្គលិក​អាច​ធ្វើ​បែបនេះ​បាន​ ​នោះ​គ្មាន​អ្វី​ដែល​ការងារ​មិន​អាច​សម្រេច​បាន​នោះ​ទេ​។ ​​ផ្ទុយ​ទៅ​វិញ ​ពាក្យ​សម្ដី​​អត់ប្រយោជន៍​មួយ​ចំនួន ​ថ្នាក់​ដឹកនាំ​ពិត​ជា​មិន​ត្រូវ​ការ​ស្តាប់​ពី​បុគ្គលិក​ក្រោម​បង្គាប់​ឡើយ​៖​​

1.​សុំទោស​ញឹកញាប់​៖ ​ថ្វីត្បិត​តែ​ពាក្យ​សុំទោស ​គឺ​ជា​​ពាក្យ​​សំខាន់​ដែល​ត្រូវ​តែ​និយាយ​នៅ​ពេល​ធ្វើ​ខុស​ ​ប៉ុន្តែ​ថ្នាក់ដឹកនាំ​​​​មិន​សប្បាយចិត្ត ​និង មិន​ត្រូវការ​ស្តាប់​រហូត​នោះ​ឡើយ ​ព្រោះ​កាលណា​ឭ​កាន់​តែ​ច្រើន ​មានន័យ​ថា ​មាន​អ្នក​ធ្វើ​​កាន់​តែ​ច្រើន​ដែរ​។ ​ដូច្នេះ​​វា​ជា​ពាក្យ​ដែល​អ្នក​​គ្រប់គ្រាន់​មិន​ចង់​ស្តាប់​ច្រើន​ពេក​នោះ​ទេ តែ​ចង់​ឲ្យ​បុគ្គលិក​ខិតខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​វិញ​។

2.​​រវល់​ណាស់​៖ ​បុគ្គលិក​​មួយ​ចំនួន​ ​ចូលចិត្ត​ប្រើ​ពាក្យ​ថា ​«រវល់»​ដើម្បី​ដោះសា​​​មិន​ចង់​ធ្វើ​កិច្ចការ​ណា​ដែល​លំបាក​។ ដូច្នេះ​ថ្នាក់​ដឹកនាំ​នឹង​កត់សម្គាល់​លើ​បុគ្គលិក​ទាំង​នោះ ថា​តើ​ពួកគេ​រវល់​ពិត​ ​ឬ​មួយ​ក៏​ខ្ជិល​។

3.​​មិន​ចង់​ធ្វើ​ទេ​៖​​ ​នៅ​ពេល​បុគ្គលិក​និយាយ​ថា ​មិន​ចង់​ធ្វើ​ទេ ​​មានន័យ​ថា ​​ពួកគេ​កំពុង​បង្ហាញ​ពី​ភាព​គ្មាន​ឆន្ទៈ​​ក្នុង​ការ​បំពេញ​ការងារ​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​ ​បើ​អ្នក​ជា​បុគ្គលិក​ មិន​គួរ​ប្រើ​ពាក្យ​នេះ​ឡើយ ​ប៉ុន្តែ​ត្រូវ​ខិតខំ​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​ ​ទោះ​ជោគជ័យ​ក្តី​ ​​មិន​ជោគជ័យ​ក្តី​​ដើម្បី​បញ្ជាក់​ថា ​អ្នក​ពិត​ជា​ស្រលាញ់​ការងារ​ខ្លាំង​។

4.​ហេតុអ្វី​ផ្តល់​ប្រាក់ខែ​ខ្ញុំ​តិច​ជាង​គេ​៖ ​​ក្នុង​ក្រុមហ៊ុន​នីមួយៗ​ ​ស្តង់ដារ​ប្រាក់​ខែ​គឺ​មិន​ដូច​គ្នា​នោះ​ទេ​​ហើយ ​បុគ្គលិក​ទាំង​​អស់​ក៏​មិន​អាច​មាន​ប្រាក់ខែ​ស្មើ​គ្នា​ដែរ។ ​​​បុគ្គលិក​មួយ​ចំនួន​ចង់​បាន​តែ​​ប្រាក់ខែ​ខ្ពស់​ ​ប៉ុន្តែ​មិន​ដែល​បំពេញ​ការងារ​ឲ្យ​ខ្ពស់​នោះ​ទេ ដូច្នេះ​ហើយ ​ថ្នាក់​លើ​ក៏​មិន​អាច​ផ្តល់​ប្រាក់​ខែ​ល្អ​បាន​ដែរ ​ព្រោះ​ក្រុមហ៊ុន​ជា​​កន្លែង​ស្វែងរក​ផល​ចំណេញ​៕

ប្រ​ភព៖​​ www.actioncoachtampabay.com

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.