4ចំណុចដែលអ្នកត្រូវគិត ពិចារណាមុនពេលចាប់ដៃ គូបង្កើតអាជីវកម្ម

អ្នកជោគជ័យភាគច្រើន គឺជាអ្នកដែលរកបានកល្យាណមិត្តដែលល្អ និងត្រឹមត្រូវ ហើយអ្នកដែលទទួលបរាជ័យក្នុងជីវិត ឫអាជីវកម្មរបស់ខ្លួន ភាគច្រើនកើនចេញពីការបំផ្លាញរបស់មិត្តដែលមិនល្អ។ ខាងក្រោមនេះជាចំណុចទាំង ៤ធំៗ ដែលជួយឲ្យអ្នកអាចជ្រើសរើសបានមិត្តដែលល្អ និងត្រឹមត្រូវ ដើម្បីសហការគ្នា ស្វែងរកភាពជោគជ័យរួមគ្នា៖

1.ការសង្កេត៖ អ្នកត្រូវចំណាយពេលវេលា ក្នុងការសង្កេតមើលឲ្យយល់ពីអត្តចរិក ចំណង់ចំណូលចិត្ត ភាពស្មោះត្រង់ ទំនួលខុសត្រូវ និងឆន្ទៈរបស់គេឲ្យច្រើន ដើម្បីឲ្យខ្លួនអ្នកប្រាកដចិត្តថា គេពិតជាអាចក្លាយជាដៃគូសហការដ៏ល្អសម្រាប់អ្នក។

2.រាប់អានអ្នកដែលឆ្លាតជាងអ្នក៖ អ្នកគប្បីរាប់អានអ្នកណាដែលអ្នកគិតថា មានភាពឆ្លាតវ័យជាងអ្នក អាចយល់ដឹងច្រើនជាងអ្នក នោះមានន័យថា អ្នកអាចរកបានដៃគូដែលអាចជជែក វែកញែកជាមួយអ្នកមិនចេះចប់មិនចេះហើយ ពិសេស គេនឹងជួយទទួលរង និងដោះស្រាយបញ្ហា ការងារលំបាកៗបានច្រើនសម្រាប់អ្នក។

3.ភាពប្រាកដនិយម៖ នៅពេលដែលអ្នកអាចចាប់ដៃគូសហការគ្នាជាមួយមិត្តភ័ក្ររបស់អ្នក ភាពប្រាកដនិយម និងតម្លាភាពចាំបាច់ត្រូវតែមាន។ ឧទាហរណ៍៖ អ្នកមិនអាចចេះតែចេញលុយអាហារឲ្យគេគ្រប់ពេលនោះទេ។ ចាំបាច់ត្រូវចេញស្មើគ្នា ដើម្បីរក្សាចំណងមិត្តភាព។ នៅពេលដែលអាជីវកម្ម ទទួលបានជោគជ័យ អ្នកក៏ត្រូវចែកភាគលាភឲ្យបានត្រឹមត្រូវដូចគ្នាដែរ។

4.កុំខ្លាចក្នុងការចាក់ចេញ៖ ប្រសិនបើអ្នកគិតថា មនុស្សម្នាក់នោះ មិនសកសមជាដៃគូសម្រាប់សហការទេ អ្នកត្រូវសម្រេចចិត្តចាក់ចេញ។ កុំយកខ្លួនឯង ទៅប្រថុយជាមួយភាពមិនច្បាស់លាស់ឲ្យសោះ អ្នកអាចនឹងប្រឈរមុខជាមួយបញ្ហា ឫទទួលរងក្តីវិនាសដោយសារតែគេនៅពេលក្រោយ៕

“ភាពស្មោះត្រង់ និងសច្ចធម៌ជាតម្លៃដ៏ធំធេងរបស់មនុស្ស។”

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.