7ចំណុចដែលអាចបំផ្លាញ ទំនាក់ទំនងស្នេហារបស់អ្នក

ក្នុងទំនាក់ទំនងស្នេហារបស់មនុស្សម្នាក់ៗ រមែងតែងតែមានពេលវេលា ផ្អែមល្ហែមជាមួយគ្នា មិនអាចបំភ្លេចបាន ខណៈមានចំណុច ផ្សេងៗដទៃទៀត អាចបំផ្លាញ ទំនាក់ទំនងស្នេហា របស់អ្នកទៅវិញ។

ដោយសារតែកត្តា ទាំងនេះហើយ ទើបថ្ងៃនេះខ្មែរឡូត នឹងទម្លាយអាថ៌កំបាំង ពីចំណុចទាំង ៧ យ៉ាង ដែលអាចបំផ្លាញទំនាក់ទំនងស្នេហា ខាងក្រោមនេះ៖

ចំណុចទី 1៖ កុហក មិនចេះចប់ មិនចេះហើយ

នៅពេលដែលអ្នកធ្វើអ្វីមួយខុសឆ្គង រឺមិនទទួលបានការយល់ស្រប ពីសំណាក់ដៃគូ អ្នករមែងតែងតែ រកលេស ដើម្បីកុហកជាមិនខាន ហើយបើការកុហកនោះបានផល អ្នកនឹងញ៉ាម ដែលជាគ្រោះថ្នាក់មួយ អាចធ្វើអោយទំនាក់ទំនងស្នេហារបស់អ្នក ប្រេះឆា ក៏ដូចជាបែកបាក់។ ស្នេហាពិត គឺមិនត្រូវមាន អាថ៌កំបាំង និងពោរពេញដោយពាក្យកុហកនោះទេ ចង់ធ្វើអ្វី ប្រាប់តាមត្រង់ទៅ ជាជាងបែកការណ៍អាសន្នធំ។

ចំណុចទី 2៖ ចំណង់ចង់ ភិតក្បត់

វាគឺជាចំណុចដ៏គ្រោះថ្នាក់បំផុត ក្នុងការធ្វើអោយទំនាក់ទំនងស្នេហា របស់អ្នក ត្រូវបានបំផ្លាញ។ ចេតនាចង់ក្បត់ ដៃគូ គឺអាចធ្វើអោយគ្រប់យ៉ាង ក្លាយទៅជារញ៉េរញ៉ៃ។ ដូចនេះ បើពិតជាស្រលាញ់ដៃគូ ខ្លាំងពិតមែន សូមលះបង់គំនិតក្បត់ហ្នឹងទៅ។

ចំណុចទី 3៖ លួចរបស់របរ ដៃគូ

នៅពេលដែលទំនាក់ទំនងស្នេហា មានរយៈពេលយូរ ឈានដល់ការរស់នៅជាមួយគ្នានោះ អ្នករមែងតែងតែយករបស់របរដៃគូ ដោយមិនបានសួរ ដូចជាសំលៀកបំពាក់ រឺលុយជាដើម។ ប៉ុន្តែសូមចង់ចាំថា ដៃគូខ្លះគេមិនប្រកាន់គ្នាទេ ខណៈឯទៀតគឺមិនបានដាច់ខាត ក្នុងការប៉ះពាល់ របស់របរផ្ទាល់ខ្លួននេះ។ ដូចនេះកុំយករបស់របរដៃគូ ផ្តេសផ្តាស ដោយគ្មានការអនុញ្ញាតិ គប្បីសួរនាំមុននឹងយកជាមុនសិន។

ចំណុចទី 4៖ ចំណាយពេលជាមួយមិត្តភក្តិច្រើនជាង

នៅពេលដែលទំនាក់ទំនងកាន់តែយូរទៅ អ្នករមែងតែងតែកើតមានគំនិត ច្រណែននឹងមិត្តភក្តិដទៃ ដែលមានសេរីភាពផ្ទាល់ខ្លួនច្រើន ក្នុងការជប់លៀង នាពេលទំនេរម្តងៗ។ ប៉ុន្តែគំនិតនេះអាចបំផ្លាញ ទំនាក់ទំនងស្នេហាអ្នក។ អាចពិភាក្សា រឺនាំដៃគូទៅជាមួយ នៅពេលដែល មានកម្មវិធី ជាមួយមិត្តភក្តិម្តងៗ ដើម្បីកុំអោយគេមានអារម្មណ៍ថា ឯកកា និងមិនសំខាន់។

ចំណុចទី 5៖ ឈប់ខ្វាយខ្វល់

ពេលដែលទំនាក់ទំនងស្នេហា កាន់តែយូរ អ្នកប្រហែលជាឈប់ខ្វាយខ្វល់ ក្នុងរឿងនេះទៀតហើយ។ ប៉ុន្តែវាអាចបង្កជាគ្រោះថ្នាក់ ដូចនេះទោះជាអ្នកនៅជាមួយគ្នា យូរយ៉ាងណាក៏ដោយ ចាំបាច់ត្រូវ ចេះខ្វល់ខ្វាយពីដៃគូផង ទោះតិចរឺច្រើនក្តី ដើម្បីអោយទំនាក់ទំនងស្នេហា រវាងអ្នកទាំងពីរ បានគង់វង្សយូរអង្វែង។

ចំណុចទី 6៖ ជម្លោះវាយតប់គ្នា

ករណីនេះគឺកើតមានញឹកញាប់ នៅពេលដែលអ្នកខឹង រឺមិនសប្បាយចិត្ត ដោយចូលចិត្តស្រែក ដាក់ដៃគូអ្នក ដើម្បីរំសាយអារម្មណ៍។ ប៉ុន្តែនេះអាចបង្កជាការអាក់អន់ស្រពន់ចិត្ត និងជម្លោះវាយតប់គ្នាបាន។ ដូចនេះកុំទំនេរទៅធ្វើអោយដៃគូខឹង បើចង់ស្រែកខ្លាំងណាស់ គួរណាស់តែស្រែកដាក់ខ្នើយទៅ។ មិនគួរបន្ទោរដៃគូ នូវអ្វីដែលគេមិនបានធ្វើនោះទេ។ ធ្វើបែបនេះ អាចធ្វើអោយទំនាក់ទំនងស្នេហា របស់អ្នក បានស្ថិតស្ថេរផងដែរ។

ចំណុចទី 7៖ កុំគេងចំណេញលើដៃគូ

មិនមែនអ្នកអាចគ្រប់គ្រងគេបាន តំណាងថាអ្នកគួរតែធ្វើវារហូតនោះទេ។ នៅពេលដែលគេ ធ្វើល្អដាក់យើង គួរណាស់តែលើកទឹកចិត្ត និងដឹងគុណគេផង ថាការប្រឹងប្រែង និងស្រលាញ់របស់គេ គឺយើងពិតជាមានសុភមង្គលណាស់។ ដូចនេះ កុំគេងចំណេញលើដៃគូ ដើម្បីតែប្រយោជន៍ខ្លួនឯងអី។

តើប្រិយមិត្តយល់យ៉ាងណាដែរ? ទំនាក់ទំនងស្នេហារបស់អ្នក ឈានដល់កម្រិតណាហើយ?

ប្រភព៖ womanitely

Check Also

3ចំណុចបញ្ជាក់ថាមនុស្ស មានសង្សារច្រើនជា មនុស្សចរិតក្មេងមិន ទាន់ចេះគិត

មនុស្សមានសង្សារច្រើនជា មនុស្សម្នាក់ដែលយើងអាច និយាយបានថាមិនទាន់ចេះ គិតច្បាស់លាស់នោះទេព្រោះ

Leave a Reply

Your email address will not be published.