7 ប្រយោគដែលធ្វើឱ្យស្នេហា ស្ថិតស្ថេរគង់វង្សយូរអង្វែង​

រឿង​ប្រើ​ពាក្យសំដី​ជាមួយ​គូស្នេហ៍​គឺជា រឿង​សំខាន់​ខ្លាំងណាស់ ព្រោះ​គូ​ស្វាមីភរិយា​ដែល​ឈ្លោះ​គ្នា ច្រើនតែ​កើតចេញពី​ពាក្យសំដី​ហ្នឹងឯង តើ​វា​នឹង​ល្អ​ដែរ​ទេ បើសិនជា​យើង​មាន​ពាក្យសំដី​ដែល​ល្អពីរោះៗ ដែល​សាង​សម្ពន្ធភាព​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​នោះ? ចូរ​នាំគ្នា​ហ្វឹកហាត់​ឱ្យ​ធ្លាប់មាត់ នោះ​ជីវិត​ស្នេហ៍​របស់​អ្នកនឹង​មិនមាន​ថ្ងៃ​មាន​បញ្ហា​ដោយសារ​ពាក្យសំដី​ឡើយ។ ដូច្នេះ​សូម​សាក​ល្បងមើល​ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ដែល ឡា​រ៉ែ​ន លើក​យកមក​ណែនាំ​ក្នុង​លេខ​នេះ​ម្តង​មើល។

1.បង(ឬ​អូន) នៅត្រង់​នេះ​ណា៎!
ពាក្យសំដីធម្មតាៗដែល​អាច​បង្ហាញ​បាន​ថា​អ្នក​នឹងមិន​ព្រម​លែងដៃ​ពី​គេ(ឬ​នាង) យ៉ាងពិត​ប្រាកដ មិន​ថា​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ។ បើ​អ្នក​មិនដឹងថា​នឹង​និយាយ​អ្វី​នៅពេលដែល​គេ(ឬ​នាង)មាន​បញ្ហា​នឿយហត់​នោះ សុំឱ្យ​និយាយ​ពាក្យ​នេះ​សិន​ទៅ ធានាថា​អ្នក​ស្តាប់​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ​មិន​ខាន។

2.បង/អូន មាន​អ្វីល្អៗជាង​បង/អូន ខ្លួនឯង​គិត​ទៅទៀត
ពាក្យសំដី​ដែល​សាង​កម្លាំង​ចិត្តបាន​យ៉ាង​ល្អ គឺ​ការជឿជាក់​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់ បែប​នេះឯង​ត្រឹមតែ​ប៉ុណ្ណឹង​ក៏​នឹងធ្វើ​ឱ្យ​ផ្កា​រីក​ស្គុះស្គាយ​នៅក្នុង​ចិត្ត​អ្នក​ស្តាប់ និង​ត្រៀម​ជាស្រេច​ក្នុងការ​ក្រោក​ឡើង​ធ្វើ​អ្វី តាម​ក្តី​ស្រមៃ​របស់ខ្លួន​បាន​បាត់ទៅហើយ។

3.សុំទោស​ណា៎!
បើ​អ្នក​ដឹងខ្លួន​ថា​ខុស កុំ​បណ្តោយឱ្យ​បញ្ហា​វា​រលាយបាត់​ទៅដោយ​ខ្លួនឯង​ដោយ​គ្មាន​អ្នក ណា​និយាយ​ពាក្យ​ថា​សុំទោស​ឱ្យសោះ​ពាក្យខ្លីៗមួយ​នេះ​មាន​ថាមពល​ខ្លាំងក្លា​ខ្លាំងណាស់​អ្នកខ្លះ​គ្រាន់តែ​បានឮ​ពាក្យ​ថា​សុំទោស​ដួងចិត្ត​របស់គេ​ក៏​ទន់​ត្រជាក់​ភ្លាម​បាត់ទៅហើយ ដូច្នេះ​ចូរ​និយាយ​វា​ចេញមក​វា​គ្មាន​ទៅ​ខាតបង់​អ្វី​ទេ។

4.បង/អូន បារម្ភ​ណា៎!
បើ​សង្កេតឃើញថា គេ(ឬ​នាង)មាន​បញ្ហា​មានរឿង​ពិបាកចិត្ត​ឬ​កំពុង​ជួបនឹង​បញ្ហា​អ្វីមួយ​នោះ ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​គូស្នេហ៍​របស់​អ្នកនោះ​គឺ “បង/អូន​បារម្ភ​ណា” តែ​ប៉ុណ្ណឹង​នឹង​ធ្វើឱ្យ​គូស្នេហ៍ របស់​អ្នក​រំភើបចិត្ត​បាត់ទៅហើយ ដែល​សំខាន់​នោះ​វា​ថែមទាំង​ជា​ពាក្យសំដី​ដែល​ធ្វើឱ្យ​អ្នក​ស្តាប់​ចង់​ទម្លាយ​បញ្ហា​ប្រាប់​យើង​កាន់តែខ្លាំង​ឡើង​ទៀតផង។

5.មាន​អ្វី​អាចឱ្យ​បង/អូន​ជួយ​បាន ទេ?
កុំ​បណ្តោយឱ្យ​បញ្ហា​របស់​គូស្នេហ៍ ក្លាយជា​បញ្ហា​របស់គេ (ឬ​នាង) តែម្នាក់ឯង​អី គ្រាន់តែ​សួរ​គេ​យ៉ាងងាយៗថា​មាន​អ្វី​អាច​ឱ្យជួយ​បាន​ទ ប៉ុណ្ណឹង​ក៏​ប្រៀបដូចជា​ទឹក​ដ៏​ត្រជាក់​មក​ស្រោចស្រប់​លើ​បេះដូង​មនុស្ស​ដែល​កំពុង​តានតឹង​ក្នុង​អារម្មណ៍​ឱ្យ​ស្រស់ថ្លា​ឡើងវិញ​បាន​ទៅហើយ។

6.ខឹង​តើ..តែ​មិន​ចង់​បាត់បង់​បង/អូន​ទេ!
ជាមួយ​សម្ពន្ធភាព​ស្នេហ៍ យ៉ាងណាៗក៏ត្រូវ​តែមាន​ថ្ងៃ​ដែល​អ្នក​ឈ្លោះ​គ្នា​ដែរ តែ​បើសិនជា​អ្នក​ប្រាប់​ទៅ​គេ(ឬ​នាង)ថា​អ្នក​ខឹង តែ​នៅតែ​ស្រឡាញ់ តែ​ប៉ុណ្ណឹង​ក៏​នឹង​ធ្វើឱ្យ​អ្នក​បានឮ​ធូរស្រាល​ក្នុង​ចិត្ត​ឬ​ត្រៀម​ជាស្រេច​ក្នុងការ​ចាប់ដៃ​កែខៃ​បញ្ហា​ជាមួយគ្នា​បាត់ទៅហើយ។

7.មនុស្ស​យើង​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ទាំងអស់
ដូចគ្នា​នោះដែរ បើ​គូស្នេហ៍​របស់​អ្នកមាន​អារម្មណ៍ តានតឹង​ធុញថប់​ពី​កំហុសឆ្គង​រឿង​ការងារ រឿងផ្សេងៗក្នុង​ជីវិត​ប្រចាំថ្ងៃ នោះ​អ្នក​ត្រូវតែ​និយាយ​ឱ្យ​អារម្មណ៍​គេ​ត្រជាក់​វិញ​និង​កែសម្រួល​ទស្សនៈ​របស់គេ (ឬ​នាង)ថា មនុស្ស​គ្រប់រូប​លើ​ពិភពលោក​នេះ​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ទាំង​អស់ហ្នឹង ហើយ​អ្នក​ត្រៀម​ជាស្រេច​ក្នុងការ​អត់​ទោស​ឱ្យគេ (ឬ​នាង) ដូចគ្នា​នឹង​គេ(ឬ​នាង)ក៏​គួរតែ​អត់​ទោស​ឱ្យ​ខ្លួនឯង​ដែរ៕

សម្រួលដោយ: Spring

Check Also

ល្បិចទាំង5យ៉ាងធ្វើឲ្យមិត្ត ប្រុសនឹកអ្នកស្ទើរឆ្កួត

ស្រីៗធ្លាប់គិតថាសង្សាររបស់អ្នក នឹកអ្នកអត់? បើចង់ដឹងថា គាត់នឹកឬ មិននឹក តោះកុំភ្លេចសាក ប្រើល្បិចទាំង ៥

Leave a Reply

Your email address will not be published.