ព័ត៌មានថ្មីៗ
ទំព័រដើម / បច្ចេកវិទ្យា / Facebook ប្រាប់​ខ្ទេច​ពី Account ជិត ៣០លានដែល ​ត្រូវ​បាន​លួច
ស្វាគមន៍មកកាន់ផេកបោះអាវយឺតនិងអាវ swag

Facebook ប្រាប់​ខ្ទេច​ពី Account ជិត ៣០លានដែល ​ត្រូវ​បាន​លួច

ក្រុមហ៊ុន​បណ្ដាញសង្គម Facebook បាន​ អះអាង​កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ​២០១៨ ​ថា​ ក្រុម Hacker ដែល​បាន​លួច​ចូលក្នុងគណនី (Account) ជាង ៣០​លាន​របស់​អ្នក​ប្រើប្រាស់​កាល​ពី​ខែមុន គឺ​បាន​លួច​ទិន្នន័យ​ឈ្មោះ និង​លេខទូរសព្ទ។

លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ថ្លែងនាពេលកន្លងទៅ (រូបថត៖ medium)
Facebook បានឲ្យដឹងថា ពួកគេមិនបានរកឃើញការលួចចូលអានសារឆ្លើយឆ្លង ឬ ទិន្នន័យដែលពាក់ព័ន្ធនឹងលុយនោះទេ។ បន្ថែមពីនេះ ការលួចគណនី Facebook អ្នកប្រើប្រាស់​ដើម្បីចូល (Login) ទៅកាន់វេបសាយនានា ក៏ពុំមានផងដែរ។

ក្នុង​ចំណោម​គណនី ៣០លាន​ដែល​ត្រូវ​បាន​លួចមាន ១៤ លាន​គណនី​ត្រូវ​បាន Hacker ប្រមូល​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទី​កន្លែង​ធ្វើការងារ ប្រវតិ្ត​ការ​សិក្សា និង​បញ្ជី Friend របស់​អ្នក​ប្រើប្រាស់។ កត្តានេះ អាច​ធ្វើឲ្យ​ជន​ខិលខូច​ទាំង​នោះ បង្កើត​ជា​សារអេឡិចត្រូនិក (អ៊ីម៉ែល) ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកប្រើប្រាស់​ ឲ្យ​ពួកគេ​ទាំង​នោះ​ធ្វើការ​ចូល (Login) ទៅ​កាន់​ទំព័រ​ក្លែងក្លាយ ឬ តំណ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុំព្យូទ័រ។

បើ​តាម​ការ​បង្ហោះ​របស់ Facebook ក្រុម FBI របស់​អាមេរិក ​ស្នើ​មិន​ឲ្យ​ធ្វើការ​បង្ហាញ​ឈ្មោះ​ក្រុម​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ទេ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ជា​មុន​សិន។ ដោយ​ឡែក​ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ Facebook បាន​បង្ហាញ​ថា គណនី​ចំនួន ៥០ លាន​ត្រូវ​បាន​លួច​លេខសម្ងាត់ ដោយ Hacker ។

ក្រោយ​កើត​រឿង​រ៉ាវ​នេះ​ភាគហ៊ុន​របស់ Facebook បាន​ធ្លាក់ចុះ ២,៦% កាលពីខែកញ្ញា និង​បន្ត​ដាំក្បាល​ចុះ​ជាង ១% ទៀត ក្រោយ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ​២០១៨៕

អំពី Kon Khmer

Check Also

អេក្រង់ថ្មីដែលបំពាក់ iPhone 11 Pro និង 11 Pro Max ធ្វើឲ្យអ្នកប្រើប្រាស់ពេញ ចិត្តស្ដូក

ថ្វីបើអេក្រង់ទូរស័ព្ទ iPhone 11 Pro និង iPhone 11 Pro Max នៅរក្សាទ ម្រងឆកមិនផ្លាស់ប្ដូរក៏ពិតមែន

Leave a Reply

Your email address will not be published. Required fields are marked *