ព័ត៌មានថ្មីៗ
ទំព័រដើម / ជំនួញ / លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង
ស្វាគមន៍មកកាន់ផេកបោះអាវយឺតនិងអាវ swag

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ ​កើតក្នុងត្រកូលអ្នកក្រ ​អ្នកនឹងជួបឧបសគ្គ​ជីវិត​រាប់មិនអស់ទេ។ ​តែយ៉ាងណា​ គាត់ផ្តាំថា​ កុំខូចចិត្ត​ កុំកើតទុក្ខ ​ទុកកម្លាំង​អ្នកជំនះ​ឧបសគ្គទាំងនោះវិញល្អជាង។

លោកមហាសេដ្ឋីលេខ១​របស់ហុងកុងរូបនេះ​ ​បានលើកទ្បើងថា​ គំលាត​រវាង​អ្នកមាន​និង​អ្នកក្រ​នៅក្នុងសង្គម​នៅតែមាន​ស្ទើរគ្រប់ទីកន្លែង។ ​គាត់ថា​គាត់ក៏ធ្លាប់ក្រ​ដែរ​ហើយនៅពេលដែលគាត់ក្រនោះ​ គាត់ជួបនឹងបញ្ហាជីវិតច្រើនណាស់។​ តែយ៉ាងណា​គាត់មិនបានបាក់ទឹកចិត្ត​បណ្តោយខ្លួនទៅតាមបញ្ហាទាំងនោះ​នោះទេ។

លោកលី កាសុីង បានណែនាំថា​​ លោកអ្នកដែលគ្មានវាសនា​ដូចគេ​ គួរកុំបាក់ទឹកចិត្ត​គួរ​ប្រមូលកម្លាំង ផ្តោតលើការរកដំណោះស្រាយ ដើម្បីប្រឈមនឹង បញ្ហាជីវិតវិញទើបល្អ។ ​ជាឧទាហរណ៍ ​ពេលដែលលោកលី នៅក្រ​ កាលពីក្មេង​គាត់បានឈប់រៀន​ហើយ ​ចេញរកលុយតាំងពីនៅក្មេងមកម្លេះ។​​គាត់បានរត់ចោលសាលា​ តែគាត់មិនដែលឈប់​សិក្សា​ឬអភិវឌ្ឃខ្លួន​ឯងនោះទេ​ពោលសេដ្ឋីរូបនេះ​ បានអានសៀវភៅច្រើនណាស់​ដើម្បីអភិវឌ្ឃខ្លួនគាត់។

លោកលី បានពន្យល់បន្ថែមទៀតថា​ ពេលអ្នកបានពង្រឹងសមត្ថភាព​របស់ខ្លួន​ហើយ​លោកអ្នកនឹងក្លាយជាមនុស្សដែលមានការប្រកួតប្រជែងខ្លាំង នឹងអ្នកឯទៀត​ឬនិយាយមួយបែបទៀតថា ​អ្នកនឹងក្លាយជាមនុស្សដែលមានតម្លៃជាងមុន។​ពេលនឹងហើយ​ដែលអ្នកនឹងចាប់ផ្តើម​ឃើញឳកាស​ចាប់ផ្តើម​រត់មករកអ្នកជាបណ្តើរៗ។

ខ្ញុំជឿថា​បណ្តាំ​របស់លោកលី​ អាចជាសារលើកទឹកចិត្ត​យុវជន​កម្ពុជា​ដែល​កំពុងតែប្រឈម​នឹងការលំបាកក្នុងជីវិត។​ សូមនាំគ្នាតស៊ូទ្បើង ​កុំបណ្តោយខ្លួន​យូរពេក​នឹង​ការតូចចិត្ត​ ព្រោះតែឧបសគ្គជីវិតទាំងនោះ។​ ខំពង្រឹងសមត្ថភាព​របស់ខ្លួន​អ្នកឲ្យបានលឿន ​នោះ​ជីវិតអ្នកនឹងផុតលំបាកក៏លឿនដែរ៕

អំពី Kon Khmer

Check Also

តើ​អ្វី​ជា​វិប្បដិសារី​ធំ​បំផុត​របស់​​ លោក​ ចេក​ ម៉ា ​ក្នុង​នាម​ជា​​មហា សេដ្ឋី​​មាន​​​ទ្រព្យ​រហូត​ដល់​ជាង​​៣០​ពាន់​ លាន​​ដុល្លារ​?

លោក​ចេក ម៉ា ​​ជា​មហាសេដ្ឋី​​​កំពូល​របស់​ ចិន​ ​និង ជា​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Alibaba ​​​ហើយ​បច្ចុប្បន្ន​នេះ​គឺ​មាន​ទ្រព្យសម្បត្តិ​

Leave a Reply

Your email address will not be published. Required fields are marked *