ព័ត៌មានថ្មីៗ
ទំព័រដើម / ជំនួញ / វិធី​ ៥ ​យ៉ាង អាច​ធ្វើ​ឲ្យ​លុយ​​ ចេះ​​​រក​លុយ​ឲ្យ​អ្នក
ស្វាគមន៍មកកាន់ផេកបោះអាវយឺតនិងអាវ swag

វិធី​ ៥ ​យ៉ាង អាច​ធ្វើ​ឲ្យ​លុយ​​ ចេះ​​​រក​លុយ​ឲ្យ​អ្នក

ធ្វើ​ឱ្យ​លុយ​​​ចេះ​រក​លុយ? ឃ្លា​នេះ​ស្តាប់​ទៅ​​ ហាក់​បីដូច​ជា​​ចម្លែក​បន្តិច​សម្រាប់​ប្រិយមិត្ត​ មួយ​ចំនួន។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ប្រិយមិត្ត​ច្បាស់​ជា​​មាន​ចម្ងល់​ហើយ​ថា តើ​អ្នក​អាច​ធ្វើ​វា​​បាន​ដោយ​របៀប​ណា?។ ក៏ប៉ុន្តែ​សម្រាប់​អ្នក​​ជំនាញ​ ឬ អ្នក​ជំនួញ​ដែល​មាន​បទពិសោធន៍​លើ​ការ​គ្រប់គ្រង​វិនិយោគ​​​ទុន យល់​បាន​យ៉ាង​ច្បាស់​ពី​វិធី​នេះ។

សាកល្បង​ស្វែង​យល់​​​យុទ្ធសាស្ត្រ​៥ ខាងក្រោម​នេះ​ថា តើ​​មាន​វិធី​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​លុយ​អាច​រក​លុយ​​បាន? ​​​​​

1.បង្កើត​​ប្រាក់​ចំណូល​អកម្ម (passive income)
ពិធី​​ប្រើ​លុយ​ដើម្បី​រក​លុយ​ឲ្យ​អ្នក គឺ​តាម​​យុទ្ធសាស្ត្រ​រក​​ចំណូល​​តាម​​​បែប ​អកម្ម(passive income)។ ​នេះ​ជា​​វិធី​ធ្វើ​ឲ្យ​លុយ​​រត់​ចូល​​ក្នុង​ហោប៉ៅ​​របស់​អ្នក​ ​បើ​ទោះបី​ជា​អ្នក​កំពុង​ដេក​ក៏ដោយ។ មុខ​ជំនួញ ការងារ​ដ៏​ពេញ​និយម​​នៅ​ក្នុង​វិធី​​មួយ​នេះ គឺ​ការ​ទិញ​លក់​អចលនទ្រព្យ ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ដោយ​មិន​ចេញ​មុខ ដាក់លុយស៊ីការប្រាក់នៅ​ធនាគារ ឬ ​ការ​បង្កើត​វីដេអូ​​បង្ហោះ​នៅ​លើ Youtube រួម​ទាំង​ការងារ​ជា​ច្រើន​ទៀត​ដែល​មិន​ទាមទារ​អ្នក​ឲ្យ​ប្រើ​កម្លាំងកាយ ឬ ​ចំណាយ​ពេល​ច្រើន​។

2.វិនិយោគ​លើ​អចលនទ្រព្យ
ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​​ដូច​ជា​ការ​ទិញ​ដី ផ្ទះឬ សំណង់​អចលនទ្រព្យ​ដែល​មាន​លក្ខណៈ​ជា​ពាណិជ្ជកម្ម ​​គឺ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​លុយ​របស់​អ្នក​រក​លុយ​ឲ្យ​អ្នក​បាន។ ពេល​អ្នក​ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​​ទាំង​នេះ អ្នក​អាច​​ដាក់​លក់ ឬ ជួល បង់​រំលោះ ខណៈ​ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តម្លៃ​របស់​វា​កើន ឡើង​រហូត​ដោយ​អ្នក​មិន​ចាំបាច់​​ហត់នឿយ​ចិត្ត​នោះ​ឡើយ។ ​​​

3.ជួញដូរ​ភាគហ៊ុន
ការ​ជួញដូរ​ភាគហ៊ុន​ជា​មុខ​ជំនួញ​ដ៏​ពេញ​និយម​​ចាប់​តាំង​ពី​សតវត្ស​ទី ២០ មក​ម្ល៉េះ។ គេ​សង្កេត​ឃើញ​ថា អ្នក​មានៗ​​ជា​ច្រើន​គេ​ចូលចិត្ត​វិនិយោគ​លើ​វិស័យ​នេះ ​ព្រោះ​វា​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន។ ក៏ប៉ុន្តែ​ការ​ដាក់​​លុយ​វិនិយោគ​នៅ​​ក្នុង​វិស័យ​នេះ​ទាមទារ​ឲ្យ​អ្នក​យល់​ច្បាស់​ពី​របៀប​ជួញដូរ​ឲ្យ​បាន​ជ្រៅជ្រះ​បន្តិច​ពី​ទីផ្សារ​ភាគហ៊ុន ឬ​ត្រូវ​​ការ​ភ្នាក់ងារ​ជួញដូរ​ជំនាញ​​ទើប​អាច​ការពារ​ហានិភ័យ​បាន​ច្រើន។ ​​

4.​ធ្វើ​ជា​ដៃគូ​ភាគហ៊ុន​ក្រុមហ៊ុន​ណា​មួយ​ដោយ​មិន​ចេញ​មុខ
ការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​​អាច​ជា​ការ​ប្រថុយប្រថាន​មួយ​ ប៉ុន្តែ​ប្រសិន​បើ​អ្វីៗ​ដំណើរការ​ទៅ​បាន​ល្អ​ នោះ​វា​ជា​រឿង​ល្អ​បំផុត​។ នៅ​មាន​វិធី​មួយទៀត​​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​លុយ ហើយ​រក​ចំណូល​បាន​ពី​លុយ​នោះ ​ការ​ចាប់ផ្តើម​​បោះ​លុយ​ចូល​​ភាគហ៊ុន​ជា​មួយ​ម្ចាស់​អាជីវកម្ម​ណា​ម្នាក់​​​ ប៉ុន្តែ​មិន​បាច់​ចេញ មុខ​នោះ​ទេ។ អ្នក​គ្រាន់តែ​ប្រគល់​ការងារ​គ្រប់គ្រង​ទាំងអស់​​ទៅ​ឲ្យ​ដៃគូ​ភាគហ៊ុន​ជា​អ្នក​ទទួល​ខុសត្រូវ ​ដោយ​អ្នក​​ជា​​អ្នក​ផ្តល់​ទុន​ និង​​ទទួល​ប្រាក់​ចំណេញ​តាម​ភាគហ៊ុន​ដែល​បាន​កំណត់​នោះ​។ ​​​

5.រៀន​ចាប់​យក​ជំនាញ​មួយ​ច្បាស់​លាស់
យ៉ាងណាក៏ដោយ ការ​វិនិយោគ​ដែល​បាន​ទទួល​ប្រាក់​ចំណេញ​​សម្រាប់​អនាគត​នោះ គឺ​កុំ​ភ្លេច​លើ​ចំណេះដឹង​របស់​អ្នក។ អ្នក​ត្រូវ​លៃលក​​ហ៊ាន​ចំណាយ​លុយ សម្រាប់​​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​បន្ថែម​លើ​ជំនាញ​ដែល​មាន​បច្ចុប្បន្ន ដើម្បី​ដុសខាត់​វា​ឲ្យ​​កាន់តែ​មុត​ស្រួច​ឡើង​​សម្រាប់​ប្រកួតប្រជែង​លើ​ទីផ្សារ​ការងារ​។ សូម​ចាំ​ថា ​ជំនាញ​អ្នក​​កាន់តែ​ខ្លាំង ឱកាស​នៃ​ការ​​រក​លុយ​​មក​វិញ​ក៏​កាន់តែ​មាន​ច្រើន​ដែរ៕

អំពី Kon Khmer

Check Also

តើ​អ្វី​ជា​វិប្បដិសារី​ធំ​បំផុត​របស់​​ លោក​ ចេក​ ម៉ា ​ក្នុង​នាម​ជា​​មហា សេដ្ឋី​​មាន​​​ទ្រព្យ​រហូត​ដល់​ជាង​​៣០​ពាន់​ លាន​​ដុល្លារ​?

លោក​ចេក ម៉ា ​​ជា​មហាសេដ្ឋី​​​កំពូល​របស់​ ចិន​ ​និង ជា​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Alibaba ​​​ហើយ​បច្ចុប្បន្ន​នេះ​គឺ​មាន​ទ្រព្យសម្បត្តិ​

Leave a Reply

Your email address will not be published. Required fields are marked *