ព័ត៌មានថ្មីៗ
ទំព័រដើម / ចំណេះដឹងទូទៅ / ចំណុច​៤​យ៉ាង​សំខាន់ៗ ​បញ្ជាក់​ ថា​​ ​​អ្នក​កំពុង​មាន​ការងារ​ដ៏​ អស្ចារ្យ​​កម្រ​​រក​​បាន​​!​
ស្វាគមន៍មកកាន់ផេកបោះអាវយឺតនិងអាវ swag

ចំណុច​៤​យ៉ាង​សំខាន់ៗ ​បញ្ជាក់​ ថា​​ ​​អ្នក​កំពុង​មាន​ការងារ​ដ៏​ អស្ចារ្យ​​កម្រ​​រក​​បាន​​!​

បុគ្គលិក​ជាច្រើន​តែងតែ​​ផ្លាស់ប្ដូរ​កន្លែង​ ការងារ​មួយ​ ​ទៅ​មួយ​ទៀត​ ដោយ​ ផ្អែក​លើ​ហេតុផល​ផ្សេងៗ​គ្នា​ ​​​ហើយ​ការ​ ផ្លាស់​ប្ដូរ​ញឹកញាប់​ពេក ​វា​មិន​មែន​ជា​រឿង​មិន​ល្អ​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​ប្រសិនបើ​ ​អ្នក​​មើល​ឃើញ​ថា ​​ខ្លួន​កំពុង​តែ​ដើរ​ផ្លូវ​ត្រូវ​លើ​វិថី​ការងារ​ហើយ ​សូម​កុំ​ផ្លាស់​ប្តូរ​ងាយ​ៗ​ឲ្យ​សោះ ​ពោល​គឺ​ចាំ​រហូត​​ខ្លួន​មាន​បទពិសោធន៍ ​​និង ​សមត្ថភាព​ក្រាស់ក្រែល​ហើយ​សឹម​ចាក់ចេញ​។​ខាង​ក្រោម​នេះ ​​ជា​​​ចំណុច​៤​យ៉ាង​សំខាន់ៗ ​បញ្ជាក់​ថា អ្នក​កំពុង​ស្ថិត​​ក្នុង​ផ្លូវ​ត្រូវ​នៃ​វិថី​ការងារ៖​​

1.​​​​ការងារ​នោះ​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត ​ទោះ​លំបាក​បន្តិច​ក្តី​៖ ​ជា​ធម្មតា​ទេ ​ការងារ​តែងតែ​មាន​ចំណុច​លំបាក​ផ្សេងៗ​គ្នា ​​​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​​ថា​តើ​វា​ជា​ការងារ​ដែល​​​អ្នក​ពេញ​ចិត្ត​ឬ​ទេ។ បើ​​វា​មិន​មាន​ចំណុច​ណា​មួយ​ដែល ​ទាក់​ចិត្ត​អ្នក​ ​​នោះ​មិន​យូរ​មិន​ឆាប់​​វា​នឹង​ផ្ដល់​អារម្មណ៍​​ធុញទ្រាន់​ខ្លាំង​ ​ប៉ុន្តែ​ប្រសិនបើ​វា​ជា​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​នោះ​​ ​​ទោ​បី​ជា​លំបាក​ក្ដី​ ​វា​នៅ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ញញឹម​ និង ​តស៊ូ​ទៅ​មុខ​បាន​។ ​

2.ការងារ​ដែល​អាច​បញ្ចេញ​សក្ដានុពល​អស់​ពី​ខ្លួន​​​​៖ ​​​មនុស្ស​មួយ​ចំនួន ​​​​​កំពុង​ធ្វើ​ការងារ​ដែល​ ​​មិន​អាច​រុញច្រាន​ឲ្យ​ខ្លួន​គេ​​បញ្ចេញ​អស់​​សក្ដានុពល​ពី​ក្នុង​ខ្លួន​នោះ​ទេ ឬ ​អាច​​និយាយ​បាន​ថា ​វា​ជា​ការងារ​ដែល​​ផ្ទុយ​ពី​ជំនាញ ​ឬ ​​សមត្ថភាព​​របស់​ខ្លួន។ ​ប៉ុន្តែ​បើ​ ​អ្នក​​កំពុង​ធ្វើ​ការ​នៅ​កន្លែង​មួយ​ដែល​ ​អាច​បណ្ដុះ​នូវ​សមត្ថភាព ​និង ជំនាញ​​សំខាន់ៗ​សម្រាប់​អនាគត​ ទោះបីជា​​​វា​ជា​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​តូច​ ឬ ​ប្រាក់ខែ​តិច​ក៏​ដោយ ​​តែ​វា​នៅ​តែ​វា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​​ពេល​ខាងមុខ​។

3.ធ្វើការ​ជា​មួយ​ថ្នាក់ដឹកនាំ​ឆ្នើម​៖ ​​នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ ​ថ្នាក់ដឹកនាំ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ពួកគេ​ជា​អ្នក​រៀបចំ​កិច្ចការ​ ​និង ​​ប្រព័ន្ធ​ការងារ​ទាំង​មូល​នៅ​ក្នុង​ក្រុមហ៊ុន ​ដូច្នេះ​ហើយ​ប្រសិន​​ថ្នាក់ដឹកនាំ​ទាំង​នោះ​​ជា​មនុស្ស​ ​ដែល​មាន​សមត្ថភាព ​និង មាន​ភាព​ជា​គំរូ​ល្អ​ផង​នោះ ​​​អ្វីៗ​នៅ​ក្នុង​ក្រុមហ៊ុន​ក៏​ដំណើរ​ការ​ល្អ​ដែរ​។ ដូច្នេះ​ហើយ​ បើ​អ្នក​​កំពុង​ធ្វើ​ការ​នៅ​​កន្លែង​ណា​មួយ ​ដែល​មាន​​​អ្នក​ដឹកនាំ​ឆ្នើម​បែប​នោះ ​​ត្រូវ​តែ​ខិតខំ​រៀន​សូត្រ​ពី​ពួកគាត់​ឲ្យ​បាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

4.ក្រុមហ៊ុន​ផ្ដល់​ឱកាស​ពេញ​លេញ​​សម្រាប់​អ្នក​​មាន​សមត្ថភាព​៖ ​​ក្នុង​ស្ថានភាព​ជាក់​ស្ដែង ​ថ្វីត្បិត​តែ​ក្រុមហ៊ុន​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​សមត្ថភាព​​​ខ្លាំង​ ​ដើម្បី​បម្រើ​ការងារ​មែន ​ប៉ុន្តែ​នៅ​តែ​មាន​ការ​​និយម​បក្សពួក ​​ជាហេតុ​នាំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​មិន​អាច​ស៊ូទ្រាំ​បាន​។ ​​ប៉ុន្តែ​ប្រសិនបើ​អ្នក​​​ធ្វើ​ការ​នៅ​ស្ថាប័ន​ ឬ ក្រុមហ៊ុន​មួយ​ដែល​​មិន​និយម​បក្សពួក ហើយ​ផ្ដល់​​ឱកាស​ពេញ​លេញ​ដល់​​មនុស្ស​មាន​សមត្ថភាព​នោះ ​​យើង​អាច​និយាយ​បាន​ថា អ្នក​កំពុង​តែ​ជួប​កន្លែង​ធ្វើ​ដ៏​ល្អ​កម្រ​រក​បាន​ ហើយ​វា​នឹង​ជួយ​អ្នក​​ឲ្យ​ក្លាយ​ជា​​បុគ្គល​ឆ្នើម​នៅ​ពេល​ខាង​មុខ​៕

អំពី Kon Khmer

Check Also

ហេតុអ្វីបានជាការអប់រំ ប៉ុណ្ណឹង អាចក្លាយជាអ្នកមានបំផុត

យោងតាមស្ថិតិមានតែនិស្សិតប្រមាណ ៦០ ភាគរយប៉ុណ្ណោះដែលធ្វើឱ្យពួក គេបញ្ចប់ការសិក្សានិងទទួលបាន

Leave a Reply

Your email address will not be published. Required fields are marked *