ព័ត៌មានថ្មីៗ

បុរស២នាក់ពាក់អាវ នគរបាលចេញពីកន្លែង ហាងផឹក រយ៉ែរថយន្ដថយ ក្រោយ បុកម៉ូតូអ្នកសារ ព័ត៌មាន ចុះមករករឿង គេទៀត

ភ្នំពេញ៖ បុរស២នាក់ចូលផឹក ស៊ីក្នុងហាងមួយកន្លែង យីហោ មាន់ស្រែ ស្រាប់តែទាស់សម្ដីគ្នា ហើយឡើងបើក រថយន្ដរយ៉ែថយក្រោយក៏ជ្រុលទៅបុកម៉ូតូអ្នកសារព័ត៌មាន ដែលចតក្បែរហាង
ដូចគ្នា រួចចុះមករករឿងគេទៀតបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង ០០ នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាង មាន់ស្រែ ផ្លូវ៤៣០ កែង ៤១០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ជិះរថយន្ដម៉ាកLALD CRUISER ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2J-8819 ហើយបានចតពីជំហៀងហាងរួចបុរសទាំង២នាក់នោះដើរចូលក្នុងហាងដើម្បីផឹកស៊ី ស្រាប់តែមួយសន្ទុះក្រោយមកបុរសទាំង២នាក់បានទាស់សម្ដីគ្នាបោកកែវបង្កឲ្យមានការភ្ញាក់ផ្អើល ។

ក្រោយពីបោកកែវរួចបុរសទាំង២នាក់ ហៅ ម្ចាស់ហាងគិតលុយ ហើយដើរឡើងរថយន្ដបម្រុងចេញទៅ ប៉ុន្ដែមិនដឹងថាយ៉ាងមិចបុរសទាំង២នាក់បានរយ៉ែរថយន្ដថយក្រោយក៏ជ្រុលទៅបុកម៉ូតូអ្នកសារព័ត៌មាន ហើយចុះមករករឿងគេទៀត ។

ក្នុងករណីខាងលើនេះមិនខូចខាតអ្វីខ្លាំងនោះទេ ដោយសារតែឥទ្ធពលស្រវឹងទើបបុរសទាំង២នាក់និយាយយកឈ្នះទាំងរថយន្ដរបស់ខ្លួនរយ៉ែថយក្រោយបុកម៉ូតូគេមែន ដោយមានកាំមេរ៉ា សុវត្ថិភាពក្នុងហាងបញ្ជាក់យ៉ាងច្បាស់ផងដែរ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចជនាញ ចុះមកជួយសម្របសម្រួល ប៉ុន្ដែដោយសារបុរសទាំង២នាក់ មានសភាពស្រវឹងទើបសម្របសម្រួល គ្នាមិនត្រូវរ៉ូវ ក៏ទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

Check Also

បក្សី​ដាយណូស័រ​ គឺជា​អ្នក​ប្រមាញ់​ដ៏អស្ចារ្យ

ស្រាវជ្រាវ)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកា ណាដា បាននិយាយថា ដាយណូស័រ ចេះហោះដែលត្រូវបានចាត់ទុកថាជា

Leave a Reply

Your email address will not be published.