ព័ត៌មានថ្មីៗ

ភ្លេីងឆាបឆេះផ្ទះបុរស ពោះម៉ាយអស់១ខ្នងគួរ អោយសោកស្ដាយ

ភ្នំពេញ :ផ្ទះមួយខ្នងរបស់បុរសពោះម៉ាយ ម្នាក់ដែលមានកូនប្រុសជាបន្ទុកត្រូវបាន អណ្ដែតភ្លេីងឆាបឆេះយ៉ាងសន្ធោស ន្ធៅទាំងស្រុង​ តែសំណាងល្អគ្មានមនុស្សណារងរបួសនោះទេ​ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៩នៅចំណុចក្បែរវត្តកោះក្របី តាមបណ្ដោយផ្លូវ៣៦៩ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា​ មុនកេីតហេតុមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ថាមានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ ក្រោយមកក៏បានប្រមូលកម្លាំងនគរបាលប៉ុស្តិ៍ចុះដល់កន្លែងកេីតហេតុក៏ឃេីញអណ្ដេាតភ្លេីងកំពង់លេបត្របាក់ផ្ទះប្រជាពលរដ្ឋពិតបរាកដមែន​ រួចក៏ជួយអន្តរាគមន៍និងរាយការណ៍ទៅក្រុមរថយន្តពន្លត់អគ្គីភ័យចុះមកជួយបាញ់ពន្លត់បន្តិចមកក៏មានរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកកន្លែងកេីតហេតុតែសោកស្ដាយបានត្រឹមតែបាញ់ទប់ស្កាត់មិនអោយរីករាលលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងទេចំណែកផ្ទះដែលឆេះអស់គ្មានសល់ទេ ។

សមត្ថកិច្ចបន្តថាបុរសជាម្ចាស់ផ្ទះឈ្មោះ ទិត ជា អាយុ ៦៨ឆ្នាំ មុខរបរមន្រ្តីរាជការចូលនិវត្តន៍ ស្នាក់នៅកន្លែងកេីតហេតុហេីយខាងលេីមានទំហំផ្ទះបណ្ដោយ៦គុណនិង១៥ឈេីលេីថ្មក្រោមសព្វថ្ងៃបុរសជាបុរសពោះម៉ាយមានកូនប្រុសម្នាក់នៅជាមួយហេីយមិនកេីតហេតុបុរសជាម្ចាស់ផ្ទះមិនបាននៅកន្លែងកេីតហេតុទេហេីយលឺសំលេងផ្ទុះរួចក៏អណ្ដេាតឆាបឆេះតែម្ដង ។

ក្នុងនោះដែររថយន្តដែលមកបាញ់ពន្លត់រួមមានរថយន្តបុរីប៉េងហួតរថយន្តរបស់ស្នងការខេត្តកណ្ដាលនិងរថយន្តរបស់សាលាខណ្ឌច្បារអំពៅនិងរថយន្តក្រសួងមហាផ្ទៃនិងរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញសរុប១៥រថយន្តហេីយបានប្រេីប្រាស់បាញ់ពន្លត់៤គ្រឿងដោយរលត់ទៅវិញនៅម៉ោង៩និង៣០នាទីយប់ថ្ងៃខែខាងលេី ការសន្និដ្ឋានជាបឋមជាករណីទុស្សខ្សែភ្លេីងឆ្លងចរន្តអគ្គីសនីហេីយការវាយតំលៃទ្រព្យមិនទាន់ដឹងច្បាស់នៅឡេីយនោះទេតែករណីនេះមិនបណ្ដោលអោយមានអ្នកណារងរបួសនោះទេ ។

Check Also

ជង់តែងចាំកុក តែកុកទេដែលចេះតែ ភ្លេចជង់!

យុវជនម្នាក់ដែលតែងតែប្រើល្បិច បោកយកគ្រឿងអេឡិចត្រូនិចពី ហាងនានា រហូតដល់ទៅ១១លើក ត្រូវបាន

Leave a Reply

Your email address will not be published.