ព័ត៌មានថ្មីៗ
ទំព័រដើម / បច្ចេកវិទ្យា / អេក្រង់ថ្មីដែលបំពាក់ iPhone 11 Pro និង 11 Pro Max ធ្វើឲ្យអ្នកប្រើប្រាស់ពេញ ចិត្តស្ដូក
ស្វាគមន៍មកកាន់ផេកបោះអាវយឺតនិងអាវ swag

អេក្រង់ថ្មីដែលបំពាក់ iPhone 11 Pro និង 11 Pro Max ធ្វើឲ្យអ្នកប្រើប្រាស់ពេញ ចិត្តស្ដូក

ថ្វីបើអេក្រង់ទូរស័ព្ទ iPhone 11 Pro និង iPhone 11 Pro Max នៅរក្សាទ ម្រងឆកមិនផ្លាស់ប្ដូរក៏ពិតមែន ប៉ុន្តែ Apple បានធ្វើការបន្ថែមសមត្ថភាពអេក្រង់ស្មាតហ្វូនទាំង 2 ឲ្យកាន់តែខ្លាំង ធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់ភ្ញាក់​ផ្អើលក្រោ​យបានឃើញកម្រិតរូបភាពដែលបង្ហាញដោយបន្ទះបង្ហាញមួយនេះ។

ក្នុងថ្ងៃសម្ពោធក្រុមហ៊ុន Apple បានបញ្ជាក់ឲ្យដឹងថាបន្ទះ​អេក្រង់​ដែល​បាន​បំពាក់​នៅលើ iPhone 11 Pro និង iPhone 11 Pro Max ជា​ប្រភេទ OLED មាន​កម្រិត​ដង់ស៊ីតេរហូតដល់ 458ppi និង​មាន​កម្រិត Contrast Ratio 2,000,000:1 ហើយមានកម្រិត​ពន្លឺ​ 1,200 nits ព្រមជាមួយនឹងការបន្ថែម​បច្ចេកវិទ្យា HDR10 ដែល​ធ្វើ​ឲ្យ​អេក្រង់​ទទួលបាន​ពន្លឺ ក្នុង​កម្រិត​មួយ​ដល់​ខ្ពស់។ បន្ថែមពីនេះ វាក៏មានមុខងារ P3 Wide Color Gamut ដែល​ជួយ​ឲ្យ​ការ ចាក់​ពណ៌​បាន​ត្រឹមត្រូវ និង​ច្បាស់​ល្អ​ថែម​ទៀតផង។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវបច្ចេកវិទ្យា Tap to wake (ប៉ះ​លើ​ផ្ទៃ​អេក្រង់ ដើម្បី​ដាស់អេក្រង់) Haptic Touch ( ផ្តល់​រំញោច តប​មកពេលបញ្ជា​​អេក្រង់) និង True Tone Display (ការកំណត់​កម្រិត​ពន្លឺ​អេក្រង់ ទៅតាម​ស្ថានភាព​ដែល​យើង​កំពុង​ប្រើប្រាស់)។ មួយវិញទៀត វាក៏មានភ្ជាប់ជាមួយនឹងទឹក​ថ្នាំ​ពិសេស​ម្យ៉ាង ដែល​ជួយ​ការពារ ពី​ការ​ឆក់យក​ស្នាម​ម្រាមដៃ​បាន​យ៉ាង​ល្អ​។

ជាមួយគ្នានេះ Apple ក៏បានបញ្ជាក់នៅវេបសាយផ្ទាល់ខ្លួនថា អេក្រង់របស់ពួកវាទាំង 2 បានឡើងដល់ Pro Display ដែលមានន័យការបង្ហាញរូបភាពគឺល្អឥតខ្ចោះ ដូចនឹង Monitor ​តម្លៃ​ថ្លៃ​របស់ Apple ​ប៉ុន្តែស៊ីថាមពល​ថ្ម​តិចជាង​មុន​រហូតដល់ 15% វិញ ដោយ Apple ហៅ​​ថា Super Retina XDR។ លក្ខណៈល្អៗទាំងនេះ វាពិសេសបំផុតសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្ត ដែលត្រូវការកម្រិតបង្ហាញខ្ពស់ ដូចជានៅ Netflix ជាដើម។

យ៉ាងណាមិញ សម្រាប់អតិថិជនហាង សុខលី ទាំងអស់សូមបន្តតាមដានទាំងអស់ បើមានដំណឹងស្ដីពីតម្លៃ និងថ្ងៃចេញលក់ Admin នឹងជម្រាបជូនភ្លាមៗ៕

អំពី Kon Khmer

Check Also

បុរស២នាក់ពាក់អាវ នគរបាលចេញពីកន្លែង ហាងផឹក រយ៉ែរថយន្ដថយ ក្រោយ បុកម៉ូតូអ្នកសារ ព័ត៌មាន ចុះមករករឿង គេទៀត

ភ្នំពេញ៖ បុរស២នាក់ចូលផឹក ស៊ីក្នុងហាងមួយកន្លែង យីហោ មាន់ស្រែ ស្រាប់តែទាស់សម្ដីគ្នា ហើយឡើងបើក

Leave a Reply

Your email address will not be published. Required fields are marked *