Appleគ្រោងបោះទុនអភិវឌ្ឍន៍ កាមេរ៉ា3គ្រាប់នៅលើ iPhone ម៉ូដែលបន្ទាប់ នៅឆ្នាំ2019

ក្រុមហ៊ុនយក្ស Apple ថ្មីៗនេះគ្រោងបោះទុនអភិវឌ្ឍន៍កាមេរ៉ា ក្រោយចំនួន ៣ គ្រាប់នៅលើ iPhone ម៉ូដែលបន្ទាប់ទៀត ដូចគ្នានឹងស្មាតហ្វូនរបស់ Huawei P20 Pro ដែរ។

យោងតាម គេហទំព័របរទេស Economic Daily News បានរាយការណ៍ថា ស្មាតហ្វូនរបស់ Apple គ្រោងផលិតស្មាតហ្វូនផ្ដោតសំខាន់បំផុតទៅលើកាមេរ៉ាខាងក្រោយ ដែលខ្លួននឹងបញ្ចូលនៅកាមេរ៉ារហូតដល់ ៣ គ្រាប់ នៅលើម៉ូដែលឆ្នាំ ២០១៩ ខាងមុខនេះ។

សារព័ត៍មានមួយនេះបានបន្ដថា ក្រុមហ៊ុន Apple ក៏កំពុងធ្វើការផ្លាស់ប្ដូរកាមេរ៉ាថ្មី សម្រាប់ទូរស័ព្ទ iPhone X, iPhone 8 និង iPhone 8 Plus តាមរយៈការប្រើប្រាស់នៅកាមេរ៉ាក្រោយ ៣ គ្រាប់នៅឆ្នាំក្រោយនេះ។

ក្នុងនោះដែរ គេហទំព័រ MacRumors.com ក៏បាននិយាយដែរថា ក្រុមហ៊ុនមួយនេះកំពុងតែបោះជំហ៊ានទៅរកបច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់នេះហើយ ដោយសារខ្លួនប្រហែលជាចាប់អារម្មណ៍ស្មាតហ្វូន Huawei P20 Pro ដែលមានកាមេរ៉ាក្រោយច្រើនទៅដល់ ៣ គ្រាប់ដែលអាចជួយធ្វើការបានយ៉ាងងាយក្នុងការថតយករូបភាព ពីគ្រប់កាលៈទេសៈ ទោះស្ថិតនៅក្នុងស្ថានភាពខ្សោយពន្លឺក៏ដោយ។

ជាមួយគ្នានេះដែរ Apple ក៏បានបញ្ចាក់ថា សម្រាប់ម៉ូដែលបន្ទាប់របស់ខ្លួនគឺមានការកែប្រែបន្តិចចបន្តួចប៉ុណ្ណោះ នៅលើស្មាតហ្វូនក្រោយទៀត គឺខ្លួនផ្ដោតសំខាន់ទៅលើកាមេរ៉ានេះតែម្ដង។

សូមបញ្ចាក់ផងថា ម៉ូដែលថ្មីនេះដែរ គឺ Apple កំពុងតែផ្ដោតលើការ ការប្រែលក្ខណៈសម្បត្តិរបស់ប្រព័ន្ធកាមេរ៉ាសម្រាប់ iPhone ម៉ូដែលថ្មីក្រោយៗដើម្បីឲ្យកាន់តែទាក់ទាញពីអ្នកប្រើប្រាស់ ហើយបើតាមព័ត៍មានចុះផ្សាយនោះ ម៉ូដែលកាមេរ៉ា ៣ គ្រាប់ គឺប្រើប្រាស់នៅ Lens 12 មេហ្គាភីកសែល និង 6  មេហ្គាភីកសែល ដែលអាចពង្រីកបាន រហូតដល់ ៥ ដង និង សេរ៊ី iPhone 8 Plus និង iPhone X អាចពង្រីកបាន ២ ដងបែប Optical zoom នឹង ១០ ដងបែប Digital zoom ។

យើងដឹងហើយថា កន្លងមកនេះធ្លាប់មានស្មាតហ្វូន ៣ គ្រាប់រួចមកហើយ ដែលត្រូវបានគេឃើញវាបំពាក់នៅលើ ស្មាតហ្វូន Huawei P20 Pro ដែលមានមួយមានទំហំ ៤០ មេហ្កាភិចសែល មួយគ្រាប់ទៀតទំហំ 20 មេហ្កាភិចសែល នឹងចុងក្រោយទំហំ 8 មេហ្កាភិចសែល ដែលមានសមត្ថភាពអាចពង្រីកបាន ៣ ដងបែប optical zoom។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Apple អាចដើរដល់ចំណុចនេះ​ គឺត្រូវការពេលយូរដើម្បីផ្លាស់ប្ដូរនៅបែបបថថ្មីមួយនេះដែរ ដោយខ្លួនក៏បាននិយាយដែរថា វាអាចនឹងចាប់ផ្ដើមឆ្នាំ ២០១៩ នេះតែម្ដង ដោយក្រុមហ៊ុននឹងបញ្ចេញនៅស្មាតហ្វូនថ្មីមានកាមេរ៉ា ៣ គ្រាប់នេះតែម្ដង។

សម្រួលដោយ: Spring

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។ Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.